អង្គភាពសារព័ត៌មាន គេហទំព័៏រ រស្មី ញូស៍ www.rmn.asia មានទីស្នាក់ការស្ថិតនៅផ្ទះលេខ៥ ផ្លូវលេខ១៦៣k ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ដោយបច្ចុប្បន្នកំពង់ធ្វើការស្នើសុំផ្លាស់ប្តូដែនបរទេសមកដែលជាតិវិញ ដែលមានឈ្មោះគេហទំព័រ www.mrrnews.com.kh ដោយយោងវិញ្ញាបណបត្រចុះបញ្ជីពាណិជ្ចកម្ម និងសេចក្តីសម្រេចរបស់និយ័តករទូរគមនាគមន៏កម្ពុជា ។ ទំនាក់ទំនងមកការិយាល័យអង្គភាព តាមរយៈលេខ 0977232222 / 012278222 / 086976222 - សូមអរគុណ
អង្គភាពសារព័ត៌មាន គេហទំព័៏រ រស្មី ញូស៍ www.mrrnews.com.kh ដំណើរការតាមប្រកាសលេខ ១៣៣ ព.ម ប្រក ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ របស់ក្រសួងព័ត៌មាន អាសយដ្ឋានស្ថិតនៅក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
MRRNews, Author at រស្មី ញូស៍ - Page 4 of 19 រស្មី ញូស៍

MRRNews

សង្កាត់ត្រពាំងក្រសាំង ដឹកជញ្ជូនសម្ភារៈគ្រឿងបរិភោគពីសប្បុរសជន បន្តជូនសាលាខណ្ឌពោធិ៍សែនជ័យ ដើម្បីចែកជូនជនភៀសសឹក និងវីរៈកងទ័ព

សង្កាត់ត្រពាំងក្រសាំង ដឹកជញ្ជូនសម្ភារៈគ្រឿងបរិភោគពីសប្បុរសជន បន្តជូនសាលាខណ្ឌពោធិ៍សែនជ័យ ដើម្បីចែកជូនជនភៀសសឹក និងវីរៈកងទ័ព ភ្នំពេញ៖ នៅថ្ងៃអាទិត្យ ទី១៤ ខែធ្នូ ឆ្នាំ២០២៥ ថ្នាក់ដឹកនាំសង្កាត់ត្រពាំងក្រសាំង សហការជាមួយថ្នាក់ដឹកនាំភូមិ បានរៀបចំដឹកជញ្ជូនសម្ភារៈគ្រឿងបរិភោគ និងសម្ភារៈចាំបាច់មួយចំនួន ដែលទទួលបានការចូលរួមបរិច្ចាគពីសប្បុរសជន តាមរយៈសាលាសង្កាត់ត្រពាំងក្រសាំង ដើម្បីបន្តជូនទៅសាលាខណ្ឌពោធិ៍សែនជ័យ។ សម្ភារៈទាំងនេះ នឹងត្រូវយកទៅចែកជូនដល់បងប្អូនប្រជាពលរដ្ឋខ្មែរ ដែលកំពុងភៀសសឹក និងបងប្អូនវីរៈកងទ័ព ដែលកំពុងបំពេញភារកិច្ចការពារប្រទេសជាតិ ស្របតាមគោលការណ៍សាមគ្គីភាព និងមនុស្សធម៌ “ខ្មែរជួយខ្មែរ” ក្នុងគ្រាលំបាក។ ថ្នាក់ដឹកនាំសង្កាត់ និងភូមិ បានបង្ហាញការកោតសរសើរ និងអរគុណយ៉ាងជ្រាលជ្រៅ ចំពោះទឹកចិត្តសប្បុរសធម៌របស់សប្បុរសជនគ្រប់រូប ដែលបានចូលរួមចែករំលែក បង្ហាញពីស្មារតីសាមគ្គីភាព ស្រឡាញ់ជាតិ ស្រឡាញ់ប្រជាជន និងការចូលរួមទ្រទ្រង់សង្គមជាតិ ក្នុងស្ថានការណ៍ដ៏លំបាកនេះ។ ក្នុងឱកាសដ៏មានអត្ថន័យនេះ ថ្នាក់ដឹកនាំសង្កាត់ត្រពាំងក្រសាំង សូមជូនពរ និងប្រសិទ្ធពរ ដល់សប្បុរសជនទាំងអស់ សូមឱ្យមានសុខភាពល្អ កម្លាំងកាយចិត្តមាំមួន និងទទួលបានជោគជ័យគ្រប់ភារកិច្ចការងារ ព្រមទាំងសូមអរគុណយ៉ាងអនេក ចំពោះការចូលរួមចែករំលែក និងគាំទ្រសកម្មភាពមនុស្សធម៌ជាបន្តបន្ទាប់៕

Read More

គ្រោះថ្នាក់ចរាចរណ៍នៅក្រុងសែនមនោរម្យ បណ្ដាលឲ្យនារីម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ

គ្រោះថ្នាក់ចរាចរណ៍នៅក្រុងសែនមនោរម្យ បណ្ដាលឲ្យនារីម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខេត្តមណ្ឌលគិរី៖ នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ៧:៣០ នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យសោកស្តាយមួយ បានកើតឡើងនៅចំណុចភូមិឡៅការ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី បណ្ដាលឲ្យនារីម្នាក់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ យោងតាមព័ត៌មានបឋម បានឲ្យដឹងថា គ្រោះថ្នាក់នេះកើតឡើងរវាងម៉ូតូម៉ាកឆ្លាម ពណ៌ខ្មៅ ដែលមាននារីម្នាក់ជាអ្នកបើកបរ និងរថយន្តម៉ាកហ្វត (Ford) ខណៈពេលធ្វើដំណើរបាញ់ស្រះទិសគ្នាពីលិចទៅកើត។ នៅចំណុចផ្លូវកោង ម៉ូតូបានប៉ះទង្គិចជាមួយរថយន្តយ៉ាងពេញទំហឹង បណ្ដាលឲ្យអ្នកបើកម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែង។ ភ្លាមៗបន្ទាប់ពីកើតហេតុ កម្លាំងប៉ូលីសចរាចរណ៍ នៃអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការវាស់វែង និងរៀបចំសម្របសម្រួលចរាចរណ៍ រួចបានយករថយន្ត និងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងសែនមនោរម្យ ដើម្បីបន្តនីតិវិធី និងដោះស្រាយតាមច្បាប់។ ចំណែកសាកសពនារីរងគ្រោះ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ បច្ចុប្បន្ន សមត្ថកិច្ចកំពុងបន្តស៊ើបអង្កេត ដើម្បីកំណត់មូលហេតុច្បាស់លាស់នៃគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ៕

Read More

គណបក្សប្រជាជនកម្ពុជា ប្រារព្ធពិធីអបអរសាទរវគ្គជីវភាពនយោបាយប្រចាំឆ្នាំ ២០២៥ នៅស្រុកព្រែកប្រសព្វ ខេត្តក្រចេះ

គណបក្សប្រជាជនកម្ពុជា ប្រារព្ធពិធីអបអរសាទរវគ្គជីវភាពនយោបាយប្រចាំឆ្នាំ ២០២៥ នៅស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ខេត្តក្រចេះ ៖ នៅថ្ងៃសៅរ៍ ៨ រោច ខែមិគសិរ ឆ្នាំជូត ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៥ គណបក្សប្រជាជនកម្ពុជា (CPP) បានរៀបចំពិធីអបអរសាទរ វគ្គជីវភាពនយោបាយប្រចាំឆ្នាំ ២០២៥ និងទិសដៅអនុវត្តបន្ត ប្រកបដោយបរិយាកាសរីករាយ សាមគ្គីភាព និងឯកភាពខ្ពស់ ស្ថិតនៅស្រុកព្រែកប្រសព្វ ខេត្តក្រចេះ។ ពិធីដ៏មានសារៈសំខាន់នេះ បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម សរ ចំរុង អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ ដោយមានការចូលរួមពីថ្នាក់ដឹកនាំគណបក្សគ្រប់លំដាប់ថ្នាក់ សមាជិក សមាជិកា ក្រុមការងារគណបក្សចុះមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធជាច្រើនរូប។ គោលបំណងសំខាន់នៃវគ្គជីវភាពនយោបាយនេះ គឺដើម្បីពិនិត្យ និងវាយតម្លៃលទ្ធផលការងារជីវភាពនយោបាយកន្លងមក ពង្រឹងសាមគ្គីភាពផ្ទៃក្នុងគណបក្ស និងកំណត់ទិសដៅអនុវត្តបន្តឱ្យមានប្រសិទ្ធភាពខ្ពស់ ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្ររបស់គណបក្សប្រជាជនកម្ពុជា។ ក្នុងឱកាសនោះ ឯកឧត្តម សរ ចំរុង បានថ្លែងអំណរគុណ និងសម្តែងការកោតសរសើរដល់ថ្នាក់ដឹកនាំ មន្ត្រី និងសមាជិកគណបក្សគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំបំពេញភារកិច្ចយ៉ាងសកម្ម…

Read More

សន្និសីទស្តីពីការងារសេដ្ឋកិច្ចមជ្ឈិមចិនបើកធ្វើនៅក្រុងប៉េកាំងក្រោមអធិបតីភាពលោក Xi Jinping

សន្និសីទស្តីពីការងារសេដ្ឋកិច្ចមជ្ឈិមចិនបើកធ្វើនៅក្រុងប៉េកាំងក្រោមអធិបតីភាពលោក Xi Jinping ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១១ ខែធ្នូ សន្និសីទស្តីពីការងារសេដ្ឋកិច្ចមជ្ឈិមចិនបានបើកធ្វើនៅក្រុងប៉េកាំង លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានអញ្ជើញចូលរួមព្រមទាំងថ្លែងសុន្ទរកថាគន្លឹះ ។     ថ្លែងក្នុងសុន្ទរកថា លោក Xi Jinping បានបូកសរុបការងារសេដ្ឋកិច្ចនៅឆ្នាំ ២០២៥ ធ្វើការវិភាគចំពោះសភាពការណ៍សេដ្ឋកិច្ចបច្ចុប្បន្ន ក៏ដូចជារៀបចំចាត់ចែងការងារសេដ្ឋកិច្ចសម្រាប់ឆ្នាំ ២០២៦ ។ សន្និសីទលើកនេះបានលើកឡើងថា ឆ្នាំនេះជាឆ្នាំមិនធម្មតាទេ ។ មជ្ឈិមបក្សកុម្មុយនីស្តចិនដែលមានលោក Xi Jinping ជាប្រមុខស្នូលបានរួបរួមនិងដឹកនាំប្រជាជនគ្រប់ជនជាតិទូទាំងប្រទេសតស៊ូពុះពារគ្រប់ឧបសគ្គ អនុវត្តយ៉ាងមុតមាំមិនងាករេនូវទស្សនៈអភិវឌ្ឍន៍ថ្មី ជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ គោលដៅសំខាន់ៗនៃការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមបានសម្រេចដោយរលូន ។ សន្និសីទបានគូសបញ្ជាក់ថា បើចង់ធ្វើការងារសេដ្ឋកិច្ចឆ្នាំក្រោយឱ្យបានល្អ ត្រូវចាត់ទុកគំនិតលោក Xi Jinping ស្តីពីសង្គមនិយមប្រកបដោយលក្ខណៈពិសេសចិនក្នុងយុគសម័យថ្មីជាគោលការណ៍ណែនាំ ត្រូវអនុវត្តយ៉ាងស៊ីជម្រៅនូវស្មារតីនៃសមាជបក្សកុម្មុយនីស្តចិនលើកទី ២០ និងកិច្ចប្រជុំពេញអង្គរាល់លើកនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ ពន្លឿនការកសាងនិម្មាបនកម្មអភិវឌ្ឍន៍ថ្មី ប្រកាន់ខ្ជាប់នូវទិសដៅការងារជាទូទៅដែលស្វែងរកការវិវឌ្ឍប្រកបដោយភាពនឹងនរ ផ្តោតសំខាន់លើការជំរុញស្ថិរភាពនៃឱកាសការងារ សហគ្រាស ទីផ្សារនិងការរំពឹងទុក ក៏ដូចជាគាំពារភាពសុខដុមរមនានិងស្ថិរភាពក្នុងសង្គមដើម្បីសម្រេចបាននូវការចាប់ផ្តើមដ៏ល្អប្រសើរនៃការអនុវត្តផែនការអភិវឌ្ឍន៍ជាតិ៥ឆ្នាំទី ១៥ ៕

Read More

កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ  បានចូលរួមជួយរៀបចំលើកជញ្ជូនស្បៀង និងសម្ភារៈចាំបាច់ផ្សេងៗ ទៅបងប្អូនជនភៀសសឹក និងបងប្អូនកងទ័ពនៅជួរមុខ

កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ  បានចូលរួមជួយរៀបចំលើកជញ្ជូនស្បៀង និងសម្ភារៈចាំបាច់ផ្សេងៗ ទៅបងប្អូនជនភៀសសឹក និងបងប្អូនកងទ័ពនៅជួរមុខ រាជធានីភ្នំពេញ៖ នៅយប់ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ២០២៥ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមជួយរៀបចំ និងលើកជញ្ជូនស្បៀងអាហារ serta សម្ភារៈចាំបាច់ផ្សេងៗ ចេញពីទីតាំងទទួលជំនួយដើម្បីផ្តល់ជូនបងប្អូនជនភៀសសឹក និងកងទ័ពនៅតំបន់ជួរមុខ។ សកម្មការនេះ បានប្រព្រឹត្តទៅត្រង់ចំណុច ហាង Eatmore បឹងកក់ រាជធានីភ្នំពេញ ក្នុងនោះកម្លាំងអាវុធហត្ថបានសហការគ្នាយ៉ាងសកម្មដើម្បីរៀបចំ កញ្ចប់ស្បៀង និងសម្ភារៈអនុវត្តប្រចាំថ្ងៃ ដូចជា សម្ភារៈសុខាភិបាល សម្ភារៈប្រើប្រាស់ និងសម្ភារៈជួយបន្ទាន់ ផ្សេងៗទៀត ដើម្បីបញ្ជូនទៅអ្នកកំពុងប្រឈមមុខនឹងភាពលំបាក។ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក៏បានប្រើប្រាស់រថយន្ត និងលើកទំនិញជួយដឹកជញ្ជូនសម្ភារៈទាំងនេះ ទៅឃ្លាំងស្តុករបស់ Eatmore ដោយមានការសហការល្អ និងការត្រៀមប្រកបដោយវិន័យ។ សកម្មភាពមនុស្សធម៌នេះ បញ្ជាក់ឱ្យឃើញពីការចូលរួមរួមចំណែករបស់កម្លាំងសន្តិសុខ ក្នុងការជួយគាំទ្របងប្អូនជនរងគ្រោះ និងកងទ័ពដែលកំពុងបំពេញភារកិច្ចការពារជាតិ៕

Read More

«លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញសួរសុខទុក្ខយោធិន និងប្រជាពលរដ្ឋកំពុងព្យាបាលជំងឺ ក្នុងរាជធានីភ្នំពេញ»

«លោកជំទាវ បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញសួរសុខទុក្ខយោធិន និងប្រជាពលរដ្ឋកំពុងព្យាបាលជំងឺ ក្នុងរាជធានីភ្នំពេញ» រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៥ លោក​ជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញចុះសួរសុខទុក្ខយោធិន និងប្រជាពលរដ្ឋ ដែលកំពុងស្នាក់សម្រាកព្យាបាលជំងឺនៅតាមមន្ទីរពេទ្យមួយចំនួន ក្នុងរាជធានីភ្នំពេញ។ មន្ទីរពេទ្យទាំងឡាយរួមមាន៖ (១) មន្ទីរពេទ្យមិត្តភាព ខ្មែរ–សូវៀត (២) មន្ទីរពេទ្យមិត្តភាព កម្ពុជា–ចិន ព្រះកុសមៈ (៣) មន្ទីរពេទ្យព្រះកេតុមាលា (៤) មន្ទីរពេទ្យព្រះអង្គឌួង ក្នុងឱកាសនេះ លោកជំទាវបណ្ឌិត បានបំរើពាក្យសួរសុខទុក្ខ និងសម្តែងការព្រួយបារម្ភដ៏ខ្ពង់ខ្ពស់ពីថ្នាក់ដឹកនាំកំពូល រួមមាន សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ក្រៅពីនេះ លោកជំទាវបណ្ឌិត…

Read More

និយ័តករធានារ៉ាប់រងកម្ពុជា ចាប់ផ្តើមដាក់ដំណើរការប្រព័ន្ធទទួលបណ្ដឹងតាមកម្មវិធីទូរសព្ទដៃ “បណ្ដឹងធានារ៉ាប់រង” ដើម្បីបង្កើនទំនុកចិត្តដល់ប្រជាពលរដ្ឋ និងពង្រឹងគុណភាពសេវាធានារ៉ាប់រង

និយ័តករធានារ៉ាប់រងកម្ពុជា ចាប់ផ្តើមដាក់ដំណើរការប្រព័ន្ធទទួលបណ្ដឹងតាមកម្មវិធីទូរសព្ទដៃ “បណ្ដឹងធានារ៉ាប់រង” ដើម្បីបង្កើនទំនុកចិត្តដល់ប្រជាពលរដ្ឋ និងពង្រឹងគុណភាពសេវាធានារ៉ាប់រង ភ្នំពេញ៖ និយ័តករធានារ៉ាប់រងកម្ពុជា នៅព្រឹកថ្ងៃទី១១ ខែធ្នូនេះ បានប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនូវប្រព័ន្ធទទួលបណ្ដឹងធានារ៉ាប់រងតាមកម្មវិធីទូរសព្ទដៃ ឈ្មោះ “បណ្ដឹងធានារ៉ាប់រង” ដើម្បីបង្កើនទំនុកចិត្តដល់សាធារណជន និងពង្រឹងគុណភាពសេវាធានារ៉ាប់រង។ ថ្លែងក្នុងឱកាសប្រកាសដាក់ឱ្យដំណើរការនេះ ឯកឧត្តម ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា បានគូសបញ្ជាក់ថា ប្រព័ន្ធទទួលបណ្ដឹងធានារ៉ាប់រងតាមកម្មវិធីទូរស័ព្ទ ដៃ (Apps) មានឈ្មោះថា “បណ្ដឹងធានារ៉ាប់រង” អាចឱ្យប្រជាពលរដ្ឋដាក់បណ្ដឹងចំពោះ ក្រុមហ៊ុនធានារ៉ាប់រងណាដែលមិនបានបំពេញតួនាទីតាមលក្ខខណ្ឌនៃកិច្ចសន្យាធានារ៉ាប់រង ។ ការរៀបចំ និងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធនេះ មានគោលបំណងផ្តល់យន្តការងាយស្រួលដល់អតិថិជនធានារ៉ាប់រងក្នុងការធ្វើបណ្ដឹងធានារ៉ាប់រង និងដើម្បីលើកកម្ពស់ការប្រើប្រាស់បច្ចេកវិទ្យា ធានារ៉ាប់រង (InsurTech) ស្របតាមយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១។ ឯកឧត្តម ប៊ូ ច័ន្ទភីរូ បានឱ្យដឹងថា ចាប់តាំងឆ្នាំ២០២២ និយ័តករធានារ៉ាប់រងកម្ពុជា បានទទួលបណ្ដឹងធានារ៉ាប់រងតាមប្រព័ន្ធអនឡាញ កើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ដោយនៅឆ្នាំ២០២៤ និយ័តករធានារ៉ាប់រងកម្ពុជា បានទទួល ២២បណ្ដឹង ច្រើនជាងចំនួនបណ្តាក្នុងឆ្នាំ២០២៣ ប្រមាណជា ៣ដង។ ក្នុងឆ្នាំ២០២៥ គិតត្រឹមឆមាសទី១ និ យ័តករធានារ៉ាប់រងកម្ពុជា…

Read More

បទវិភាគ៖ផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ នឹងចារទំព័រថ្មី កាលានុវត្តភាពចិននឹងផ្តល់ផលប្រយោជន៍ដល់ពិភពលោក

បទវិភាគ៖ផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៥ នឹងចារទំព័រថ្មី កាលានុវត្តភាពចិននឹងផ្តល់ផលប្រយោជន៍ដល់ពិភពលោក តាមទិន្នន័យថ្មីបំផុតដែលចេញផ្សាយដោយរដ្ឋាភិបាលចិននៅថ្ងៃទី ៨ ខែធ្នូ បង្ហាញឱ្យឃើញថា ទំហំនាំចេញនាំចូលទំនិញសរុបរបស់ប្រទេសចិនក្នុងរយៈពេល ១១ ខែដើមនៃឆ្នាំ ២០២៥ គឺ មានចំនួន ៤១,២១ ទ្រីលានយាន់ប្រាក់ចិនដែលបានកើនឡើង ៣,៦ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន ។ ក្នុងនោះ ទំហំនាំចេញនាំចូលទំនិញសរុបនៅខែវិច្ឆិកាឆ្នាំនេះបានកើនឡើង៤.១ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៤ ដែលបានរក្សាកំណើនបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុនក្នុងរយៈពេល១០ ខែជាប់ៗគ្នា ។ ក្នុងបរិបទដែលការងើបឡើងវិញនៃសេដ្ឋកិច្ចសកលមានកម្លាំងចលករមិនគ្រប់គ្រាន់ រចនាសម្ព័ន្ធនៃពាណិជ្ជកម្មជាមួយបរទេសរបស់ប្រទេសចិនត្រូវបានកែលម្អឥតឈប់ឈរ កម្លាំងចលករថ្មីត្រូវបានបញ្ចេញជាបន្តបន្ទាប់ដែលបានបង្ហាញពីភាពធន់ដ៏ខ្លាំងក្លា ប្រការទាំងនេះក៏បានផ្តល់នូវបង្អួចដ៏សំខាន់មួយសម្រាប់ឱ្យមជ្ឈដ្ឋានខាងក្រៅសង្កេតមើលពីសេដ្ឋកិច្ចចិនផងដែរ ។ តាំងពីចូលឆ្នាំនេះមក ប្រឈមមុខនឹងបរិយាកាសអន្តរជាតិដែលមានភាពស្មុគស្មាញនិងប្រែប្រួលយ៉ាងខ្លាំង ប្រទេសចិនបានអនុវត្តគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចយ៉ាងសកម្មនិងប្រកបដោយប្រសិទ្ធភាព ហើយសេដ្ឋកិច្ចជាតិមានស្ថិរភាពជាទូទៅនិងឆ្ពោះទៅរកនិន្នាការដ៏ល្អប្រសើរ ។ ឆ្លងតាមរយៈបង្អួចនៃពាណិជ្ជកម្មជាមួយបរទេសរបស់ចិន អ្នកផងទាំងពួងមិនពិបាករកឃើញថា សេដ្ឋកិច្ចចិនបានលេចចេញលក្ខណៈពិសេសលេចធ្លោចំនួន ៣ គឺ ស្ថិរភាព  រីកចម្រើននិងភាពធន់  ។ ក្នុងរយៈពេល ១១ ខែដើមឆ្នាំនេះ ទំហំនាំចេញនាំចូលរបស់ប្រទេសចិនជាមួយទីផ្សារមានពិពិធកម្ម ដូចជា ទីផ្សារអាស៊ាន សហភាពអឺរ៉ុប អាហ្វ្រិកនិងអាមេរិកឡាទីនជាដើមសុទ្ធតែសម្រេចបាននូវកំណើន ។ ព្រមពេលជាមួយគ្នានេះ…

Read More

មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មានប្រាប់អ្នកសារព័ត៌មានបរទេសនៅរាជធានី Abu Dhabi ពីការឈ្លានពានរបស់កងទ័ពថៃមកកម្ពុជា

មន្រ្តីជាន់ខ្ពស់ក្រសួងព័ត៌មានប្រាប់អ្នកសារព័ត៌មានបរទេសនៅរាជធានី Abu Dhabi ពីការឈ្លានពានរបស់កងទ័ពថៃមកកម្ពុជា បណ្ឌិត ឆាយ សុផល រដ្ឋលេខាធិការក្រសួងព័ត៌មាន នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៥ នេះ បានឆ្លៀតប្រាប់អ្នកសារព័ត៌មានបរទេសជាច្រើនរូប ដែលបានចូលរួមក្នុងពិធីសម្ពោធកម្មវិធីប្រគល់រង្វាន់ព័ត៌មានទូស្សន៍សកលខាងត្បូង (Global South Video News Awards) នៅរាជធានី Abu Dhabi នៃប្រទេសអេមីរ៉ាត្សរួម (United Arab Emirates) អំពីការឈ្លានពានរបស់កងទ័ពថៃមកលើកម្ពុជា ចាប់ពីព្រឹកថ្ងៃទី៨ មកដល់ថ្ងៃនេះ។ បណ្ឌិត ឆាយ សុផល បានបន្តសាររបស់ សម្តេចតេជោ ប្រធានព្រឹទ្ធសភា និង សម្តេចធិបតី នាយករដ្ឋមន្រ្តី ព្រមទាំងសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យក្រសួងការពារជាតិ អំពីការបាញ់ប្រហារទាំងកម្រោលចូលក្នុងដែនអធិប តេយ្យភាពកម្ពុជា ពីសំណាក់យោធាថៃដែលបានប្រើអាវុធតូចធំគ្រប់ប្រភេទ និងបាញ់ផ្សែងពុល រួមទាំងយន្តហោះ F-16 ទម្លាក់គ្រាប់បែកផង ដែលបណ្តាលឱ្យប្រជាពលរដ្ឋស៊ីវិលកម្ពុជាយ៉ាងហោចណាស់ចំនួន៧នាក់បានស្លាប់ និង២០នាក់ទៀតរងរបួស ខណៈរាប់ម៉ឺនគ្រួសារកំពុងក្លាយជាជនភៀសសឹក រត់ចេញពីផ្ទះសម្បែងនៅជិតព្រំដែនថៃ។ សូមបញ្ជាក់ថា  ក្នុងនាមក្រសួងព័ត៌មាន បណ្ឌិត ឆាយ សុផល បានចូលរួមពិធីសម្ពោធកម្មវិធីប្រគល់រង្វាន់ព័ត៌មាន…

Read More

ក្រសួងការពារជាតិកម្ពុជា៖ ថ្ងៃនេះយោធាថៃបានបើកការបាញ់ប្រហារមកកងកម្លាំងកម្ពុជា នៅព្រលានថ្ម ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ខណៈភាគីកម្ពុជាមិនបានបាញ់តបទេ

ក្រសួងការពារជាតិកម្ពុជា៖ ថ្ងៃនេះយោធាថៃបានបើកការបាញ់ប្រហារមកកងកម្លាំងកម្ពុជា នៅព្រលានថ្ម ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ខណៈភាគីកម្ពុជាមិនបានបាញ់តបទេ (ភ្នំពេញ)៖ ក្រសួងការពារជាតិកម្ពុជា នៅរសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មានដោយបញ្ជាក់ឱ្យដឹងថា រសៀលថ្ងៃនេះ យោធាថៃបានបើកការបាញ់ប្រហារមកកងកម្លាំងកម្ពុជា នៅព្រលានថ្ម ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ខណៈភាគីកម្ពុជាមិនបានបាញ់តបទេ។ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាតិ តាមសេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា វេលាម៉ោងប្រមាណ ១៤:១៥នាទី យោធាថៃបានបើកការបាញ់ប្រហារមកកងកម្លាំងកម្ពុជានៅព្រលានថ្ម ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅក្នុងហេតុការណ៍បាញ់ប្រហារនោះទាហានថៃបានប្រើប្រាស់ប្រភេទកាំភ្លើងដៃ កាំភ្លើងយន្ត B៤០ និងត្បាល់៦០។ ភ្លាមៗនោះកងកម្លាំងកម្ពុជា បានទាក់ទងទៅភាគីថៃឱ្យបញ្ឈប់ការបាញ់មកលើកងកម្លាំងកម្ពុជាជាបន្ទាន់ ព្រោះភាគីកម្ពុជាមិនបានបាញ់តបទេ។ ក្រោយមកកម្លាំងយោធាថៃបញ្ឈប់ការបាញ់នៅវេលាម៉ោង ១៤:៣២នាទីរសៀល។ នៅក្នុងឧប្បត្តិហេតុនោះ កងកម្លាំងកម្ពុជាមិនធ្វើការតបតទេ និងកំពុងបន្តតាមដានលើការវិវត្តន៍នេះយ៉ាងប្រុងប្រយ័ត្ន និងយកចិត្តទុកដាក់ខ្ពស់បំផុត។ ជាមួយគ្នានេះ កម្ពុជាបានជូនដំណឹងទៅក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) អំពីឧប្បត្តិហេតុនេះ ព្រមទាំងគ្រោងនឹងស្នើឱ្យ AOT ធ្វើការស្រាវជ្រាវស៊ើបអង្កេត ដើម្បីធានាឱ្យបាននូវតម្លាភាព យុត្តិធម៌ និងភាពត្រឹមត្រូវ។ ឆ្លៀតក្នុងឱកាសនេះ កម្ពុជាបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តយ៉ាងខ្ជាប់ខ្ជួនក្នុងការគោរព និងអនុវត្តតាមលក្ខខណ្ឌនៃបទឈប់បាញ់…

Read More