អង្គភាពសារព័ត៌មាន គេហទំព័៏រ រស្មី ញូស៍ www.rmn.asia មានទីស្នាក់ការស្ថិតនៅផ្ទះលេខ៥ ផ្លូវលេខ១៦៣k ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ដោយបច្ចុប្បន្នកំពង់ធ្វើការស្នើសុំផ្លាស់ប្តូដែនបរទេសមកដែលជាតិវិញ ដែលមានឈ្មោះគេហទំព័រ www.mrrnews.com.kh ដោយយោងវិញ្ញាបណបត្រចុះបញ្ជីពាណិជ្ចកម្ម និងសេចក្តីសម្រេចរបស់និយ័តករទូរគមនាគមន៏កម្ពុជា ។ ទំនាក់ទំនងមកការិយាល័យអង្គភាព តាមរយៈលេខ 0977232222 / 012278222 / 086976222 - សូមអរគុណ
អង្គភាពសារព័ត៌មាន គេហទំព័៏រ រស្មី ញូស៍ www.mrrnews.com.kh ដំណើរការតាមប្រកាសលេខ ១៣៣ ព.ម ប្រក ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ របស់ក្រសួងព័ត៌មាន អាសយដ្ឋានស្ថិតនៅក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
គ្រោះថ្នាក់ចរាចរណ៍នៅក្រុងសែនមនោរម្យ បណ្ដាលឲ្យនារីម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ - រស្មី ញូស៍

គ្រោះថ្នាក់ចរាចរណ៍នៅក្រុងសែនមនោរម្យ បណ្ដាលឲ្យនារីម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ

គ្រោះថ្នាក់ចរាចរណ៍នៅក្រុងសែនមនោរម្យ បណ្ដាលឲ្យនារីម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ

ខេត្តមណ្ឌលគិរី៖ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ៧:៣០ នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យសោកស្តាយមួយ បានកើតឡើងនៅចំណុចភូមិឡៅការ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បណ្ដាលឲ្យនារីម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។

យោងតាមព័ត៌មានបឋម បានឲ្យដឹងថា គ្រោះថ្នាក់នេះកើតឡើងរវាងម៉ូតូម៉ាកឆ្លាម ពណ៌ខ្មៅ ដែលមាននារីម្នាក់ជាអ្នកបើកបរ និងរថយន្តម៉ាកហ្វត (Ford) ខណៈពេលធ្វើដំណើរបាញ់ស្រះទិសគ្នាពីលិចទៅកើត។ នៅចំណុចផ្លូវកោង ម៉ូតូបានប៉ះទង្គិចជាមួយរថយន្តយ៉ាងពេញទំហឹង បណ្ដាលឲ្យអ្នកបើកម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែង។

ភ្លាមៗបន្ទាប់ពីកើតហេតុ កម្លាំងប៉ូលីសចរាចរណ៍ នៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការវាស់វែង និងរៀបចំសម្របសម្រួលចរាចរណ៍ រួចបានយករថយន្ត និងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ ដើម្បីបន្តនីតិវិធី និងដោះស្រាយតាមច្បាប់។

ចំណែកសាកសពនារីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងបន្តស៊ើបអង្កេត ដើម្បីកំណត់មូលហេតុច្បាស់លាស់នៃគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ៕