អង្គភាពសារព័ត៌មាន គេហទំព័៏រ រស្មី ញូស៍ www.rmn.asia មានទីស្នាក់ការស្ថិតនៅផ្ទះលេខ៥ ផ្លូវលេខ១៦៣k ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ដោយបច្ចុប្បន្នកំពង់ធ្វើការស្នើសុំផ្លាស់ប្តូដែនបរទេសមកដែលជាតិវិញ ដែលមានឈ្មោះគេហទំព័រ www.mrrnews.com.kh ដោយយោងវិញ្ញាបណបត្រចុះបញ្ជីពាណិជ្ចកម្ម និងសេចក្តីសម្រេចរបស់និយ័តករទូរគមនាគមន៏កម្ពុជា ។ ទំនាក់ទំនងមកការិយាល័យអង្គភាព តាមរយៈលេខ 0977232222 / 012278222 / 086976222 - សូមអរគុណ
អង្គភាពសារព័ត៌មាន គេហទំព័៏រ រស្មី ញូស៍ www.mrrnews.com.kh ដំណើរការតាមប្រកាសលេខ ១៣៣ ព.ម ប្រក ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ របស់ក្រសួងព័ត៌មាន អាសយដ្ឋានស្ថិតនៅក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
មហាក្បួនព្យុហយាត្រា «ដើរដើម្បីសន្តិភាព» ប្រព្រឹត្តទៅដោយជោគជ័យ ក្រោមការការពារសន្តិសុខយ៉ាងម៉ឺងម៉ាត់ពីកងរាជអាវុធហត្ថរាជធានីភ្នំពេញ - រស្មី ញូស៍

មហាក្បួនព្យុហយាត្រា «ដើរដើម្បីសន្តិភាព» ប្រព្រឹត្តទៅដោយជោគជ័យ ក្រោមការការពារសន្តិសុខយ៉ាងម៉ឺងម៉ាត់ពីកងរាជអាវុធហត្ថរាជធានីភ្នំពេញ

មហាក្បួនព្យុហយាត្រា «ដើរដើម្បីសន្តិភាព» ប្រព្រឹត្តទៅដោយជោគជ័យ ក្រោមការការពារសន្តិសុខយ៉ាងម៉ឺងម៉ាត់ពីកងរាជអាវុធហត្ថរាជធានីភ្នំពេញ

ភ្នំពេញ៖ នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ មហាកម្លាំងសាមគ្គីនៃប្រជាជាតិខ្មែរ មកពីគ្រប់មជ្ឈដ្ឋាន គ្រប់និន្នាការនយោបាយ និងសាសនា បានមកជួបជុំគ្នាក្រោមស្មារតី «ខ្មែរតែមួយ» ដើម្បីចូលរួមព្យុហយាត្រា «ដើរដើម្បីសន្តិភាព (March for Peace)» របស់មហាគ្រួសារខ្មែរ ក្នុងគោលបំណងបង្ហាញពីស្មារតីសាមគ្គីភាពជាតិ ការរួបរួម និងការស្រឡាញ់សន្តិភាព។

ព្យុហយាត្រានេះ បានចាប់ផ្ដើមចេញដំណើរពីបរិវេណផ្សាររាត្រីមាត់ទន្លេ ឆ្ពោះទៅកាន់សួនច្បារវិមានឯករាជ្យ ក្នុងបរិយាកាសពោរពេញដោយក្ដីសង្ឃឹម ក្ដីជឿជាក់ និងការប្ដេជ្ញាចិត្តរួមគ្នា ដើម្បីថែរក្សាសន្តិភាព ស្ថិរភាព និងឯកភាពជាតិ។

ក្នុងឱកាសដ៏មានន័យនេះ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំបញ្ជាផ្ទាល់ដោយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដាក់ពង្រាយកម្លាំងចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់សាធារណៈ និងត្រៀមសង្គ្រោះបន្ទាន់ ដើម្បីធានាឲ្យកម្មវិធីប្រព្រឹត្តទៅដោយរលូន សុវត្ថិភាព និងជោគជ័យ។

ការចូលរួមយកចិត្តទុកដាក់យ៉ាងខ្ពស់ និងការបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវ និងម៉ឺងម៉ាត់ជាទីបំផុត របស់កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមសំខាន់ក្នុងការរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់ និងភាពជឿជាក់ជូនប្រជាពលរដ្ឋ និងអ្នកចូលរួមព្យុហយាត្រាទាំងអស់៕