អង្គភាពសារព័ត៌មាន គេហទំព័៏រ រស្មី ញូស៍ www.rmn.asia មានទីស្នាក់ការស្ថិតនៅផ្ទះលេខ៥ ផ្លូវលេខ១៦៣k ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ដោយបច្ចុប្បន្នកំពង់ធ្វើការស្នើសុំផ្លាស់ប្តូដែនបរទេសមកដែលជាតិវិញ ដែលមានឈ្មោះគេហទំព័រ www.mrrnews.com.kh ដោយយោងវិញ្ញាបណបត្រចុះបញ្ជីពាណិជ្ចកម្ម និងសេចក្តីសម្រេចរបស់និយ័តករទូរគមនាគមន៏កម្ពុជា ។ ទំនាក់ទំនងមកការិយាល័យអង្គភាព តាមរយៈលេខ 0977232222 / 012278222 / 086976222 - សូមអរគុណ
អង្គភាពសារព័ត៌មាន គេហទំព័៏រ រស្មី ញូស៍ www.mrrnews.com.kh ដំណើរការតាមប្រកាសលេខ ១៣៣ ព.ម ប្រក ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ របស់ក្រសួងព័ត៌មាន អាសយដ្ឋានស្ថិតនៅក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ការស្ទង់មតិរបស់CGTN សេតវិមានដែលបានបិទទ្វារ សហរដ្ឋអាមេរិកដែលជាប់គាំង! - រស្មី ញូស៍

ការស្ទង់មតិរបស់CGTN សេតវិមានដែលបានបិទទ្វារ សហរដ្ឋអាមេរិកដែលជាប់គាំង!

ការស្ទង់មតិរបស់CGTN សេតវិមានដែលបានបិទទ្វារ សហរដ្ឋអាមេរិកដែលជាប់គាំង!

ការស្ទង់មតិនាពេលថ្មីៗនេះដែលបណ្តាញCGTNនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានធ្វើឡើងចំពោះអ្នកផ្តល់បទសម្ភាសន៍ចំនួន ៧៦៧១ នាក់ក្នុងប្រទេសចំនួន ៣៨ បានបង្ហាញពីការខកចិត្តយ៉ាងខ្លាំងចំពោះបញ្ហាប្រព័ន្ធដ៏រ៉ាំរ៉ៃ ដែលលាតត្រដាងដោយការបរាជ័យនៃនយោបាយ និងអភិបាលកិច្ចរបស់អាមេរិក។ អ្នកផ្តល់បទសម្ភាសន៍បានកត់សម្គាល់ជាទូទៅថា “លទ្ធិប្រជាធិបតេយ្យបែបអាមេរិក” បាននិងកំពុងងាកចេញពីគោលបំណងដើមនៃប្រជាធិបតេយ្យយ៉ាងឆាប់រហ័ស ហើយថាសហរដ្ឋអាមេរិកលែងជាសញ្ញានៃក្តីសង្ឃឹមទៀតហើយ។

សូមបញ្ជាក់ថា នេះជាការជាប់គាំងម្តងទៀតរបស់រដ្ឋាភិបាលអាមេរិកក្នុងរយៈពេលជិត ៧ ឆ្នាំកន្លងមក។ ការជាប់គាំងចុងក្រោយបានកើតឡើងក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោក Trump ជាប្រធានាធិបតី។ នៅក្នុងការស្ទង់មតិ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៧១,៥% យល់ឃើញថា ចម្បាំងរវាងបក្សទាំងពីរបានធ្វើឱ្យសង្គមសហរដ្ឋអាមេរិកត្រូវបានបែងចែកកាន់តែធ្ងន់ធ្ងរ ។អ្នកផ្តល់បទសម្ភាសន៍ចំនួន ៧៤,៤% យល់ឃើញថា ចម្បាំងរវាងបក្សទាំងពីររំលេចឡើងនូវភាពផ្ទុយគ្នានិងបញ្ហាដែលពិបាកដោះស្រាយក្នុងប្រព័ន្ធនយោបាយរបស់សហរដ្ឋអាមេរិក ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៧៣,២% យល់ឃើញថា ប្រព័ន្ធនយោបាយរបស់សហរដ្ឋអាមេរិកត្រូវផ្លាស់ប្តូរភ្លាមៗ៕