អង្គភាពសារព័ត៌មាន គេហទំព័៏រ រស្មី ញូស៍ www.rmn.asia មានទីស្នាក់ការស្ថិតនៅផ្ទះលេខ៥ ផ្លូវលេខ១៦៣k ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ដោយបច្ចុប្បន្នកំពង់ធ្វើការស្នើសុំផ្លាស់ប្តូដែនបរទេសមកដែលជាតិវិញ ដែលមានឈ្មោះគេហទំព័រ www.mrrnews.com.kh ដោយយោងវិញ្ញាបណបត្រចុះបញ្ជីពាណិជ្ចកម្ម និងសេចក្តីសម្រេចរបស់និយ័តករទូរគមនាគមន៏កម្ពុជា ។ ទំនាក់ទំនងមកការិយាល័យអង្គភាព តាមរយៈលេខ 0977232222 / 012278222 / 086976222 - សូមអរគុណ
អង្គភាពសារព័ត៌មាន គេហទំព័៏រ រស្មី ញូស៍ www.mrrnews.com.kh ដំណើរការតាមប្រកាសលេខ ១៣៣ ព.ម ប្រក ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ របស់ក្រសួងព័ត៌មាន អាសយដ្ឋានស្ថិតនៅក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
រស្មី ញូស៍ - Page 16 of 20 - www.mrrnews.com.kh

វគ្គបំពាក់បំប៉នស្តីពីការពង្រឹងសមត្ថភាពលើការងារព័ត៌មាននិងសាធារណមតិរួមចំណែកសំខាន់ក្នុងការជំរុញការងារប្រឆាំងព័ត៌មានក្លែងក្លាយឱ្យមានប្រសិទ្ធភាព

វគ្គបំពាក់បំប៉នស្តីពីការពង្រឹងសមត្ថភាពលើការងារព័ត៌មាននិងសាធារណមតិរួមចំណែកសំខាន់ក្នុងការជំរុញការងារប្រឆាំងព័ត៌មានក្លែងក្លាយឱ្យមានប្រសិទ្ធភាព ខេត្តព្រះសីហនុ ៖ មន្ត្រីនៃមន្ទីរព័ត៌មានរាជធានីខេត្តបានចាត់ទុក វគ្គបំពាក់បំប៉នស្តីពី ការពង្រឹងសមត្ថភាពលើការងារព័ត៌មាននិងសាធារណមតិ ដែលរៀបចំដោយក្រសួងព័ត៌មានថា ពិតជាមានអត្ថប្រយោជន៍យ៉ាងខ្លាំងដើម្បីជំរុញការងារប្រឆាំងព័ត៌មានក្លែងក្លាយឱ្យមានប្រសិទ្ធភាព។ បន្ទាប់ពីបានចូលរួមវគ្គបំពាក់បំប៉នស្តីពីការពង្រឹងសមត្ថភាព លើការងារព័ត៌មាន និងសាធារណមតិ ចាប់ពីថ្ងៃទី២៥ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ មន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធមកពីខេត្តព្រះសីហនុ កែប កោះកុង កំពត តាកែវនិងខេត្តកំពង់ស្ពឺ សុទ្ធតែបានបង្ហាញនូវចំណាប់អារម្មណ៍គាំទ្រ និងពេញចិត្តយ៉ាងខ្លាំងចំពោះវគ្គបណ្ដុះបណ្ដាលនោះ។ លោករស់ ឧត្តុង្គ ប្រធានមន្ទីរព័ត៌មានខេត្តកែបលើកឡើងថា បន្ទាប់ពីបានចូលរួមវគ្គបណ្ដុះបណ្ដាលនេះ រួបលោក និងមន្ត្រីផ្សេងៗទៀតទទួលបានចំណេះដឹងថ្មីៗលើជំនាញបច្ចេកទេសរៀបចំខ្លឹមសារបែបសាធារណមតិ និងចំណេះដឹងស្តីពីបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិតAI ដើម្បីជួយសម្រួលដល់ការងារប្រចាំថ្ងៃ។ លោកអៀម ថៃប្រធានមន្ទីរព័ត៌មានខេត្តតាកែវដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលនេះ គឺជាការយកចិត្តទុយកដាក់ខ្ពស់ពីថ្នាក់ដឹកនាំក្រសួងព័ត៌មានដើម្បីជំរុញដល់មន្ត្រីព័ត៌មានថ្នាក់ក្រោមជាតិមានចំណេះដឹង ជំនាញច្បាស់លាស់ងាយស្រួលបំពេញការងារ ហើយលោកនឹងយកចំណេះដឹងនេះអនុវត្តន៍ការងារជាក់ស្តែងឱ្យទទួលបានលទ្ធផលល្អ។ លោកសាន្ត សុផល តំណាងសិក្ខាកាមមកពីខេត្តកំពត យល់ឃើញថា វគ្គនេះផ្តល់ចំណេះដឹងថ្មីៗក្នុងការសរសេរអត្ថបទបែបទស្សនៈ ដើម្បីមានមូលដ្ឋានគ្រឹះក្នុងការសរសេរអត្ថបទឆ្លើយតបចំពោះព្រឹត្តិការណ៍ដែលកើតមានក្នុងខេត្ត ជាពិសេសផ្តល់ព័ត៌មានពិតទៅដល់ប្រជាពលរដ្ឋ។ តំណាងមន្ត្រីរាជការមកពីមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ បានអរគុណចំពោះក្រសួងព័ត៌មានដែលបានរៀបចំវគ្គបណ្ដុះបណ្ដាលនេះ ធ្វើឱ្យសិក្ខាកាមទាំងអស់ចំណេះដឹងគ្រប់គ្រាន់ក្នុងការបំភ្លឺ ឆ្លើយតបទៅនឹងព័ត៌មានមិនពិត ព័ត៌មានក្លែងក្លាយ ។ លោកខៀវ សាវ៉ុន អនុប្រធានមន្ទីរព័ត៌មានខេត្តព្រះសីហនុ បានចាត់ទុកការបណ្ដុះបណ្ដាលនេះ ពិតជាបានឆ្លើយតបទៅនឹងការងារគ្រប់គ្រងសាធារណមតិ ជាការងារអាទិភាពការងារខ្ពស់មួយ…

Read More

អាជ្ញាធរ មន្ត្រីព័ត៌មាន និងអ្នកសារព័ត៌មានជាដៃគូដ៏សំខាន់ក្នុងការងារសាធារណមតិ និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ

អាជ្ញាធរ មន្ត្រីព័ត៌មាន និងអ្នកសារព័ត៌មានជាដៃគូដ៏សំខាន់ក្នុងការងារសាធារណមតិ និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ព្រះសីហនុ៖ មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន និងរដ្ឋបាលខេត្តព្រះសីហនុបានចាត់ទុកអ្នកសារព័ត៌មានដែលមានវិជ្ជាជីវៈ គឺជាដៃគូដ៏សំខាន់ មិនអាចខ្វះបាន សម្រាប់ការធានាសិទ្ធិទទួលព័ត៌មាន ជម្រុញប្រសិទ្ធភាពការងារសាធារណមតិ និងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ។ ថ្លែងក្នុងពិធីពិបិទវគ្គបំពាក់បំប៉នស្តីពីការពង្រឹងសមត្ថភាព លើការងារព័ត៌មាន និងសាធារណមតិនាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥នៅសាលប្រជុំសាលាក្រុងព្រះសីហនុ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន បានមានប្រសាសន៍ថា អាជ្ញាធររាជធានីខេត្ត មន្ត្រីព័ត៌មាន រួមទាំងអ្នកសារព័ត៌មានដែលមានវិជ្ជាជីវៈ មានក្រមសីលធម៌ គឺកំពុងតែនៅលើទូកតែមួយ ដូច្នេះជាដៃគូមិនអាចខ្វះបានក្នុងការរួមចំណែកធានាសន្តិសុខព័ត៌មាន រួមគ្នាទប់ស្កាត់និងឈានទៅលុបបំបាត់ព័ត៌មានក្លែងក្លាយ និងការផ្សាយដោយចេតនាអាក្រក់ទាំងឡាយ ដែលធ្វើឱ្យប៉ះពាល់ដល់ការរក្សាសណ្តាប់ធ្នាប់សាធារណៈ និងស្ថិរភាពសង្គម។ ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំខេត្ត អាជ្ញាធរក្រុង ស្រុក ខណ្ឌ ឃុំសង្កាត់ក្នុងខេត្តព្រះសីហនុដែលបានផ្តល់ការគាំទ្រនិងយកចិត្តទុកដាក់ដល់ការគ្រប់គ្រងព័ត៌មាននិងសាធារណមតិ ដែលសម្របសម្រួលដោយមន្ត្រីនៃមន្ទីរព័ត៌មានខេត្ត។ ឯកឧត្តម ទេព អស្នារិទ្ធ បានចាត់ទុកការចូលរួមរបស់អាជ្ញាធរគ្រប់ជាន់ថ្នាក់នេះ ពិតជាមានសារៈសំខាន់ណាស់ដើម្បីបន្តពង្រឹងការសហការគ្នាក្នុងការអនុវត្តន៍នូវយន្តការការងារដែលត្រូវបានផ្តួចផ្តើមឡើងដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ឱ្យមានប្រសិទ្ធភាព និងទទួលបានផលជាក់ស្តែង។ ឯកឧត្តម បានគូសបញ្ជាក់បន្ថែមថា៖«ក្នុងន័យនេះ តួអង្គពាក់ព័ន្ធទាំងអស់ត្រូវប្រកាន់ខ្ជាប់នូវអភិក្រមនៃការងារព័ត៌មាននិងសាធារណមតិ គឺការអនុវត្តក្នុងទម្រង់ជវភាពតួអង្គតែមួយ ដោយផ្តោតលើការអនុវត្តភារកិច្ចដើម្បីសម្រេចគោលដៅរួម…

Read More

អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ព័ត៌មានគឺជាទំនិញសាធារណ:ទាមទារឱ្យមានការវិចខ្ចប់ឱ្យបានល្អនិងផ្សព្វផ្សាយឱ្យចំគោលដៅ

អ្នកនាំពាក្យក្រសួងព័ត៌មាន៖ ព័ត៌មានគឺជាទំនិញសាធារណ:ទាមទារឱ្យមានការវិចខ្ចប់ឱ្យបានល្អនិងផ្សព្វផ្សាយឱ្យចំគោលដៅ ខេត្តព្រះសីហនុ ៖ ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន  បានលើកឡើងថា ព័ត៌មានគឺជាទំនិញសាធារណ: មិនមែនដូចជាទំនិញផ្សេងៗ ដែលលក់នៅលើទីផ្សារនោះទេ  ដែលទាមទារឱ្យមានការវិចខ្ចប់ឱ្យបានល្អនិងផ្សព្វផ្សាយឱ្យចំគោលដៅដើម្បីទទួលបានការគាំទ្រពីអ្នកអាន អ្នកទស្សនាកាន់តែច្រើន។ ក្នុងបទអន្តរាគមន៍នៅក្នុងវគ្គបំពាក់បំប៉នស្តីពីការពង្រឹងសមត្ថភាព លើការងារព័ត៌មាន និងសាធារណមតិដល់មន្ត្រីជំនាញមកពីមន្ទីរព័ត៌មានខេត្តព្រះសីហនុ  កែប កោះកុង កំពត តាកែវ និងមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺសរុបប្រមាណ៩០នាក់ នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម ទេព អស្នារិទ្ធបញ្ជាក់ថា ប្រជាពលរដ្ឋសម័យនេះ មិនសូវមានពេលវេលាច្រើនក្នុងការស្ដាប់វិទ្យុ ឬទស្សនាទូរទស្សន៍ទៀតទេ។  ដូច្នេះ ការផលិតមាតិកា ខ្លឹមសារ និងបញ្ចេញព័ត៌មានលើបណ្តាញសង្គម ដោយសង្ខេបខ្លីៗ ច្បាស់លាស់ លឿន និងត្រូវចិត្តអ្នកអាន និងអ្នកទស្សនាគឺជាគឺជាអាទិភាពបំផុត ។ បណ្តាញសង្គមទាំងអស់មានទីផ្សារផ្សេងៗគ្នាទៅតាមតំបន់ ទៅតាមកម្រិតចំណេះដឹង តាមតួនាទី និងប្រភេទអ្នកអាន អ្នកទស្សនាចាប់តាំងពីប្រជាពលរដ្ឋធម្មតារហូតដល់ថ្នាក់ដឹកនាំកំពូលៗ។ ឯកឧត្តមបន្តថា សម័យបច្ចេកវិទ្យានេះ គឺប្រជាពលរដ្ឋកម្ពុជាប្រមាណជាង១២លាននាក់កំពុងសកម្ម ប្រើប្រាស់បណ្តាញសង្គមមានដូចជា ហ្វេសបុក  tiktok  យូធូប តេឡេក្រាម ប្រព័ន្ធអ៊ិច វីឆាតជាដើម ក្នុងនោះមានប្រជាពលរដ្ឋវ័យក្មេងប្រមាណជាង៦៨ភាគ ក្នុងចំណោមប្រជាជនកម្ពុជាសរុបជាង១៧លាននាក់។…

Read More

ការស្ទង់មតិរបស់ CGTN៖បង្កើត “គំរូភូមិភាគស្វយ័ត Xinjiang ”នៃការធ្វើទំនើបកម្មតាមបែបផែនចិន

ការស្ទង់មតិរបស់ CGTN៖បង្កើត “គំរូភូមិភាគស្វយ័ត Xinjiang ”នៃការធ្វើទំនើបកម្មតាមបែបផែនចិន ក្នុងឱកាសខួប៧០ឆ្នាំនៃការបង្កើតភូមិភាគស្វយ័ត Xinjiang តាមការស្ទង់មតិរបស់បណ្តាញទូរទស្សន៍សកល CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនចំពោះអ្នកផ្តល់បទសម្ភាសន៍ចំនួន៧៤៤៦នាក់ដែលមកពីប្រទេសចំនួន៣៨លើទូទាំងពិភពលោកឱ្យដឹងថា អ្នកផ្តល់បទសម្ភាសន៍បានវាយតម្លៃយ៉ាងសកម្មចំពោះសមិទ្ធផលដ៏ច្រើននៃការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចនៃភូមិភាគស្វយ័ត Xinjiang ហើយសម្គាល់ឃើញជាទូទៅថា គោលនយោបាយអភិបាលកិច្ចនៃភូមិភាគស្វយ័ត Xinjiang របស់ចិនបានរកឃើញផ្លូវដ៏ត្រឹមត្រូវមួយសម្រាប់ការអភិវឌ្ឍនិងសន្តិសុខនៅតំបន់ព្រំដែន ជំរុញយ៉ាងប្រាកដប្រជានូវការអនុវត្តជាក់ស្តែងនៃការធ្វើទំនើបកម្មតាមបែបផែនចិននៅតំបន់ Xinjiang និងសម្រេចបាននូវស្ថិរភាពសង្គមនិងសន្តិសុខយូរអង្វែងនៅភូមិភាគស្វយ័ត Xinjiang ។ ក្នុងការស្ទង់មតិនេះ អ្នកផ្តល់បទសម្ភាសន៍បានវាយតម្លៃយ៉ាងសកម្មចំពោះសមិទ្ធផលសំខាន់នៃការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចនៃភូមិភាគស្វយ័ត Xinjiang ការទទួលស្គាល់ខ្ពស់បំផុតចំនួន៥ចំណុចរួមមាន៖ ការលើកកម្ពស់កម្រិតវេជ្ជសាស្ត្រជាបន្តបន្ទាប់(៨២,១ភាគរយ) ការធានាសិទ្ធិទទួលបានការអប់រំរបស់ប្រជាជន(៨១,៧ភាគរយ) ហេដ្ឋារចនាសម្ព័ន្ធត្រូវបានកែលម្អជាបន្តបន្ទាប់(៨០,៨ភាគរយ) ការការពារនិងអភិបាលកិច្ចអេកូឡូស៊ីមានប្រសិទ្ធភាពដ៏លេចធ្លោ(៨០,៦ភាគរយ) និងការលើកកម្ពស់ប្រាក់ចំណូលរបស់ប្រជាជន(៨០ភាគរយ) ៕

Read More

មន្ត្រីជំនាញមកពីខេត្តចំនួន៦នៅប៉ែកនិរតីប្រទេសកម្ពុជាទទួលបានការពង្រឹងសមត្ថភាពពីការងារព័ត៌មាន និងសាធារណមតិ ==== ព្រះសីហនុ៖ ក្រសួងព័ត៌មាន ជាមួយមន្ទីរព័ត៌មានខេត្តព្រះសីហនុនាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ នៅសាលប្រជុំសាលាក្រុងព្រះសីហនុ បានបើកវគ្គបំពាក់បំប៉នស្តីពីការពង្រឹងសមត្ថភាព លើការងារព័ត៌មាន និងសាធារណមតិដល់មន្ត្រីជំនាញមកពីមន្ទីរព័ត៌មានខេត្តព្រះសីហនុ  កែប កោះកុង កំពត តាកែវ និងមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺសរុបប្រមាណ៩០នាក់ ។ វគ្គបំពាក់បំប៉ននេះ ប្រព្រឹត្តិទៅក្រោមអធិបតីភាព ឯកឧត្តមឆាយ សុផល តំណាងឯកឧត្តមនេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន  និងលោកឡុងឌី ម៉ង់ អភិបាលរងខេត្តព្រះសីហនុ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន  និងឯកឧត្តមអ៊ុក គឹម សេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ។ ឯកឧត្តមឆាយ សុផល មានប្រសាសន៍ថា ការងារព័ត៌មាន និងសាធារណមតិគឺជាការងារសំខាន់ ដែលរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងព័ត៌មានកំពុងយកចិត្តទុកដាក់ខ្ពស់ ដោយក្រសួងព័ត៌មានបានដាក់ចេញនូវចក្ខុវិស័យ ធ្វើយ៉ាងណាប្រែក្លាយក្រសួងព័ត៌មានឱ្យទៅជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាល ប្រកបដោយបុរេសកម្ម សកម្ម អន្តរសកម្ម ប្រសិទ្ធភាព និងប្រសិទ្ធផល ផ្អែកលើអភិក្រម «ថ្មី…

Read More

វប្បធម៌ពហុជាតិពន្ធុ ទេសចរណ៍ធម្មជាតិ និង វឌ្ឍនភាពសេដ្ឋកិច្ចបៃតងរបស់ភូមិភាគស្វយ័តវៃវូអឺស៊ីនជាំងក្នុងចរន្តទំនើបកម្មសង្គមនិយម

វប្បធម៌ពហុជាតិពន្ធុ ទេសចរណ៍ធម្មជាតិ និង វឌ្ឍនភាពសេដ្ឋកិច្ចបៃតងរបស់ភូមិភាគស្វយ័តវៃវូអឺស៊ីនជាំងក្នុងចរន្តទំនើបកម្មសង្គមនិយម ===== «ភូមិភាគស្វយ័តវៃវូអឺស៊ីនជាំង» ចាប់ពីឆ្នាំ១៩៥៥មក ត្រូវបានក្លាយជាភូមិភាគស្វយ័តមួយក្នុងចំណោមភូមិភាគស្វយ័តទាំង៥របស់ប្រទេសចិនដោយផ្តោតទៅលើការខិតខំប្រឹងប្រែងរបស់ខ្លួនលើធាតុផ្សំពីរគឺទី១-ការរួមបញ្ចូលគ្នារវាងការបង្រួបបង្រួម និងស្វ័យភាព ដើម្បីផលប្រយោជន៍ជាតិដ៏ឧត្តុងឧត្តមបំផុត និងជាផលប្រយោជន៍រួមរបស់ក្រុមជាតិសាសន៍ទាំងអស់ ការបង្រួបបង្រួមមានតួនាទីជាមូលដ្ឋានគ្រឹះ និងជាគោលការណ៍ដើម្បីស្វ័យភាពរបស់ក្រុមជាតិសាសន៍ក្នុងតំបន់ និងទី២-ការរួមបញ្ចូលគ្នារវាងកត្តានានានៃក្រុមជាតិសាសន៍ និងកត្តានានានៅតាមតំបន់ ពោលគឺស្វ័យភាពនៃក្រុមជាតិសាសន៍ក្នុងតំបន់ពាក់ព័ន្ធទៅនឹងកត្តានៃក្រុមជនជាតិ និងកត្តាតំបន់។ បន្ថែមពីលើនេះ ភូមិភាគស្វយ័តវៃវូអឺស៊ីនជាំងដែលមានផ្ទៃដី១.៦៦៥លានគីឡូម៉ែត្រក្រឡា និងមានប្រជាជនចិនរស់នៅប្រមាណជាង២៥លាននាក់បានប្រកាន់ខ្ជាប់នូវមាគ៌ាទំនើបកម្មសង្គមនិយមតាមបែបផែនចិន ដោយបានលើកទឹកចិត្តដល់ភូមិភាគនេះក្លាយជាគំរូភាពមួយសាមគ្គីភាពរបស់ជនជាតិវៃវូអឺនិងបណ្តាជនជាតិដទៃទៀតរបស់ប្រទេសចិននៅក្នុងចរន្តពហុជាតិពន្ធុសម្រាប់វឌ្ឍនភាពតំបន់ស៊ីនជាំងនិយាយដោយឡែក និងការអភិវឌ្ឍប្រទេសចិនកាន់តែខ្លាំងក្លានិយាយរួម ជាក់ស្តែង «សៀវភៅស»ដែលមានចំណងជើងថា «ការអនុវត្តជាក់ស្តែងដ៏ជោគជ័យនៃគោលនយោបាយគ្រប់គ្រងភូមិភាគស្វយ័តស៊ីនជាំងរបស់បក្សក្នុងយុគសម័យថ្មី» ដែលរដ្ឋាភិបាលចិនបានប្រកាសកាលពីថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៥ដោយបានលាតត្រដាងយ៉ាងពេញលេញនូវសមិទ្ធផលជាប្រវត្តិសាស្ត្រក្នុងការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមនៃភូមិភាគស្វយ័តវៃវូអឺស៊ីនជាំង។ ជាក់ស្តែងក្នុងរយៈពេលជាង១០ឆ្នាំនេះ ភូមិភាគស្វយ័តវៃវូអឺស៊ីនជាំងបានបង្កើតកន្លែងបៃតងក្នុងវាលខ្សាច់ដ៏ធំល្វឹងល្វើយ ទំហំផ្ទៃដីសម្រាប់ដាំស្បៀងបានកើនឡើងជាង៨សែនហិកតា ដែលបានក្លាយជាខេត្តដែលមានកំណើនស្បៀងច្រើនបំផុតរបស់ចិន។ «ភូមិភាគស្វយ័តវៃវូអឺស៊ីនជាំង» បាននិងកំពុងធ្វើដំណើរយ៉ាងស្វាហាប់នៅក្នុងការទម្រនៃស្ថិរភាពដើម្បីឈានយ៉ាងលឿននៃវឌ្ឍនភាព និងការអភិវឌ្ឍយ៉ាងខ្លាំងក្លាតាមរយៈការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ ឧស្សាហកម្ម កសិកម្ម អប់រំ និងសុខាភិបាល ជាក់ស្តែងក្នុងឆ្នាំ២០២៤ GDPរបស់ភូមិភាគស្វយ័តវៃវូអឺស៊ីនជាំង បានកើនឡើងដល់២៧៨ពាន់លានដុល្លារ ពោលគឺកើន៦.១%បើធៀបនឹងឆ្នាំ២០២៣ដែលបាននាំឱ្យភូមិភាគស្វយ័តវៃវូអឺស៊ីនជាំងបានក្លាយជាតំបន់មួយដែលមានសក្តានុពលសេដ្ឋកិច្ច និងភាពចម្រុះវប្បធម៌ ផ្ទុយទាំងស្រុងពីមនុស្សមួយចំនួននៅសហរដ្ឋអាមេរិកនិងបណ្តាបស្ចិមប្រទេស ដែលបានប្រឌិតរឿងក្លែងក្លាយហៅថា «ការប្រល័យពូជសាសន៍» និង «បង្ខិតបង្ខំធ្វើពលកម្ម»ជាដើម។ ពាក្យកុហក ពាក្យមួលបង្កាច់ចំពោះតថភាពនិងសច្ចភាពនៃភូមិភាគស្វយ័តវៃវូអឺស៊ីនជាំងត្រូវបានពិភពលោកផ្សព្វផ្សាយកាន់តែទូលំទូលាយពីខ្លឹមសារនៃ«សៀវភៅស»ស្តីពី«ការអនុវត្តជាក់ស្តែងដ៏ជោគជ័យនៃគោលនយោបាយគ្រប់គ្រងភូមិភាគស្វយ័តស៊ីនជាំងរបស់បក្សក្នុងយុគសម័យថ្មី»។ ប្រវត្តិវិទូសកលលោកបានចារបន្ថែមពីរឿងរ៉ាវស្តីពី«ក្តីសង្ឃឹមមានតម្លៃថ្លៃជាងមាស»ដោយបានដកស្រង់បន្ថែមនូវខ្លឹមសារដែលលោក Xi Jinping ប្រធានរដ្ឋចិន…

Read More

ពលរដ្ឋ និងព្រះសង្ឃរួមអុចធូបបួងសួង និងគាំទ្រកងកម្លាំងការពារទឹកដី នៅព្រំដែនកម្ពុជា-ថៃ

ពលរដ្ឋ និងព្រះសង្ឃរួមអុចធូបបួងសួង និងគាំទ្រកងកម្លាំងការពារទឹកដី នៅព្រំដែនកម្ពុជា-ថៃ បន្ទាយមានជ័យ, ថ្ងៃទី២៤ ខែកញ្ញា ២០២៥ — ពលរដ្ឋកម្ពុជាច្រើននាក់បាននាំគ្នាធ្វើពិធីអុចធូបបួងសួងដល់ម្ចាស់ទឹកម្ចាស់ដី នៅតំបន់ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីសូមឱ្យជួយថែរក្សាទឹកដីកម្ពុជាឱ្យបានគង់វង្ស និងសន្តិភាពជារហូត។ ក្នុងឱកាសនោះ ពលរដ្ឋក៏បានដាក់បណ្តាសាដល់កងទាហានថៃ ដែលត្រូវបានគេចោទប្រកាន់ថា បន្តរាយលួសបន្លា និងឈ្លានពានលើទឹកដីកម្ពុជា ព្រមទាំងធ្វើបាបពលរដ្ឋកម្ពុជាជាច្រើននាក់។ លោក សុជាតិ សំណាង មួយរូបក្នុងចំណោមអ្នកចូលរួមពិធី បានឲ្យដឹងថា៖ “យើងធ្វើពិធីនេះ ដើម្បីសង្ឃឹមឲ្យវិញ្ញាណម្ចាស់ទឹកម្ចាស់ដីជួយការពារទឹកដីខ្មែរយើង។ ពេលនេះយើងក៏ចង់បង្ហាញផងដែរថា ពលរដ្ឋខ្មែរយើងគាំទ្រគ្នាទាំងអស់ក្នុងការការពារមាតុភូមិ មិនព្រមឲ្យអ្នកណាមករំលោភបំពានឡើយ។” ជាមួយគ្នានេះដែរ ព្រះសង្ឃចំនួន ៤០អង្គ និងពុទ្ធបរិស័ទជាង ៦០នាក់ មកពីវត្តចំនួន ៧ ក្នុងស្រុកបវេល ខេត្តបាត់ដំបង ក៏បាននាំយកសម្ភារប្រើប្រាស់ និងថវិកាមួយចំនួន ជូនដល់កងកម្លាំងប្រដាប់អាវុធ និងពលរដ្ឋនៅតាមតំបន់ព្រំដែន ដើម្បីជាការលើកទឹកចិត្តផងដែរ។ ព្រះតេជគុណ សាមណេរ ឈុន វិរៈ, តំណាងក្រុមព្រះសង្ឃបានមានប្រសាសន៍ថា៖ “យើងមកទីនេះ គឺដើម្បីលើកទឹកចិត្តដល់កងកម្លាំង និងបងប្អូនប្រជាពលរដ្ឋ ដែលកំពុងទប់ទល់ការឈ្លានពាន។…

Read More

បាងកក៖ បាក់ផ្លូវបង្ករណ្ដៅជម្រៅ ៥០ម៉ែត្រ តំបន់មុខមន្ទីរពេទ្យ Vajira Hospital

បាងកក៖ បាក់ផ្លូវបង្ករណ្ដៅជម្រៅ ៥០ម៉ែត្រ តំបន់មុខមន្ទីរពេទ្យ Vajira Hospital នៅព្រឹកថ្ងៃពុធ ទី២៤ ខែកញ្ញា ឆ្នាំ២០២៥ មានឧបទ្ទវហេតុបាក់ផ្លូវដ៏ធំមួយកើតឡើង បណ្ដាលឲ្យបង្កើតរណ្ដៅជម្រៅប្រហែល ៥០ម៉ែត្រ នៅទល់មុខមន្ទីរពេទ្យ Vajira Hospital ក្នុងទីក្រុងបាងកក ប្រទេសថៃ។ ព័ត៌មាននេះត្រូវបានផ្សាយចេញដោយសារព័ត៌មាន Khaosod។ រណ្ដៅដ៏ធំនេះបានរាលដាលដល់ផ្នែកខាងមុខស្ថានីយប៉ូលិស Samsen Police Station ដោយអាជ្ញាធរថៃបានប្រកាសបិទផ្លូវជាបណ្ដោះអាសន្ន ដើម្បីធានាសុវត្ថិភាព និងគ្រប់គ្រងចរាចរណ៍។ ទោះបីជាមានការបាក់ផ្លូវធំដល់ថ្នាក់នេះ ក៏ដោយ នៅឡើយទេមិនមានការបញ្ជាក់អំពីជនរងគ្រោះឡើយ។ បច្ចុប្បន្ន អាជ្ញាធរកំពុងព្យាយាមគ្រប់គ្រងស្ថានការណ៍ និងចាត់វិធានការជួយសង្គ្រោះនៅតំបន់កើតហេតុ ខណៈមូលហេតុបណ្ដាលឱ្យមានការបាក់ផ្លូវកំពុងស្ថិតនៅក្រោមការស៊ើបអង្កេត៕

Read More

ក្រសួងមហាផ្ទៃព្យាយាមចាត់វិធានច្បាប់លើករណីពាក់ព័ន្ធនឹងការនាំចូលផលិតផល និងនាំមនុស្សឆ្លងដែនខុសច្បាប់

ក្រសួងមហាផ្ទៃព្យាយាមចាត់វិធានច្បាប់លើករណីពាក់ព័ន្ធនឹងការនាំចូលផលិតផល និងនាំមនុស្សឆ្លងដែនខុសច្បាប់ ភ្នំពេញ៖ លោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានបញ្ជាក់នៅព្រឹកថ្ងៃនេះថា ក្រសួងមហាផ្ទៃនឹងចេញសេចក្តីសម្រេចផ្អាកការងារជាបណ្ដោះអា0សន្នចំពោះលោកវរសេនីយ៍ទោ ពៅ វុទ្ធី ហៅ ធីស្នា មេបញ្ជាការរងវរសេនាតូច ៨៩១ ដែលត្រូវបានសង្ស័យពាក់ព័ន្ធនឹងការលួចនាំផលិតផលថៃចូលក្នុងប្រទេសដោយខុសច្បាប់តាមតំបន់ក្រុងប៉ោយប៉ែត។ ការផ្អាកការងារនេះមានគោលបំណងបើកផ្លូវឱ្យតុលាការបន្តធ្វើនិតិវិធីតាមផ្លូវច្បាប់។ សម្រាប់ករណីទី២ ដែលពាក់ព័ន្ធនឹងកូនប្រុសរបស់លោក ពៅ វុទ្ធី គឺវរសេនីយ៍ត្រី ពៅ រតនា មេប៉ុស្តិ៍ការពារព្រំដែនគោកស្ពានម៉ាឡៃ ដែលត្រូវបានសង្ស័យពាក់ព័ន្ធនឹងការនាំមនុស្សឆ្លងដែនទៅធ្វើការនៅប្រទេសថៃដោយខុសច្បាប់ ក្រុមការងារកំពុងស្រាវជ្រាវស៊ើបបន្ថែម ដើម្បីអនុវត្តចំណាត់ការបន្តតាមច្បាប់។ ក្រសួងមហាផ្ទៃបានឲ្យដឹងថា ការចាត់វិធាននេះគឺជាការបង្ហាញពីការតស៊ូប្រឆាំងនឹងអំពើពុករលួយ និងអំពើខុសច្បាប់ ដោយគ្មានការអនុញ្ញាតឱ្យនរណាម្នាក់ឈរលើច្បាប់៕

Read More

បើកឡានដឹកឈើជួបគ្រោះថ្នាក់ ស្លាប់នៅស្រុកអូររាំង

បើកឡានដឹកឈើជួបគ្រោះថ្នាក់ ស្លាប់នៅស្រុកអូររាំង មណ្ឌលគិរី — ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏សោកសៅមួយបានកើតឡើងនៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៥ នៅលើផ្លូវជាតិលេខ ៧៦ ត្រង់ស្ពានអូរងើយ ភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ដែលបណ្តាលឲ្យអ្នកបើកបររថយន្តស្លាប់ភ្លាមៗនៅទីតាំងកើតហេតុ។ យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកអូររាំង ។ រថយន្តម៉ាក កាមេរី បាឡែន ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 2AZ-5173 ដែលបើកបរ​ដោយ ញ៉ាគា ភេទប្រុស អាយុ ២២ ឆ្នាំ ជនជាតិព្នង មុខរបរកសិករ និងមានទីលំនៅស្រុកកែវសីមា បានបើកល្បឿនលឿនឡើងចំណោតផ្លូវកោង បណ្ដាលឲ្យជ្រុលចង្កូត ទៅបុកបង្គោលស្លាកសញ្ញាផ្លូវកោងចំហៀងស្តាំ។ ក្នុងគ្រោះថ្នាក់នេះ អ្នកបើកបរត្រូវឈើដែលដឹកជញ្ជូនមកក្នុងឡានបុកគៀបស្លាប់នៅកន្លែងកើតហេតុ ខណៈអ្នករួមដំណើរ យូ ស្រីអំ អាយុ ១៩ ឆ្នាំ រស់នៅស្រុកកែវសីមា ត្រូវរងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅព្យាបាលបន្តនៅមន្ទីរពេទ្យខេត្ត។ តាមការពិនិត្យ រថយន្តបានផ្ទុកឈើប្រភេទ ស្រឡៅ ចំនួន ៨ ដុំ ប្រវែងប្រមាណ ២…

Read More