អង្គភាពសារព័ត៌មាន គេហទំព័៏រ រស្មី ញូស៍ www.rmn.asia មានទីស្នាក់ការស្ថិតនៅផ្ទះលេខ៥ ផ្លូវលេខ១៦៣k ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ដោយបច្ចុប្បន្នកំពង់ធ្វើការស្នើសុំផ្លាស់ប្តូដែនបរទេសមកដែលជាតិវិញ ដែលមានឈ្មោះគេហទំព័រ www.mrrnews.com.kh ដោយយោងវិញ្ញាបណបត្រចុះបញ្ជីពាណិជ្ចកម្ម និងសេចក្តីសម្រេចរបស់និយ័តករទូរគមនាគមន៏កម្ពុជា ។ ទំនាក់ទំនងមកការិយាល័យអង្គភាព តាមរយៈលេខ 0977232222 / 012278222 / 086976222 - សូមអរគុណ
អង្គភាពសារព័ត៌មាន គេហទំព័៏រ រស្មី ញូស៍ www.mrrnews.com.kh ដំណើរការតាមប្រកាសលេខ ១៣៣ ព.ម ប្រក ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ របស់ក្រសួងព័ត៌មាន អាសយដ្ឋានស្ថិតនៅក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ភាពយន្តឯកសារលំហអាកាសកម្រិត 8Kដំបូងគេរបស់ប្រទេសចិនចាក់បញ្ចាំងនៅកម្ពុជា - រស្មី ញូស៍

ភាពយន្តឯកសារលំហអាកាសកម្រិត 8Kដំបូងគេរបស់ប្រទេសចិនចាក់បញ្ចាំងនៅកម្ពុជា

ភាពយន្តឯកសារលំហអាកាសកម្រិត 8Kដំបូងគេរបស់ប្រទេសចិនចាក់បញ្ចាំងនៅកម្ពុជា

ភ្នំពេញ៖ ភាពយន្តឯកសារលំហអាកាសកម្រិត 8K Ultra HDដំបូងគេរបស់ប្រទេសចិន ដែលផលិតដោយ អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន មានចំណងជើងថា “ភពផែនដីពណ៌ខៀវនៅខាងក្រៅបង្អួច”ត្រូវបានចាក់បញ្ចាំងជាសាធារណៈហើយកាលពីរសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ នៅក្នុងសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា-ចិន ដោយមានអ្នកចូលរួមទស្សនាដោយផ្ទាល់ជាង៤០០នាក់ភាគច្រើនជាសិស្ស និងនិស្សិតមកពីសាកលវិទ្យាល័យផ្សេងៗ។

លោកFeng hui (ហ្វេង ហ៊ុយ )អ្នកទទួលខុសត្រូវ វិទ្យុមិត្តភាពកម្ពុជាចិន នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនប្រចាំនៅរាជធានីភ្នំពេញបានមានប្រសាសន៍ថា អ្នកថតវីដេអូភាពយន្តឯកសារនេះ គឺជាអវកាសយាននិក Shenzhou 13 ដែលមានលោក Zhai Zhigang (ចាយ ជីកាំង), លោកស្រីWag Yaping (វ៉ាង យ៉ាភីង)និង លោកYe Guangfu ( យេ កាំងហ្វូ)។ ក្នុងអំឡុងពេលបេសកកម្មរយៈពេលប្រាំមួយខែរបស់ពួកគេនៅក្នុងលំហបំពាក់ដោយកាមេរ៉ាកម្រិតខ្ពស់កម្រិត 8K ពួកគេបាននាំយក នូវភាពអស្ចារ្យនៃចក្រវាឡ របៀបធ្វើការលើស្ថានីយអវកាស និងការរស់នៅរបស់អាកាសយាននិកក្នុងលំហដ៏ធំទូលាយ។

បន្ទាប់ពីបានចូលរួមទស្សនាភាពយន្តឯកសាររបស់ចិននេះ រួចមកលោកហាក់ ស៊ីដែត នាយកវិទ្យាស្ថានខុងជឺភាគីកម្ពុជា នៃសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា-ចិនបានវាយតម្លៃខ្ពស់ចំពោះភាពយន្តនេះដែលមានរូបភាពច្បាស់ និងបង្ហាញពីភាពរីកចម្រើនផ្នែកបច្ចេកវិទ្យារបស់ចិន ។

« តាមរយៈភាពយន្តឯកសារនេះ ធ្វើឱ្យយុវជនកម្ពុជាដែលរៀនផ្នែកបច្ចេកវិទ្យាពួកគាត់បានយល់ច្បាស់ពីភាពអស្ចារ្យនៃបច្ចេកវិទ្យារបស់ចិន ជាពិសេសយាន្តអវកាសតែម្ដង។ ខ្ញុំសង្ឃឹមថាកម្ពុជា និងចិននឹងបន្តកិច្ចសហការគ្នាបន្ថែមទៀត ជាពិសេសលើបច្ចេកវិទ្យា និងវិស័យអប់រំ។ »

លោកស្រី Du Zenghui (ទូ ចឹងហ៊ុយ )នាយកវិទ្យាស្ថានខុងជឺភាគីចិន នៃសកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា-ចិន បានបង្ហាញនូវមោទនភាពខ្ពស់ ចំពោះភាពយន្តរបស់ចិននេះ ព្រោះវាបាន ជំរុញដល់និស្សិតកម្ពុជាកាន់តែច្រើនឱ្យខិតខំរៀនសូត្រពី បច្ចេកវិទ្យា និងវិទ្យាសាស្រ្តថ្មីៗដើម្បីចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម និងបច្ចេកវិទ្យានៅកម្ពុជាឱ្យកាន់តែរីកចម្រើន។

ក្រុមសិស្សនិស្សិតដែលបានចូលរួមទស្សនាភាពយន្តរបស់ចិននេះ សុទ្ធតែបង្ហាញការពេញចិត្ត និងកោតសរសើរយ៉ាងខ្លាំងចំពោះបច្ចេកវិទ្យាថតរូប និងការការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្រ្តចិននៅលើភពផ្សេងៗ ហើយអាចយកមកចែករំលែកដល់មនុស្សទូទាំងពិភពលោកបានឃើញ ។

សូមបញ្ជាក់ថា តាមរយៈខ្សែភាពយន្តបែបវិទ្យាសាស្ត្រនេះ មិនត្រឹមតែជួយដល់សិស្ស និស្សិតកម្ពុជា យល់អំពីចំណេះដឹងផ្នែកអវកាស និងពីវិទ្យាសាស្ត្រប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានពង្រឹងបន្ថែមទៀតនូវបំណងប្រាថ្នារបស់មនុស្សយើងសម្រាប់ជីវិតដ៏សុខសាន្ត និងស្រស់ស្អាតផងដែរ៕