អង្គភាពសារព័ត៌មាន គេហទំព័៏រ រស្មី ញូស៍ www.rmn.asia មានទីស្នាក់ការស្ថិតនៅផ្ទះលេខ៥ ផ្លូវលេខ១៦៣k ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ដោយបច្ចុប្បន្នកំពង់ធ្វើការស្នើសុំផ្លាស់ប្តូដែនបរទេសមកដែលជាតិវិញ ដែលមានឈ្មោះគេហទំព័រ www.mrrnews.com.kh ដោយយោងវិញ្ញាបណបត្រចុះបញ្ជីពាណិជ្ចកម្ម និងសេចក្តីសម្រេចរបស់និយ័តករទូរគមនាគមន៏កម្ពុជា ។ ទំនាក់ទំនងមកការិយាល័យអង្គភាព តាមរយៈលេខ 0977232222 / 012278222 / 086976222 - សូមអរគុណ
អង្គភាពសារព័ត៌មាន គេហទំព័៏រ រស្មី ញូស៍ www.mrrnews.com.kh ដំណើរការតាមប្រកាសលេខ ១៣៣ ព.ម ប្រក ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ របស់ក្រសួងព័ត៌មាន អាសយដ្ឋានស្ថិតនៅក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ខណ្ឌមានជ័យ ចុះធ្វើរដ្ឋបាល និងប្រមូលជនអនាថា នៅក្រោមស្ពានអាកាសមរតកតេជោ - រស្មី ញូស៍

ខណ្ឌមានជ័យ ចុះធ្វើរដ្ឋបាល និងប្រមូលជនអនាថា នៅក្រោមស្ពានអាកាសមរតកតេជោ

ខណ្ឌមានជ័យ ចុះធ្វើរដ្ឋបាល និងប្រមូលជនអនាថា នៅក្រោមស្ពានអាកាសមរតកតេជោ

ភ្នំពេញ៖ នារសៀលថ្ងៃសៅរ៍ ទី២០ ខែធ្នូ ឆ្នាំ២០២៥ ដោយអនុវត្តតាមការណែនាំ និងចង្អុលបង្ហាញពី លោក សេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ បានឲ្យ លោក ទៀវ សំអឿន អភិបាលរងខណ្ឌមានជ័យ ដឹកនាំកម្លាំងការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម សហការជាមួយកម្លាំងសង្កាត់ចាក់អង្រែលើ ចុះអនុវត្តការងាររដ្ឋបាល និងប្រមូលជនអនាថា នៅតាមទីតាំងគោលដៅមួយចំនួន។

ប្រតិបត្តិការនេះ បានអនុវត្តនៅតំបន់ក្រោមស្ពានអាកាសមរតកតេជោ និងតំបន់ចាក់សម្រាម ស្ថិតនៅភូមិ៧ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្នុងគោលបំណងថែរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងជួយសង្គ្រោះជនងាយរងគ្រោះឲ្យទទួលបានការថែទាំតាមនីតិវិធី។

ជាលទ្ធផល សមត្ថកិច្ចបានប្រមូលជនអនាថា សរុបចំនួន ៣២នាក់ ក្នុងនោះស្រីចំនួន ១៣នាក់ និងមានកុមារ ៤នាក់ (ស្រី ១នាក់)។ ក្នុងចំណោមជនដែលត្រូវបានប្រមូល មានចំនួន ២៨នាក់ (ស្រី ១២នាក់) ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន។
ក្រោយពេលធ្វើការពិនិត្យ និងបំពេញបែបបទតាមនីតិវិធីរួចរាល់ អាជ្ញាធរបានបញ្ជូនជនទាំងអស់ទៅកាន់ មន្ទីរសង្គមកិច្ច និងយុវនីតិសម្បទា រាជធានីភ្នំពេញ ដើម្បីបន្តការថែទាំ ការអប់រំ និងស្តារនីតិសម្បទាតាមផ្លូវច្បាប់។

អាជ្ញាធរខណ្ឌមានជ័យ បន្តអំពាវនាវឲ្យប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរ ក្នុងការផ្តល់ព័ត៌មាន និងគាំទ្រដល់វិធានការរដ្ឋបាល ដើម្បីរួមចំណែករក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងសុខុមាលភាពសង្គមក្នុងមូលដ្ឋាន៕