អង្គភាពសារព័ត៌មាន គេហទំព័៏រ រស្មី ញូស៍ www.rmn.asia មានទីស្នាក់ការស្ថិតនៅផ្ទះលេខ៥ ផ្លូវលេខ១៦៣k ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ដោយបច្ចុប្បន្នកំពង់ធ្វើការស្នើសុំផ្លាស់ប្តូដែនបរទេសមកដែលជាតិវិញ ដែលមានឈ្មោះគេហទំព័រ www.mrrnews.com.kh ដោយយោងវិញ្ញាបណបត្រចុះបញ្ជីពាណិជ្ចកម្ម និងសេចក្តីសម្រេចរបស់និយ័តករទូរគមនាគមន៏កម្ពុជា ។ ទំនាក់ទំនងមកការិយាល័យអង្គភាព តាមរយៈលេខ 0977232222 / 012278222 / 086976222 - សូមអរគុណ
អង្គភាពសារព័ត៌មាន គេហទំព័៏រ រស្មី ញូស៍ www.mrrnews.com.kh ដំណើរការតាមប្រកាសលេខ ១៣៣ ព.ម ប្រក ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ របស់ក្រសួងព័ត៌មាន អាសយដ្ឋានស្ថិតនៅក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
MRRNews, Author at រស្មី ញូស៍ - Page 2 of 19 រស្មី ញូស៍

MRRNews

អង្គភាពសារព័ត៌មាន រស្មីញូស៍ mrrnews.com.kh ចេញសេចក្តីថ្លែងការណ៍ ថ្កោលទោស ចំពោះការវាយប្រហារយ៉ាងព្រៃផ្សៃរបស់ថៃ មកលើកម្ពុជា

អង្គភាពសារព័ត៌មាន រស្មីញូស៍ mrrnews.com.kh ចេញសេចក្តីថ្លែងការណ៍ ថ្កោលទោស ចំពោះការវាយប្រហារយ៉ាងព្រៃផ្សៃរបស់ថៃ មកលើកម្ពុជា

Read More

មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្រកាសចេញញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យភាព នៃព្រះរាជាណាចក្រកម្ពុជា

មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ប្រកាសចេញញត្តិថ្កោលទោស សង្គ្រាមឈ្លានពានរបស់ថៃមកលើអធិបតេយ្យភាព នៃព្រះរាជាណាចក្រកម្ពុជា ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមប្រកាសថ្កោលទោសយ៉ាងដាច់អហង្ការចំពោះទង្វើអមនុស្សធម៌ដ៏សាហាវយង់ឃ្នង របស់យោធាថៃ ដែលបានឈ្លានពានមកលើអធិបតេយ្យភាពនៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសបានបន្តបាញ់ប្រហារមកលើប្រជាជនស៊ីវិលស្លូតត្រង់ នៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា ថៃ ចាប់តាំងពីរសៀលថ្ងៃទី៧ ខែធ្នូ រហូតដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៥នេះ។ ការឈ្លានពានរបស់ថៃ ដោយបានប្រើប្រាស់អាវុធធុនតូច និងធុនធំ ដោយកំរោលនិងមិនរើសគោលដៅយ៉ាងសាហាវព្រៃផ្សៃ បានធ្វើឱ្យប្រជាជនស៊ីវិលកម្ពុជា មួយចំនួនរងរបួស ផ្ទះសម្បែងជាច្រើនខ្នងត្រូវបានបំផ្លាញ សិស្សសាលា ក្មេងចាស់ ប្រុសស្រីត្រូវបង្ខំចិត្តភៀសខ្លួនរកទីកន្លែងសុវត្ថិភាពបណ្តោះអាសន្នភ្លាមៗ។ ភាគីថៃម្តងហើយម្តងទៀត បានរំលោភបំពានលើបទឈប់បាញ់ និងសេចក្តីថ្លែងការណ៍រួមស្ដីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ ដែលភាគីទាំងពីរបានចុះហត្ថលេខាដោយ នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា និងថៃ ក្រោមសាក្សីរបស់ ឯកឧត្តម ដូណាល់ ត្រាំ ប្រធានាធិបតីសហរដ្ឋអាម៉េរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី និងជាប្រធានប្តូរវេនអាស៊ាន។ យើងខ្ញុំទាំងអស់គ្នា សូមអំពាវនាវឱ្យសហគមន៍អន្តរជាតិថ្កោលទោសយ៉ាងម៉ឺងម៉ាត់ចំពោះការរំលោភបំពានសេចក្ដីថ្លែងការណ៍ រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃ និងសកម្មភាពខុសច្បាប់របស់ថៃម្តងហើយម្តងទៀតនេះ ដោយទាមទារឱ្យថៃទទួលខុសត្រូវទាំងស្រុង ចំពោះការរំលោភបំពានដ៏កំរោលនេះ និងអំពាវនាវឱ្យថៃបញ្ឈប់រាល់អរិភាពជាបន្ទាន់ដែលគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពនៅក្នុងតំបន់។ ទន្ទឹមនេះ យើងខ្ញុំសូមអំពាវនាវឱ្យភាគីថៃងាកមកគោរពកិច្ចព្រមព្រៀងបទឈប់បាញ់…

Read More

សមាគមសារព័ត៌មានអេឡិចត្រូនិច MSJ ព័ត៌មានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោស ចំពោះការវាយប្រហារយ៉ាងព្រៃផ្សៃរបស់ថៃ មកលើកម្ពុជ..

សមាគមសារព័ត៌មានអេឡិចត្រូនិច MSJ ព័ត៌មានចេញសេចក្តីថ្លែងការណ៍ ថ្កោលទោស ចំពោះការវាយប្រហារយ៉ាងព្រៃផ្សៃរបស់ថៃ មកលើកម្ពុជ..

Read More

សហគ្រិនឯកជនគឺជា “គ្នាឯង”៖ជាយុទ្ធសាស្ត្រសំខាន់មួយដើម្បីស្តារភាពរស់រវើកនៃសេដ្ឋកិច្ចចិន នៅពេលពិភាក្សាអំពីសេដ្ឋកិច្ចចិន

សហគ្រិនឯកជនគឺជា “គ្នាឯង”៖ជាយុទ្ធសាស្ត្រសំខាន់មួយដើម្បីស្តារភាពរស់រវើកនៃសេដ្ឋកិច្ចចិន នៅពេលពិភាក្សាអំពីសេដ្ឋកិច្ចចិន តួលេខ “៥, ៦, ៧, ៨, ៩”គឺគួរឱ្យជឿជាក់ណាស់៖សេដ្ឋកិច្ចឯកជនរួមចំណែកជាង៥០%នៃចំណូលពន្ធ ជាង៦០%នៃផលិតផលក្នុងស្រុកសរុប ជាង៧០%នៃសមិទ្ធផលនវានុវត្តន៍បច្ចេកវិទ្យា ជាង៨០%នៃឱកាសការងារក្នុងទីក្រុងនិងជាង៩០%នៃចំនួនសហគ្រាសសរុប។ទិន្នន័យដ៏រស់រវើកទាំងនេះបានបញ្ជាក់ពីសេចក្តីសន្និដ្ឋានដ៏សំខាន់របស់លោកXi Jinpingប្រធានរដ្ឋចិនអំពីសហគ្រាសឯកជននិងសហគ្រិនគឺជា “គ្នាឯង”ដែលបានបង្ហាញពីគន្លឹះនៃការអភិវឌ្ឍសេដ្ឋកិច្ចដ៏រីកចម្រើនរបស់ប្រទេសចិន។ ស្ថានភាពប្រែប្រួលនៃសេដ្ឋកិច្ចឯកជន គឺជាតំណាងដ៏រស់រវើកនៃប្រវត្តិសាស្ត្រកំណែទម្រង់របស់ប្រទេសចិន។មុនពេលកំណែទម្រង់និងការបើកចំហរ សេដ្ឋកិច្ចឯកជនត្រូវបានចាត់ទុកជា “កន្ទុយមូលធននិយម”។បន្ទាប់ពីកំណែទម្រង់និងបើកចំហរ វាបានផ្លាស់ប្តូរពី “ការបំពេញបន្ថែមដល់សេដ្ឋកិច្ចសាធារណៈ”ទៅជា “សមាសធាតុសំខាន់នៃសេដ្ឋកិច្ចទីផ្សារសង្គមនិយម” ហើយបន្ទាប់មក ទទួលបានឋានៈស្មើគ្នាជាមួយសេដ្ឋកិច្ចសាធារណៈ។នាពេលបច្ចុប្បន្ន ប្រព័ន្ធនេះត្រូវបានសរសេរចូលទៅក្នុងរដ្ឋធម្មនុញ្ញនិងលក្ខន្តិកៈរបស់បក្ស។ចាប់ពីការផ្លាស់ប្តូររបស់ក្រុមហ៊ុន Chint Groupពីសហគ្រាសតូចទៅជាក្រុមហ៊ុនយក្សនៃថាមពលឆ្លាតវៃសកល រហូតដល់ភាពជោគជ័យរបស់ក្រុមហ៊ុនLandSpaceក្នុងបច្ចេកវិទ្យាប្រមូលយករ៉ុក្កែមកវិញ ការផ្លាស់ប្តូរនៃសហគ្រាសឯកជនបានបង្ហាញពីកម្លាំងកំណើនរបស់ “គ្នាឯង”។ លោកXi Jinpingតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះការអភិវឌ្ឍសេដ្ឋកិច្ចឯកជន។ក្នុងអំឡុងពេលធ្វើការនៅខេត្តហុកគាន លោកបានចុះត្រួតពិនិត្យការងារនៅទីក្រុងជីនជាំងចំនួន៧ដង ដោយសង្ខេបនិងផ្សព្វផ្សាយ “បទពិសោធន៍ជីនជាំង” ដែលបានធ្វើឱ្យទីក្រុងតូចនេះក្លាយទៅជាក្រុងផលិតសម្លៀកបំពាក់កីឡាសកល។នៅចំណុចសំខាន់ៗនៃសេដ្ឋកិច្ច លោកបានធ្វើជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយសហគ្រាសឯកជន២លើក ដើម្បីធ្វើឱ្យទំនុកចិត្តរបស់សហគ្រិនមានស្ថិរភាព និងដោះស្រាយបញ្ហារបស់ពួកគេ។ការអនុវត្តនៃ«ច្បាប់លើកកម្ពស់សេដ្ឋកិច្ចឯកជន»ឆ្នាំ២០២៥បានដាក់បញ្ចូល “គោលការណ៍ពីរដែលមិនងាករេ»ទៅក្នុងច្បាប់ ដើម្បីផ្តល់ការធានាយ៉ាងរឹងមាំសម្រាប់សេដ្ឋកិច្ចឯកជន។ “គ្នាឯង”បានបង្ហាញពីទំនួលខុសត្រូវនិងការរួមរួស់ជាមួយគ្នា។សហគ្រាសឯកជនមិនត្រឹមតែជាតួអង្គទីផ្សារប៉ុណ្ណោះទេ ថែមទាំងជា “ដៃគូស្នូល”នៃការអភិវឌ្ឍជាតិផងដែរ៖ការច្នៃប្រឌិតថ្មី ដូចជាការទូទាត់តាមលេខកូដQRនិងអាគុយថាមពលថ្មី ហើយឱកាសការងាររាប់លានធានាបាននូវជីវភាពរស់នៅរបស់ប្រជាជន។សហគ្រាសឯកជនចិនដែលបានពង្រីកខ្លួនជាសកល ដូចជាក្រុមហ៊ុនBYDដែលសាងសង់រោងចក្រនៅប្រទេសប្រេស៊ីលនិងក្រុមហ៊ុនChint Groupដែលបម្រើប្រទេសរាប់រយបានក្លាយជាដៃគូអភិវឌ្ឍន៍សកលដោយ “ចែករំលែកបច្ចេកវិទ្យានិងរួមគ្នាកសាងប្រព័ន្ធអេកូឡូស៊ី” ដែលបានភ្ជាប់គម្លាតអភិវឌ្ឍន៍រវាងប្រទេសកំពុងអភិវឌ្ឍន៍និងប្រទេសរីកលូតលាស់។ ចាប់ពី “អ្នកចូលរួមខាងក្រៅ”រហូតដល់ “ដៃគូស្នូល” សហគ្រិនឯកជនដែលមានប្រាជ្ញាអាជីវកម្មបែបបូព៌ាបានអនុវត្តទំនួលខុសត្រូវខណៈពេលដែលចងចាំប្រភពនៃទ្រព្យសម្បត្តិរបស់ពួកគេ។បច្ចុប្បន្ន សហគ្រាសឯកជនជាង៥៨លានកំពុងផ្អែកលើគោលនយោបាយដែលមានអំណោយផល ដើម្បីសរសេរចម្លើយសហសម័យដែល “ភាពធូរធារជាមួយនឹងទំនួលខុសត្រូវនិងសុចរិតភាព”នៅក្នុងការកសាងទំនើបកម្មតាមបែបផែនចិន៕

Read More

បទវិភាគ៖មិនអនុញ្ញាតពួកស្តាំនិយមរបស់ជប៉ុនបង្វិលកង់ប្រវត្តិសាស្ត្រឱ្យថយក្រោយជាដាច់ខាត

បទវិភាគ៖មិនអនុញ្ញាតពួកស្តាំនិយមរបស់ជប៉ុនបង្វិលកង់ប្រវត្តិសាស្ត្រឱ្យថយក្រោយជាដាច់ខាត “ពាក្យសម្តីស្តីពីជប៉ុនគួរតែមានអាវុធនុយក្លេអ៊ែរបានល្មើសនឹងគោលការណ៍ចំនួនបីស្តីពីការគ្មាននុយក្លេអ៊ែរ ” “ចាំបាច់ត្រូវទប់ស្កាត់មហិច្ឆតារបស់ជប៉ុនដែលចង់មានអាវុធនុយក្លេអ៊ែរ ” “រដ្ឋាភិបាលជប៉ុនចាំបាច់ត្រូវគិតពិចារណាពីកំហុសរបស់ខ្លួន” ។ល។ ប៉ុន្មានថ្ងៃកន្លងទៅនេះ ទាក់ទិននឹងពាក្យសម្តីដ៏ខុសឆ្គងរបស់មន្ត្រីជាន់ខ្ពស់នៃខុទ្ទកាល័យរបស់នាយករដ្ឋមន្ត្រីជប៉ុនដែលបានអះអាងយ៉ាងកម្រោលថា “ជប៉ុនគួរតែមានអាវុធនុយក្លេអ៊ែរ” មតិអន្តរជាតិបានរិះគន់ជាទូទៅ ។ ក្រៅពីនេះ ប្រព័ន្ធសារព័ត៌មានជប៉ុនធ្លាប់ផ្សាយដំណឹងឱ្យដឹងថា លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុនគ្រោងនឹងធ្វើវិសោធនកម្ម “គោលការណ៍ចំនួនបីស្តីពីការគ្មាននុយក្លេអ៊ែរ ” លោក Koizumi Shinjiroរដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុនបានអះអាងថា មិនច្រានចោលជម្រើសណាទាំងអស់ខណៈពេលជំរុញកិច្ចពិគ្រោះពិភាក្សាអំពី “គោលការណ៍ចំនួនបីស្តីពីការគ្មាននុយក្លេអ៊ែរ ” ទង្វើប្រកបដោយគ្រោះថ្នាក់របស់រដ្ឋាភិបាលជប៉ុនជាបន្តបន្ទាប់ក្នុងបញ្ហាគួរតែមានអាវុធនុយក្លេអ៊ែរ មិនត្រឹមតែបានបង្ករឿងហេតុចំពោះសណ្តាប់ធ្នាប់អន្តរជាតិបន្ទាប់ពីសង្គ្រាមលោកលើកទីពីរនិង ប្រព័ន្ធអន្តរជាតិស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរប៉ុណ្ណោះទេ ថែមទាំងបានក្លាយទៅជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរចំពោះការអភិវឌ្ឍដោយសន្តិភាពរបស់សកលលោកទៀតផង ។ កាលពីឆ្នាំ១៩៦៧ ខណៈពេលថ្លែងសុន្ទរកថាក្នុងរដ្ឋសភា លោក Sato Eisaku នាយករដ្ឋមន្ត្រីជប៉ុនសម័យនោះបានលើកឡើងពី “គោលការណ៍ចំនួនបីស្តីពីការគ្មាននុយក្លេអ៊ែរ ” ពោលគឺ មិនមាន មិនផលិតនិងមិននាំចូលអាវុធនុយក្លេអ៊ែរ ។ នៅឆ្នាំ១៩៧១ “គោលការណ៍ចំនួនបីស្តីពីការគ្មាននុយក្លេអ៊ែរ ”ត្រូវដាក់បញ្ចូលជាផ្លូវការក្នុងសេចក្តីសម្រេចចិត្តនៃសភាតំណាងរាស្ត្ររបស់ជប៉ុន ដែលបានក្លាយជាខ្សែបន្ទាត់ខាងទំនុកចិត្តសម្រាប់បង្ហាញពីគោលជំហរសន្តិភាពរបស់ខ្លួនទៅកាន់បរទេស ។ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ មជ្ឈដ្ឋាននយោបាយរបស់ជប៉ុនមាននិន្នាការឆ្ពោះទៅរកនយោបាយស្តាំនិយមកាន់តែខ្លាំងឡើងៗ ។ បន្ទាប់ពីឡើងកាន់មុខតំណែង រដ្ឋាភិបាលរបស់លោកស្រី Sanae Takaichi…

Read More

លោក ហំ សំណាង ដឹកនាំក្រុមការងារផ្សារទាំង៥ ចែកអំណោយសប្បុរសជនជូនជនភៀសសឹក ជាង១,០០០គ្រួសារ នៅស្រុកបូទុមសាគរ ខេត្តកោះកុង

លោក ហំ សំណាង ដឹកនាំក្រុមការងារផ្សារទាំង៥ ចែកអំណោយសប្បុរសជនជូនជនភៀសសឹក ជាង១,០០០គ្រួសារ នៅស្រុកបូទុមសាគរ ខេត្តកោះកុង កោះកុង៖ ដោយមានស្មារតីមនុស្សធម៌ និងការយកចិត្តទុកដាក់ចំពោះបងប្អូនប្រជាពលរដ្ឋដែលកំពុងរងផលប៉ះពាល់ពីស្ថានភាពលំបាក នាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៥ លោក ហំ សំណាង បានដឹកនាំក្រុមការងារពីផ្សារទាំង៥ នាំយកអំណោយសប្បុរសជន និងអាជីវករ ចែកជូនប្រជាពលរដ្ឋជាជនភៀសសឹក នៅក្នុងស្រុកបូទុមសាគរ ខេត្តកោះកុង ចំនួន៣ទីតាំងសំខាន់ៗ។ ទីតាំងទី១ ស្ថិតនៅ វត្តកណ្ដាល ភូមិកណ្ដុល ស្រុកបូទុមសាគរ ដែលមានបងប្អូនជនភៀសសឹកចំនួន ២៨៥គ្រួសារ ទទួលអំណោយដោយផ្ទាល់។ ទីតាំងទី២ គឺនៅ សាលាស្រុកបូទុមសាគរ ដើម្បីរក្សាទុកសម្ភារៈ និងរៀបចំបន្តចែកជូនប្រជាពលរដ្ឋតាមគោលដៅ។ ចំណែកទីតាំងទី៣ ស្ថិតនៅ វត្តត្រពាំងរូង ដែលមានជនភៀសសឹកចំនួន ជាង៧០០គ្រួសារ កំពុងជ្រកកោន និងត្រូវការជំនួយបន្ទាន់។ សម្ភារៈដែលបាននាំយកទៅចែកជូនលើកនេះ គឺជាអំណោយសប្បុរសធម៌ ដែលប្រមូលមកពីសប្បុរសជន និងអាជីវករ នៅតាមផ្សារទាំង៥ រួមមាន ផ្សារមង្គល ផ្សារឬស្សីកែវថ្មី ផ្សារគួរស្រូវ ផ្សារសំបូរមាស និងផ្សារដង្កោសន្តិភាព…

Read More

ខណ្ឌមានជ័យ ចុះធ្វើរដ្ឋបាល និងប្រមូលជនអនាថា នៅក្រោមស្ពានអាកាសមរតកតេជោ

ខណ្ឌមានជ័យ ចុះធ្វើរដ្ឋបាល និងប្រមូលជនអនាថា នៅក្រោមស្ពានអាកាសមរតកតេជោ ភ្នំពេញ៖ នារសៀលថ្ងៃសៅរ៍ ទី២០ ខែធ្នូ ឆ្នាំ២០២៥ ដោយអនុវត្តតាមការណែនាំ និងចង្អុលបង្ហាញពី លោក សេង គន្ធ អភិបាលនៃគណៈអភិបាលខណ្ឌមានជ័យ បានឲ្យ លោក ទៀវ សំអឿន អភិបាលរងខណ្ឌមានជ័យ ដឹកនាំកម្លាំងការិយាល័យសង្គមកិច្ច និងសុខុមាលភាពសង្គម សហការជាមួយកម្លាំងសង្កាត់ចាក់អង្រែលើ ចុះអនុវត្តការងាររដ្ឋបាល និងប្រមូលជនអនាថា នៅតាមទីតាំងគោលដៅមួយចំនួន។ ប្រតិបត្តិការនេះ បានអនុវត្តនៅតំបន់ក្រោមស្ពានអាកាសមរតកតេជោ និងតំបន់ចាក់សម្រាម ស្ថិតនៅភូមិ៧ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្នុងគោលបំណងថែរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម និងជួយសង្គ្រោះជនងាយរងគ្រោះឲ្យទទួលបានការថែទាំតាមនីតិវិធី។ ជាលទ្ធផល សមត្ថកិច្ចបានប្រមូលជនអនាថា សរុបចំនួន ៣២នាក់ ក្នុងនោះស្រីចំនួន ១៣នាក់ និងមានកុមារ ៤នាក់ (ស្រី ១នាក់)។ ក្នុងចំណោមជនដែលត្រូវបានប្រមូល មានចំនួន ២៨នាក់ (ស្រី ១២នាក់) ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន។ ក្រោយពេលធ្វើការពិនិត្យ និងបំពេញបែបបទតាមនីតិវិធីរួចរាល់ អាជ្ញាធរបានបញ្ជូនជនទាំងអស់ទៅកាន់…

Read More

មហាក្បួនព្យុហយាត្រា «ដើរដើម្បីសន្តិភាព» ប្រព្រឹត្តទៅដោយជោគជ័យ ក្រោមការការពារសន្តិសុខយ៉ាងម៉ឺងម៉ាត់ពីកងរាជអាវុធហត្ថរាជធានីភ្នំពេញ

មហាក្បួនព្យុហយាត្រា «ដើរដើម្បីសន្តិភាព» ប្រព្រឹត្តទៅដោយជោគជ័យ ក្រោមការការពារសន្តិសុខយ៉ាងម៉ឺងម៉ាត់ពីកងរាជអាវុធហត្ថរាជធានីភ្នំពេញ ភ្នំពេញ៖ នារសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៥ មហាកម្លាំងសាមគ្គីនៃប្រជាជាតិខ្មែរ មកពីគ្រប់មជ្ឈដ្ឋាន គ្រប់និន្នាការនយោបាយ និងសាសនា បានមកជួបជុំគ្នាក្រោមស្មារតី «ខ្មែរតែមួយ» ដើម្បីចូលរួមព្យុហយាត្រា «ដើរដើម្បីសន្តិភាព (March for Peace)» របស់មហាគ្រួសារខ្មែរ ក្នុងគោលបំណងបង្ហាញពីស្មារតីសាមគ្គីភាពជាតិ ការរួបរួម និងការស្រឡាញ់សន្តិភាព។ ព្យុហយាត្រានេះ បានចាប់ផ្ដើមចេញដំណើរពីបរិវេណផ្សាររាត្រីមាត់ទន្លេ ឆ្ពោះទៅកាន់សួនច្បារវិមានឯករាជ្យ ក្នុងបរិយាកាសពោរពេញដោយក្ដីសង្ឃឹម ក្ដីជឿជាក់ និងការប្ដេជ្ញាចិត្តរួមគ្នា ដើម្បីថែរក្សាសន្តិភាព ស្ថិរភាព និងឯកភាពជាតិ។ ក្នុងឱកាសដ៏មានន័យនេះ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំបញ្ជាផ្ទាល់ដោយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដាក់ពង្រាយកម្លាំងចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្ដាប់ធ្នាប់សាធារណៈ និងត្រៀមសង្គ្រោះបន្ទាន់ ដើម្បីធានាឲ្យកម្មវិធីប្រព្រឹត្តទៅដោយរលូន សុវត្ថិភាព និងជោគជ័យ។ ការចូលរួមយកចិត្តទុកដាក់យ៉ាងខ្ពស់ និងការបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវ និងម៉ឺងម៉ាត់ជាទីបំផុត របស់កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមសំខាន់ក្នុងការរក្សាបាននូវសន្តិសុខ សណ្តាប់ធ្នាប់…

Read More

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អមដំណើរ ឯកឧត្តម ឃួង ស្រេង ចុះពិនិត្យទីតាំងទទួលអំណោយសប្បុរសធម៌ Eat More បឹងកក់ និងពង្រឹងសន្តិសុខសុវត្ថិភាពជូនក្រុមស្ម័គ្រចិត្ត

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អមដំណើរ ឯកឧត្តម ឃួង ស្រេង ចុះពិនិត្យទីតាំងទទួលអំណោយសប្បុរសធម៌ Eat More បឹងកក់ និងពង្រឹងសន្តិសុខសុវត្ថិភាពជូនក្រុមស្ម័គ្រចិត្ត ភ្នំពេញ៖ នារសៀលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញអមដំណើរ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ចុះពិនិត្យទីតាំងទទួលអំណោយសប្បុរសធម៌ Eat More ស្ថិតនៅតំបន់បឹងកក់ រាជធានីភ្នំពេញ។ ក្នុងឱកាសនោះ ថ្នាក់ដឹកនាំបានពិនិត្យមើលដំណើរការរៀបចំ វេចខ្ចប់សម្ភារ និងស្បៀងអាហារ ដែលបានទទួលពីសប្បុរសជន និងក្រុមស្ម័គ្រចិត្ត ដើម្បីត្រៀមដឹកជូនបងប្អូនវីរកងទ័ពកម្ពុជា ដែលកំពុងបំពេញភារកិច្ចការពារជាតិ នៅជួរមុខ និងបងប្អូនប្រជាពលរដ្ឋជនភៀសសឹក។ ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានសម្រេចបង្កើតគណៈបញ្ជាការស្រាល ដើម្បីពង្រឹងការការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ នៅទីតាំងទទួលអំណោយ ពិសេសនៅកន្លែងទុកម៉ូតូ និងយានយន្ត ដើម្បីធានាឲ្យក្រុមស្ម័គ្រចិត្ត…

Read More

វេទិកានិពន្ធសារព័ត៌មានកម្ពុជា ពិភាក្សាតួនាទីអ្នកសារព័ត៌មានក្នុងបរិបទជម្លោះព្រំដែន

វេទិកានិពន្ធសារព័ត៌មានកម្ពុជា ពិភាក្សាតួនាទីអ្នកសារព័ត៌មានក្នុងបរិបទជម្លោះព្រំដែន ភ្នំពេញ៖ វេទិកានិពន្ធសារព័ត៌មានកម្ពុជា ដែលជាវេទិកាប្រចាំឆ្នាំធំបំផុតរបស់ក្លិបអ្នកកាសែតកម្ពុជា (CCJ) បានប្រារព្ធធ្វើឡើងជាលើកទី២២ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៥ ដោយមានការចូលរួមពីនាយកគ្រប់គ្រង និពន្ធនាយក វិទ្យុ ទូរទស្សន៍ និងអ្នកដឹកនាំសារព័ត៌មានជាច្រើន មកពីបណ្តាស្ថាប័នសារព័ត៌មាននានា។ វេទិកានេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្កើតឱកាសឲ្យអ្នកដឹកនាំសារព័ត៌មាន បានជួបជុំគ្នាជជែកពិភាក្សា ផ្លាស់ប្តូរយោបល់ និងចែករំលែកបទពិសោធន៍ ស្តីពីតួនាទី និងការទទួលខុសត្រូវរបស់អ្នកសារព័ត៌មាន ក្នុងបរិបទជម្លោះព្រំដែន ដែលជាបញ្ហាសំខាន់ និងមានភាពរសើបក្នុងបរិបទសង្គមនាពេលបច្ចុប្បន្ន។ ក្នុងវេទិកានេះ អ្នកចូលរួមបានលើកយកប្រធានបទ «តួនាទី និងការទទួលខុសត្រូវរបស់អ្នកសារព័ត៌មាន ក្នុងបរិបទជម្លោះព្រំដែន» មកពិភាក្សាយ៉ាងសកម្ម ដោយផ្តោតលើការផ្តល់ការយល់ដឹងអំពីស្តង់ដារវិជ្ជាជីវៈ សីលធម៌សារព័ត៌មាន ការអនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ ព្រមទាំងការប្រើប្រាស់ភាសាដែលមានការទទួលខុសត្រូវក្នុងការរាយការណ៍ព័ត៌មាន។ តាមរយៈការពិភាក្សា អ្នកចូលរួមបានឯកភាពចេញសេចក្តីថ្លែងការណ៍រួមមួយ ដែលឆ្លុះបញ្ចាំងពីឆន្ទៈ និងប្តេជ្ញាចិត្តរបស់អ្នកដឹកនាំសារព័ត៌មាន ក្នុងការជំរុញការអប់រំ និងបណ្តុះបណ្តាលអ្នកសារព័ត៌មាន ឲ្យមានស្មារតីទទួលខុសត្រូវខ្ពស់លើការសរសេរព័ត៌មាន ការធ្វើសេចក្តីរាយការណ៍ ការផ្សាយផ្ទាល់ និងការផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធនឹងបញ្ហាជម្លោះព្រំដែន។ វេទិកានេះ ក៏បានលើកឡើងអំពីសារៈសំខាន់នៃការជៀសវាងព័ត៌មានមិនពិត ព័ត៌មានបំភាន់ និងការផ្សព្វផ្សាយមាតិកាដែលអាចបង្កការយល់ច្រឡំ ឬប៉ះពាល់ដល់សន្តិសុខជាតិ ទំនាក់ទំនងអន្តរជាតិ ព្រមទាំងអាចនាំឲ្យប្រឈមបញ្ហាផ្លូវច្បាប់ និងការរិះគន់ពីសាធារណៈ។…

Read More