លោកឧត្តមសេនីយ៍ទោ ឆឹង កុមារ និងលោកស្រីឧត្តមសេនីយ៍ត្រី ផៃ សាវួន
ដឹកនាំក្រុមការងារចុះសួរសុខទុក្ខ អនុសេនីយ៍ឯក ជា សត្យា វះកាត់សន្លាក់ត្រគាក
រាជធានីភ្នំពេញ ៖ ដោយអនុវត្តតាមអនុសាសន៍ និងការយកចិត្តទុកដាក់ជាប្រចាំពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ក្នុងព្រឹកថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ នេះ លោកឧត្តមសេនីយ៍ទោ ឆឹង កុមារ ប្រធានអង្គភាពតម្រួតបទបញ្ជា និងលោកស្រី ឧត្តមសេនីយ៍ត្រី ផៃ សាវួន អនុប្រធានអង្គភាព និងជាប្រធានក្រុមការងារយេនឌ័រ បានអញ្ជើញដឹកនាំក្រុមការងារចុះសួរសុខទុក្ខ លោកអនុសេនីយ៍ឯក ជា សត្យា ដែលកំពុងសម្រាកព្យាបាលបណ្តោះអាសន្នក្រោយវះកាត់សន្លាក់ត្រគាក ក្នុងមន្ទីរពេទ្យអង្គឌួង។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ និងលោកស្រី បាននាំយកថវិកាជាអំណោយស្មារតីមួយចំនួន ប្រគល់ជូនលោកអនុសេនីយ៍ឯក ជា សត្យា និងគ្រួសារ ដើម្បីជួយសម្រួលបន្ទុកចំណាយព្យាបាល និងជាក្ដីលើកទឹកចិត្តឱ្យលោកមានកម្លាំងចិត្តក្នុងការបន្តព្យាបាលរហូតជាសះស្បើយ។
ក្រៅពីនេះ ក្រុមការងារបានសួរសុខទុក្ខ ស្វែងយល់ពីលក្ខខណ្ឌព្យាបាល និងផ្តល់ក្តីលើកទឹកចិត្តដល់មន្ត្រីដែលកំពុងបំពេញការងារព្យាបាល ឱ្យបន្តយកចិត្តទុកដាក់ និងផ្តល់សេវាឲ្យបានល្អបន្ថែមទៀត ដើម្បីឱ្យលោកអនុសេនីយ៍ឯក ជា សត្យា អាចសម្រេចបានជាសះស្បើយក្នុងពេលឆាប់ៗខាងមុខ៕





