អង្គភាពសារព័ត៌មាន គេហទំព័៏រ រស្មី ញូស៍ www.rmn.asia មានទីស្នាក់ការស្ថិតនៅផ្ទះលេខ៥ ផ្លូវលេខ១៦៣k ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ដោយបច្ចុប្បន្នកំពង់ធ្វើការស្នើសុំផ្លាស់ប្តូដែនបរទេសមកដែលជាតិវិញ ដែលមានឈ្មោះគេហទំព័រ www.mrrnews.com.kh ដោយយោងវិញ្ញាបណបត្រចុះបញ្ជីពាណិជ្ចកម្ម និងសេចក្តីសម្រេចរបស់និយ័តករទូរគមនាគមន៏កម្ពុជា ។ ទំនាក់ទំនងមកការិយាល័យអង្គភាព តាមរយៈលេខ 0977232222 / 012278222 / 086976222 - សូមអរគុណ
អង្គភាពសារព័ត៌មាន គេហទំព័៏រ រស្មី ញូស៍ www.mrrnews.com.kh ដំណើរការតាមប្រកាសលេខ ១៣៣ ព.ម ប្រក ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ របស់ក្រសួងព័ត៌មាន អាសយដ្ឋានស្ថិតនៅក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បន្តចូលរួមការពារសន្តិសុខ និងជួយរៀបចំការជញ្ជូនសម្ភារៈជូនជនភៀសសឹក និងកងទ័ពនៅជួរមុខ - រស្មី ញូស៍

កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បន្តចូលរួមការពារសន្តិសុខ និងជួយរៀបចំការជញ្ជូនសម្ភារៈជូនជនភៀសសឹក និងកងទ័ពនៅជួរមុខ

កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បន្តចូលរួមការពារសន្តិសុខ និងជួយរៀបចំការជញ្ជូនសម្ភារៈជូនជនភៀសសឹក និងកងទ័ពនៅជួរមុខ

នារសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានបន្តចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់សាធារណៈ និងជួយរៀបចំលើកដាក់ជញ្ជូនស្បៀងអាហារ និងសម្ភារៈចាំបាច់ផ្សេងៗ នៅទីតាំងកន្លែងទទួលជំនួយ សម្រាប់ផ្តល់ជូនបងប្អូនជនភៀសសឹក និងបងប្អូនកងទ័ពដែលកំពុងបំពេញភារកិច្ចនៅជួរមុខ។

សកម្មភាពខាងលើនេះ ត្រូវបានអនុវត្តនៅទីតាំងរបស់លោក អ៊ុក វណ្ណដេ និងក្រុមការងារ ស្ថិតក្នុងមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ ដោយមានការចូលរួមយ៉ាងសកម្ម និងទទួលខុសត្រូវខ្ពស់ពីកម្លាំងអាវុធហត្ថ ក្នុងការជួយសម្របសម្រួល និងធានាឲ្យដំណើរការទទួល–បញ្ជូនជំនួយប្រព្រឹត្តទៅដោយរលូន មានសុវត្ថិភាព និងមានប្រសិទ្ធភាព។

ការចូលរួមរបស់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងសកម្មភាពមនុស្សធម៌នេះ បង្ហាញឲ្យឃើញពីស្មារតីទទួលខុសត្រូវ ការយកចិត្តទុកដាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋ និងការគាំទ្រដល់កងកម្លាំងការពារជាតិ ដែលជាកម្លាំងស្នូលក្នុងការរក្សាសន្តិភាព ស្ថិរភាព និងសុវត្ថិភាពសង្គមជាតិ៕