អង្គភាពសារព័ត៌មាន គេហទំព័៏រ រស្មី ញូស៍ www.rmn.asia មានទីស្នាក់ការស្ថិតនៅផ្ទះលេខ៥ ផ្លូវលេខ១៦៣k ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ដោយបច្ចុប្បន្នកំពង់ធ្វើការស្នើសុំផ្លាស់ប្តូដែនបរទេសមកដែលជាតិវិញ ដែលមានឈ្មោះគេហទំព័រ www.mrrnews.com.kh ដោយយោងវិញ្ញាបណបត្រចុះបញ្ជីពាណិជ្ចកម្ម និងសេចក្តីសម្រេចរបស់និយ័តករទូរគមនាគមន៏កម្ពុជា ។ ទំនាក់ទំនងមកការិយាល័យអង្គភាព តាមរយៈលេខ 0977232222 / 012278222 / 086976222 - សូមអរគុណ
អង្គភាពសារព័ត៌មាន គេហទំព័៏រ រស្មី ញូស៍ www.mrrnews.com.kh ដំណើរការតាមប្រកាសលេខ ១៣៣ ព.ម ប្រក ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ របស់ក្រសួងព័ត៌មាន អាសយដ្ឋានស្ថិតនៅក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ស្វាមីកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដីនៅសមរភូមិជួរមុខ ខណៈភរិយាមានទម្ងន់ជិតដល់ថ្ងៃសម្រាល បានភៀសសឹកមកជ្រកកោននៅភ្នំពេញ ទទួលបានការយកចិត្តទុកដាក់ពី ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង - រស្មី ញូស៍

ស្វាមីកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដីនៅសមរភូមិជួរមុខ ខណៈភរិយាមានទម្ងន់ជិតដល់ថ្ងៃសម្រាល បានភៀសសឹកមកជ្រកកោននៅភ្នំពេញ ទទួលបានការយកចិត្តទុកដាក់ពី ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង

ស្វាមីកំពុងបំពេញភារកិច្ចការពារបូរណភាពទឹកដីនៅសមរភូមិជួរមុខ ខណៈភរិយាមានទម្ងន់ជិតដល់ថ្ងៃសម្រាល បានភៀសសឹកមកជ្រកកោននៅភ្នំពេញ ទទួលបានការយកចិត្តទុកដាក់ពី ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង

រាជធានីភ្នំពេញ៖ ស្ត្រីម្នាក់ឈ្មោះ ប្រាក់ ពិសី អាយុ ២៣ ឆ្នាំ ជាភរិយារបស់វីរកងទ័ពដែលកំពុងឈរជើងបំពេញភារកិច្ចការពារប្រទេសនៅសមរភូមិជួរមុខ ទិសមុំបី ខេត្តព្រះវិហារ បច្ចុប្បន្នមានទម្ងន់ជិតដល់ថ្ងៃសម្រាល (គ្រោងសម្រាលក្នុងសប្តាហ៍ក្រោយ) បានសម្រេចចិត្តភៀសសឹកចេញពីខេត្តព្រះវិហារ មកជ្រកកោនជាមួយបងប្អូន នៅភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីសុវត្ថិភាព និងភាពងាយស្រួលក្នុងការថែទាំសុខភាព។

ករណីដ៏គួរឱ្យអាណិត និងគួរឱ្យកោតសរសើរនេះ ត្រូវបានដឹងដល់ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយសង្កាត់ព្រែកកំពឹស ដែលបានបង្ហាញការយកចិត្តទុកដាក់យ៉ាងខ្ពង់ខ្ពស់ចំពោះគ្រួសារកងទ័ពជួរមុខ។

ជាបន្តបន្ទាប់ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានចាត់តាំងក្រុមការងារ ចុះទៅសួរសុខទុក្ខដោយផ្ទាល់ និងនាំយកអំណោយឧបត្ថម្ភជូន រួមមាន ថវិកាចំនួន ១,០០០,០០០ រៀល, អង្ករ ០៣ ការ៉ុង, ទឹកសុទ្ធ ០៤ កេស, ទឹកត្រី និងទឹកស៊ីអ៊ីវ ចំនួន ០២ យួរ សម្រាប់ប្រើប្រាស់បណ្តោះអាសន្ន ក្នុងអំឡុងពេលស្នាក់នៅ។

លើសពីនេះទៀត ឧត្តមសេនីយ៍ឯក ក៏បានចាត់ក្រុមគ្រូពេទ្យរបស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឲ្យតាមដានសុខភាព និងថ្ងៃសម្រាលបុត្ររបស់ស្ត្រីមានផ្ទៃពោះរូបនេះយ៉ាងដិតដល់ ព្រមទាំងត្រៀមរថយន្តសង្គ្រោះ ដើម្បីជូនទៅសម្រាលនៅមន្ទីរពេទ្យ នៅពេលដល់ថ្ងៃកំណត់ ដើម្បីធានាសុវត្ថិភាពទាំងម្តាយ និងទារក។

ជាមួយគ្នានេះផងដែរ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បានសន្យាថា ក្រោយពេលសម្រាលបុត្ររួចហើយ ក្រុមការងារនឹងបន្តជួយឧបត្ថម្ភជាអង្ករ ថវិកា និងគ្រឿងឧបភោគបរិភោគផ្សេងៗជាបន្តបន្ទាប់ ដើម្បីជួយសម្រួលជីវភាពគ្រួសារវីរកងទ័ព រហូតដល់សភាពការណ៍តាមព្រំដែន វិលត្រឡប់មកប្រក្រតីដូចដើមវិញ។

សកម្មភាពនេះបានបង្ហាញពីស្មារតីទទួលខុសត្រូវ ក្តីមេត្តាករុណា និងការយកចិត្តទុកដាក់យ៉ាងជ្រាលជ្រៅរបស់ថ្នាក់ដឹកនាំកងរាជអាវុធហត្ថ ចំពោះកងកម្លាំងជួរមុខ និងក្រុមគ្រួសាររបស់ពួកគាត់ ដែលកំពុងលះបង់ដើម្បីការពារបូរណភាពទឹកដី និងសុខសន្តិភាពជាតិ៕