អង្គភាពសារព័ត៌មាន គេហទំព័៏រ រស្មី ញូស៍ www.rmn.asia មានទីស្នាក់ការស្ថិតនៅផ្ទះលេខ៥ ផ្លូវលេខ១៦៣k ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ដោយបច្ចុប្បន្នកំពង់ធ្វើការស្នើសុំផ្លាស់ប្តូដែនបរទេសមកដែលជាតិវិញ ដែលមានឈ្មោះគេហទំព័រ www.mrrnews.com.kh ដោយយោងវិញ្ញាបណបត្រចុះបញ្ជីពាណិជ្ចកម្ម និងសេចក្តីសម្រេចរបស់និយ័តករទូរគមនាគមន៏កម្ពុជា ។ ទំនាក់ទំនងមកការិយាល័យអង្គភាព តាមរយៈលេខ 0977232222 / 012278222 / 086976222 - សូមអរគុណ
អង្គភាពសារព័ត៌មាន គេហទំព័៏រ រស្មី ញូស៍ www.mrrnews.com.kh ដំណើរការតាមប្រកាសលេខ ១៣៣ ព.ម ប្រក ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ របស់ក្រសួងព័ត៌មាន អាសយដ្ឋានស្ថិតនៅក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
រស្មី ញូស៍ - www.mrrnews.com.kh

ខណ្ឌទួលគោក៖ អធិការនគរបាលខណ្ឌ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងពង្រឹងការងារសន្តិសុខសុវត្ថិភាព

ខណ្ឌទួលគោក៖ អធិការនគរបាលខណ្ឌ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងពង្រឹងការងារសន្តិសុខសុវត្ថិភាព ភ្នំពេញ : នារសៀលថ្ងៃទី៩ ខែមករា ឆ្នាំ២០២៦ វេលាម៉ោង ១៤:០០ នាទី លោកវរសេនីយ៍ឯក ស៊ឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌទួលគោក បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ និងពង្រឹងកិច្ចការងារពាក់ព័ន្ធនានា ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារសន្តិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋាន។ ក្នុងកិច្ចប្រជុំនោះ លោកអធិការនគរបាលខណ្ឌ បានធ្វើការផ្សព្វផ្សាយអនុក្រឹត្យលេខ ០៣ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅ និងទីតាំងប្រមូលផ្តុំ ព្រមទាំងពង្រឹងការអនុវត្តការងារព្រហ្មទណ្ឌ ការទប់ស្កាត់ក្មេងទំនើង និងការបង្ក្រាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។ ជាមួយគ្នានេះផងដែរ កិច្ចប្រជុំបានលើកឡើងអំពីការងារសន្តិសុខ ការក្តាប់សភាពការណ៍ទូទៅក្នុងមូលដ្ឋាន ការងារអន្តោប្រវេសន៍ ជាពិសេសការទប់ស្កាត់បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) ក៏ដូចជាការងារសណ្ដាប់ធ្នាប់សាធារណៈ ការសម្រួលចរាចរណ៍ និងការការពារសន្តិសុខជូនក្បួនថ្នាក់ដឹកនាំផងដែរ។ កិច្ចប្រជុំនេះ មានការចូលរួមពីលោកអធិការរង នាយផ្នែក នាយប៉ុស្តិ៍ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប ដោយមានគោលបំណងបង្កើនការយល់ដឹង ពង្រឹងសមត្ថភាព និងសហការគ្នាឲ្យកាន់តែប្រសើរ ក្នុងការអនុវត្តភារកិច្ចថែរក្សាសន្តិសុខ សុវត្ថិភាព និងសុខសន្តិភាពជូនប្រជាពលរដ្ឋក្នុងខណ្ឌទួលគោក៕

Read More

អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា នៅខណ្ឌពោធិ៍សែនជ័យ

អាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបជនសង្ស័យ ០២នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការបង្ក្រាប និងឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា បន្ទាប់ពីទទួលបានបណ្តឹងសុំអន្តរាគមន៍ពីជនរងគ្រោះ តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ កាលពីវេលាម៉ោង ០៤ និង ៤០នាទី ថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៦។ តាមការបញ្ជាក់ពីសមត្ថកិច្ច បានឲ្យដឹងថា ករណីហិង្សានេះ បង្កឡើងដោយជនសង្ស័យមួយក្រុម មានគ្នាចំនួន ០៣នាក់ ដែលបានធ្វើសកម្មភាពវាយទៅលើជនរងគ្រោះ បណ្ដាលឲ្យរងរបួសបែកក្បាលនៅផ្នែកខាងក្រោយ ខណៈកើតហេតុនៅចំណុចមុខក្លឹបមួយកន្លែង ស្ថិតនៅតាមបណ្តោយផ្លូវវេងស្រេង ភូមិចោមចៅ២ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ភ្លាមៗបន្ទាប់ពីទទួលបានព័ត៌មាន កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ បានចុះទៅដល់កន្លែងកើតហេតុ និងធ្វើការស្រាវជ្រាវជាបន្តបន្ទាប់ រហូតឃាត់ខ្លួនបានជនសង្ស័យចំនួន ០២នាក់ នៅចំណុចដីឡូតិ៍ទុកចោលមួយកន្លែង ស្ថិតក្នុងភូមិត្រពាំងថ្លឹង១ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ។ ជនសង្ស័យទាំង ០២នាក់ មានឈ្មោះ ជួប ជិនឈាន ហៅ ឃ្លី ភេទប្រុស អាយុ…

Read More

ឯកឧត្តម ឃុត ចាន់ដារ៉ា អនុប្រធានប្រចាំការ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារសម្រេចបាន និងការប្រមូលធាតុចូលសំខាន់ៗ ដើម្បីគ្រោងទិសដៅការងារបន្តរបស់ស.ស.យ.ក. រាជធានីភ្នំពេញ

ឯកឧត្តម ឃុត ចាន់ដារ៉ា អនុប្រធានប្រចាំការ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារសម្រេចបាន និងការប្រមូលធាតុចូលសំខាន់ៗ ដើម្បីគ្រោងទិសដៅការងារបន្តរបស់ស.ស.យ.ក. រាជធានីភ្នំពេញ អគារខេមរានី, ថ្ងៃទី៨ ខែមករា ឆ្នាំ២០២៦ ឯកឧត្តម ឃុត ចាន់ដារ៉ា អនុប្រធានប្រចាំការ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការងារសម្រេចបាន និងការប្រមូលធាតុចូលសំខាន់ៗ ដើម្បីគ្រោងទិសដៅការងារបន្តរបស់ស.ស.យ.ក. រាជធានីភ្នំពេញ ដោយមានសមាសភាពចូលរួមពីនាយក-នាយិកាកម្មវិធី, តំណាងប្រធានស.ស.យ.ក. ខណ្ឌ, ក្រុមសកម្មជនយុវជន សមាគម និងដៃគូសហការ សរុបចំនួន ១២០រូប។

Read More

លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសារលិខិតអបអរសាទរចំពោះពិធីបើកសកម្មភាព”ឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនចិន-អាហ្វ្រិក”ឆ្នាំ ២០២៦

លោក Xi Jinping ប្រធានរដ្ឋចិនផ្ញើសារលិខិតអបអរសាទរចំពោះពិធីបើកសកម្មភាព”ឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនចិន-អាហ្វ្រិក”ឆ្នាំ ២០២៦ នៅថ្ងៃទី ៨ ខែមករា ឆ្នាំ ២០២៦ លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារលិខិតអបអរសាទរចំពោះពិធីបើកសកម្មភាព”ឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនចិន-អាហ្វ្រិក”ឆ្នាំ ២០២៦ ។ ថ្លែងក្នុងសារលិខិត លោក Xi Jinping បានលើកឡើងថា រំពឹងទុកថា ភាគីទាំងពីរនឹងចាត់ទុកសកម្មភាព”ឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជនចិន-អាហ្វ្រិក”ជាឱកាសមួយដើម្បីបន្តវេនចំណងមិត្តភាពប្រពៃណី បង្កើនការរៀនសូត្រពីអរិយធម៌ទៅវិញទៅមក ក៏ដូចជាធ្វើឱ្យការផ្លាស់ប្តូរបទពិសោធអភិបាលកិច្ចឱ្យកាន់តែស៊ីជម្រៅនិងពួតដៃគ្នាជំរុញការធ្វើទំនើបកម្ម ក្នុងន័យរួមចំណែកថ្មីរបស់ចិននិងអាហ្វ្រិកជំរុញសាមគ្គីភាពរបស់ប្រទេសសកលខាងត្បូងដើម្បីរួមគ្នាឆ្លើយតបបញ្ហាប្រឈមសកល ផ្សព្វផ្សាយពីគុណតម្លៃរួមរបស់មនុស្សជាតិទាំងមូលនិងជំរុញការកសាងសហគមន៍រួមវាសនាសម្រាប់មនុស្សជាតិ ៕

Read More

ល្បែងស៊ីសងអនឡាញក្នុងខណ្ឌដូនពេញ រីកដុះដាលដូចផ្សិត សង្ស័យមានការបណ្ដែតបណ្ដោយពីអាជ្ញាធរមូលដ្ឋាន

ល្បែងស៊ីសងអនឡាញក្នុងខណ្ឌដូនពេញ រីកដុះដាលដូចផ្សិត សង្ស័យមានការបណ្ដែតបណ្ដោយពីអាជ្ញាធរមូលដ្ឋាន ភ្នំពេញ៖ ទីតាំងល្បែងស៊ីសងតាមអនឡាញជាច្រើនកន្លែងនៅក្នុងខណ្ឌដូនពេញ កំពុងដំណើរការយ៉ាងរលូន និងបើកលេងជាប្រចាំ ដោយមិនឃើញមានការរំខាន ឬចាត់វិធានការណ៍ណាមួយពីសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានឡើយ ដែលធ្វើឲ្យមហាជនដាក់ការសង្ស័យពីការបណ្ដែតបណ្ដោយឱ្យបទល្មើសបន្តកើតមាន។ ជាក់ស្តែង ទីតាំងល្បែងស៊ីសងអនឡាញមួយកន្លែង ស្ថិតនៅផ្លូវលេខ ១៥ កែងផ្លូវលេខ ១១៨ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ ត្រូវបានរាយការណ៍ថា បើកដំណើរការជាធម្មតា ២៤ម៉ោង ដោយមានការរៀបចំការពារយ៉ាងតឹងរឹង និងប្រើវិធីសាស្ត្របំភ័ន្តភ្នែកមហាជន ដោយធ្វើជាបិទទ្វារ ប៉ុន្តែនៅពេលមានភ្ញៀវ ឬ “ម៉ូយ” មកដល់ គេនឹងបើកទ្វារឱ្យចូលលេងយ៉ាងស្ងាត់ស្ងៀម។ ប្រភពពីប្រជាពលរដ្ឋនៅតំបន់នោះបានឲ្យដឹងថា ទីតាំងល្បែងស៊ីសងអនឡាញទាំងនេះ មានអ្នកមើលការខុសត្រូវ និងអ្នកយាមកាម ចាំមើលផ្លូវជាប្រចាំ ដើម្បីប្រយ័ត្នចំពោះអ្នកសង្ស័យថាលួចថតរូប ឬស៊ើបអង្កេត។ ក្នុងករណីមានការសង្ស័យណាមួយ គេបានប្រើសម្ដីកាចៗ និងអាកប្បកិរិយាមិនសមរម្យ បង្កឲ្យមានការភ័យខ្លាចដល់មហាជន។ ការបើកដំណើរការល្បែងស៊ីសងអនឡាញដោយគ្មានការរំខានបែបនេះ បានធ្វើឲ្យប្រជាពលរដ្ឋសង្ស័យថា ទីតាំងខាងលើអាចមានខ្នងបង្អែក ឬអំណាចមិនធម្មតា ទើបអាចបន្តសកម្មភាពខុសច្បាប់បានយ៉ាងអនាធិបតេយ្យ នៅកណ្ដាលរាជធានីភ្នំពេញ។ ពាក់ព័ន្ធនឹងករណីខាងលើនេះ អង្គភាពសារព័ត៌មានយើងខ្ញុំ មិនទាន់អាចទំនាក់ទំនងសុំការបំភ្លឺពីអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធបាននៅឡើយទេ។ ទោះជាយ៉ាងណាក៏ដោយ អង្គភាពសារព័ត៌មានយើងខ្ញុំ នៅតែរង់ចាំការឆ្លើយបញ្ជាក់បំភ្លឺពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយជូនសាធារណជនឱ្យបានជ្រាប…

Read More

ក្រសួងការពារជាតិចិន៖ប្រទេសនិងប្រជាជនដែលស្រឡាញ់សន្តិភាពគួរតែរួមគ្នាការពាររបៀបរៀបរយអន្តរជាតិបន្ទាប់ពីសង្គ្រាមលោកលើកទីពីរ

ក្រសួងការពារជាតិចិន៖ប្រទេសនិងប្រជាជនដែលស្រឡាញ់សន្តិភាពគួរតែរួមគ្នាការពាររបៀបរៀបរយអន្តរជាតិបន្ទាប់ពីសង្គ្រាមលោកលើកទីពីរ ព្រឹកថ្ងៃទី៨ខែមករា លោកវរសេនីយ៍ឯក Zhang Xiaogang អ្នកនាំពាក្យក្រសួងការពារជាតិចិនបានប្រកាសដំណឹងអំពីបញ្ហាពាក់ព័ន្ធយោធានៅពេលថ្មីៗកន្លងទៅនេះ ។ មានការលើកសំណួរថា មន្ត្រីរដ្ឋាភិបាលជប៉ុនបាននិយាយថា ការដែលភាគីជប៉ុនគិតពិចារណាអភិវឌ្ឍអាវុធនុយក្លេអ៊ែរមិនមែនមិនទទួលខុសត្រូវនោះទេ ហើយមិនច្រានចោលលទ្ធភាពដែលបញ្ជាទិញនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរផងដែរ ។ តើភាគីចិនមានការអធិប្បាយយ៉ាងណាចំពោះករណីនេះ? លោក Zhang Xiaogang បានថ្លែងថា សហគមន៍អន្តរជាតិដែលបូករួមទាំងប្រទេសអាស៊ីអាគ្នេយ៍ផងសុទ្ធតែមានសំឡេងរិះគន់ជាបន្តបន្ទាប់ចំពោះនិន្នាការយោធារបស់ជប៉ុនតែភាគីជប៉ុនមិនបានពិចារណាពីកំហុសរបស់ខ្លួនទេ បែរជាប្រឌិតលេសគ្រប់បែបយ៉ាង ពង្រីកកម្លាំងសព្វាវុធនិងកងទ័ពយ៉ាងខ្លាំង នាំចេញអាវុធមហាប្រល័យយ៉ាងគឃ្លើន រហូតដល់ឃោសនាបំប៉ោងថា ត្រូវមានអាវុធនុយក្លេអ៊ែរដោយមិនអើពើពីការថ្កោលទោសរបស់ពិភពលោក ដែលលាតត្រដាងពីឧបាយកលអាក្រក់នៃកម្លាំងស្តាំនិយមជប៉ុនដែលចង់ជំរុញ “ការធ្វើយោធូបនីយកម្មម្តងទៀត” ។ ប្រទេសនិងប្រជាជនដែលស្រឡាញ់សន្តិភាពសុទ្ធតែត្រូវមើលឃើញឱ្យច្បាស់ពីឧបាយកលដ៏អាក្រក់នៃរដ្ឋាភិបាលជប៉ុន រួមគ្នាការពាររបៀបរៀបរយអន្តរជាតិបន្ទាប់ពីសង្គ្រាមលោកលើកទីពីរ ដើម្បីគាំពារយ៉ាងមុតមាំនូវ សន្តិភាពនិងស្ថិរភាពក្នុងតំបន់និងពិភពលោក ៕

Read More

សភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនធ្វើពិធីសំណេះសំណាលទទួលឆ្នាំថ្មីឆ្នាំសកល លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ

សភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនធ្វើពិធីសំណេះសំណាលទទួលឆ្នាំថ្មីឆ្នាំសកល លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះ ព្រឹកថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៥ សភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិនបានធ្វើពិធីសំណេះសំណាលទទួលឆ្នាំថ្មីឆ្នាំសកលនៅប៉េកាំង ។ ថ្នាក់ដឹកនាំបក្សនិងរដ្ឋចិនបានជួបជុំគ្នាយ៉ាងសប្បាយរីករាយជាមួយតំណាងនៃគ្រប់មជ្ឈដ្ឋានដូចជា តំណាងមកពីមជ្ឈិមបក្សប្រជាធិបតេយ្យនានា តំណាងអ្នកទទួលខុសត្រូវនៃសមាគមឧស្សាហកម្មនិងពាណិជ្ជកម្មទូទាំងប្រទេសចិន និងតំណាងឥស្សរជនមិនមែនជាសមាជិកបក្ស ជាដើម ដើម្បីរួមគ្នាអបអរទទួលស្វាគមន៍បុណ្យឆ្នាំថ្មីឆ្នាំសកល ២០២៦។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកមា្មធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានថ្លែងសុន្ទរកថាគន្លឹះ។ លោកបានគូសបញ្ជាក់ថា យើងបានធ្វើផែនការគោលរួចហើយ នេះជាពេលតស៊ូឆ្ពោះទៅមុខ។ បក្សទាំងមូល ប្រជាជនគ្រប់ជនជាតិត្រូវរួមសាមគ្គីគ្នាឱ្យកាន់តែរឹងមាំ ខិតខំប្រឹងប្រែងដើម្បីកសាងសមិទ្ធផលដ៏អស្ចារ្យ តាមរយៈការច្នៃប្រឌិតថ្មីនាពេលអនាគត ដើម្បីបើកទំព័រថ្មីនៃការកសាងទំនើបកម្មតាមបែបផែនចិនដោយឥតឈប់ឈរ។ លោក Xi Jinping ក៏បានតាងនាមមជ្ឈិមបក្សកុម្មុយនីស្តចិន ក្រុមប្រឹក្សាកិច្ចការរដ្ឋចិន និងយោធាមជ្ឈិមចិន ថ្លែងអំណរគុណនិងសម្តែងការជូនពរដ៏ល្អបវរចំពោះមិត្តអន្តរជាតិគ្រប់ប្រទេសដែលយកចិត្តទុកដាក់និងគាំទ្រការធ្វើទំនើបកម្មតាមបែបផែនចិន។ តំណាងដែលបានចូលរួមពិធីសំណេះសំណាលនេះបានថ្លែងថា នឹងរួមសាមគ្គីគ្នាកាន់តែរឹងមាំជុំវិញការដឹកនាំរបស់មជ្ឈិមបក្សកុម្មុយនីស្តចិន រួមចំណែកទាំងប្រាជ្ញានិងកម្លាំងកាយដើម្បីកសាងប្រទេសកាន់តែខ្លាំងក្លា ជំរុញការស្តារភាពរុងរឿងដ៏អស្ចារ្យរបស់ប្រជាជាតិចិនឡើងវិញ!

Read More

មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃស្រែពក ចុះទប់ស្កាត់បទល្មើសបរបាញ់ និងរុករករ៉ែសំណរ ព្រមទាំងរ៉ែមាសខុសច្បាប់

មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃស្រែពក ចុះទប់ស្កាត់បទល្មើសបរបាញ់ និងរុករករ៉ែសំណរ ព្រមទាំងរ៉ែមាសខុសច្បាប់ មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃស្រែពក បានបន្តអនុវត្តវិធានការចុះល្បាត និងទប់ស្កាត់បទល្មើសបរិស្ថាន ដើម្បីរក្សាសុវត្ថិភាពធនធានធម្មជាតិ និងសន្តិសុខក្នុងតំបន់ការពារ។ កាលពីនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២៦ កម្លាំងឧទ្យានុរក្សបានចុះប្រតិបត្តិការនៅក្នុងតំបន់ការពារ ដោយបានទប់ស្កាត់សកម្មភាពបរបាញ់សត្វព្រៃខុសច្បាប់ និងដកហូតអាវុធវែងចំនួន ០២ ដើម ព្រមទាំងបានណែនាំ និងហាមឃាត់ប្រជាពលរដ្ឋមួយចំនួន កុំឲ្យចូលទៅជីករុករករ៉ែមាសខុសច្បាប់ ដែលអាចបង្កផលប៉ះពាល់ដល់បរិស្ថាន និងប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់ការពារ។ គួររំលឹកផងដែរថា កន្លងមកថ្មីៗនេះ ក៏មាន ការបាក់រណ្តៅរ៉ែខុសច្បាប់ សង្កត់ស្លាប់យុវជនម្នាក់ និងរបួស ៣ នាក់ នៅស្រុកកែវសីមា ខេត្តមណ្ឌលគិរី យុវជនម្នាក់បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម និងមនុស្សចំនួន ៣ នាក់ទៀតរងរបួស ក្នុងករណីបាក់ថ្មរណ្តៅរ៉ែសំណ (ខុសច្បាប់) ខណៈកំពុងលួចជីកកកាយនៅពេលយប់អាធ្រាត្រ នៅចំណុចដៃអូពងប៉ះ ភូមិពូកេះ ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ហេតុការណ៍ដ៏សោកស្តាយនេះ បានកើតឡើងនៅវេលាម៉ោងប្រហែល ៣:៣០ នាទីទៀបភ្លឺ ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៥។ ជនរងគ្រោះស្លាប់មានឈ្មោះ ផេន ហុង ភេទប្រុស…

Read More

ខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង បង្ក្រាបបទល្មើសនេសាទខុសច្បាប់ឆ្នាំ២០២៥ ចាប់ឃាត់ជនសង្ស័យ ០៨ នាក់ បញ្ជូនទៅតុលាការ

ខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង បង្ក្រាបបទល្មើសនេសាទខុសច្បាប់ឆ្នាំ២០២៥ ចាប់ឃាត់ជនសង្ស័យ ០៨ នាក់ បញ្ជូនទៅតុលាការ ខេត្តស្ទឹងត្រែង ៖ ក្នុងរយៈពេលមួយឆ្នាំ គិតត្រឹមឆ្នាំ២០២៥ ខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្ទឹងត្រែង បានអនុវត្តប្រតិបត្តិការចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ជាបន្តបន្ទាប់ ដោយសម្រេចបានលទ្ធផលគួរឲ្យកត់សម្គាល់ ក្នុងនោះបានចាប់ឃាត់ខ្លួនជនសង្ស័យចំនួន ០៨ នាក់ បញ្ជូនទៅតុលាការតាមនីតិវិធីច្បាប់ និងដកហូតឧបករណ៍នេសាទខុសច្បាប់ជាច្រើនសន្ធឹកសន្ធាប់។ លោកស្រី សម វិចិត្រ នាយខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែង បានបង្ហាញរបាយការណ៍សរុបប្រចាំឆ្នាំ២០២៥ នៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៦ ឲ្យដឹងថា កម្លាំងមន្ត្រីជំនាញរដ្ឋបាលជលផលក្នុងខេត្ត បានសហការជាមួយប្រជាសហគមន៍នេសាទ ឆ្មាំទន្លេ ប៉ុស្តិ៍នគរបាលរដ្ឋបាល និងអាជ្ញាធរដែនដី ចុះប្រតិបត្តិការទប់ស្កាត់ អប់រំណែនាំ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ បានជាច្រើនលើក និងច្រើនករណី។ ជាលទ្ធផល ប្រតិបត្តិការបង្ក្រាបបានចាប់ឃាត់ខ្លួនជនសង្ស័យចំនួន ០៨ នាក់ រៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តស្ទឹងត្រែង ហើយត្រូវបានតុលាការសម្រេចឃុំខ្លួនជាបណ្ដោះអាសន្ន នៅក្នុងពន្ធនាគារខេត្តស្ទឹងត្រែង។ ចំពោះវត្ថុតាង និងឧបករណ៍នេសាទខុសច្បាប់ ដែលត្រូវបានដកហូត រួមមាន៖ មង ប្រវែងសរុប…

Read More

ពិធីគោរពវិញ្ញាណក្ខន្ធ​​​​ ដើម្បីឧទ្ទិសកុសល​ ជូនដល់ជនរងគ្រោះ និងអតីតយុទ្ធជន ដែលបានបាត់បង់ជីវិត ក្នុងរបបប្រល័យពូជសាសន៍​ខ្មែរក្រហម (១៩៧៥-១៩៧៩)

ពិធីគោរពវិញ្ញាណក្ខន្ធ​​​​ ដើម្បីឧទ្ទិសកុសល​ ជូនដល់ជនរងគ្រោះ និងអតីតយុទ្ធជន ដែលបានបាត់បង់ជីវិត ក្នុងរបបប្រល័យពូជសាសន៍​ខ្មែរក្រហម (១៩៧៥-១៩៧៩) ភ្នំពេញ៖ នាព្រឹកថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍ជើងឯក បានរៀបចំពិធីគោរពវិញ្ញាណក្ខន្ធ និងឧទ្ទិសកុសល ដើម្បីរំលឹកដល់ជនរងគ្រោះ និងអតីតយុទ្ធជន យុទ្ធនារី ដែលបានបាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហម (១៩៧៥–១៩៧៩) ដ៏យង់ឃ្នង។ ពិធីនេះដឹកនាំដោយ ឯកឧត្តម ឃុត ចាន់ដារ៉ា សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល ស.ស.យ.ក. និងជាអនុប្រធានប្រចាំការ ស.ស.យ.ក. រាជធានីភ្នំពេញ តំណាង ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. ដោយមានការចូលរួមពីសមាជិក សមាជិកា ស.ស.យ.ក. ជាច្រើនរូប។ ក្នុងឱកាសនោះ គណៈដឹកនាំ និងសមាជិក ស.ស.យ.ក. បានធ្វើពិធីគោរពវិញ្ញាណក្ខន្ធ ដាក់កម្រងផ្កានៅស្តូបតម្កល់អដ្ឋិធាតុជនរងគ្រោះនៃរបបខ្មែរក្រហម ព្រមទាំងនិមន្តព្រះសង្ឃធ្វើពិធីបង្សុកុល ឧទ្ទិសកុសលជូនដល់ជនរងគ្រោះ និងអតីតយុទ្ធជន យុទ្ធនារី ដែលបានពលីជីវិត ក្នុងបុព្វហេតុរំដោះប្រទេសជាតិពីរបបប្រល័យពូជសាសន៍ ដើម្បីនាំមកវិញនូវសិទ្ធិសេរីភាព សុខសន្តិភាព និងសេចក្តីសុខសាន្តជូនប្រជាជនកម្ពុជា។ ថ្លែងក្នុងពិធីនេះ…

Read More