អង្គភាពសារព័ត៌មាន គេហទំព័៏រ រស្មី ញូស៍ www.rmn.asia មានទីស្នាក់ការស្ថិតនៅផ្ទះលេខ៥ ផ្លូវលេខ១៦៣k ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ដោយបច្ចុប្បន្នកំពង់ធ្វើការស្នើសុំផ្លាស់ប្តូដែនបរទេសមកដែលជាតិវិញ ដែលមានឈ្មោះគេហទំព័រ www.mrrnews.com.kh ដោយយោងវិញ្ញាបណបត្រចុះបញ្ជីពាណិជ្ចកម្ម និងសេចក្តីសម្រេចរបស់និយ័តករទូរគមនាគមន៏កម្ពុជា ។ ទំនាក់ទំនងមកការិយាល័យអង្គភាព តាមរយៈលេខ 0977232222 / 012278222 / 086976222 - សូមអរគុណ
អង្គភាពសារព័ត៌មាន គេហទំព័៏រ រស្មី ញូស៍ www.mrrnews.com.kh ដំណើរការតាមប្រកាសលេខ ១៣៣ ព.ម ប្រក ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ របស់ក្រសួងព័ត៌មាន អាសយដ្ឋានស្ថិតនៅក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
រស្មី ញូស៍ - Page 7 of 20 - www.mrrnews.com.kh

តាមការភ្ញាក់ផ្អើលរបស់ប្រជាពលរដ្ឋ និងប្រភពដែលរាយការណ៌ មកកាន់សារព័ត៌មាន បានឲ្យដឹងថា បច្ចុប្បន្នមាន ទីលានល្បែងស៊ីសង ទូបាញ់ត្រី រីករាលដាលយ៉ាងពេញបន្ទុក តាមខុនដូ សណ្ឋាគារ ផ្ទះសំណាក់ ម៉ាត ហាងម៉ាស្សា និងស្ប៉ា ជាច្រើនកន្លែងនៅក្នុងក្រុងព្រះសីហនុ ដែលសង្ស័យថា មិនមានច្បាប់អនុញ្ញាត និងកើតឡើងក្រោមភ្នែក មន្ត្រីមានសមត្ថកិច្ច ប៉ុន្តែហាក់ដូចជាមិនដឹង មិនលឺ និងមិនចាត់វិធានការបង្ក្រាបឡើយ

តាមការភ្ញាក់ផ្អើលរបស់ប្រជាពលរដ្ឋ និងប្រភពដែលរាយការណ៌ មកកាន់សារព័ត៌មាន បានឲ្យដឹងថា បច្ចុប្បន្នមាន ទីលានល្បែងស៊ីសង ទូបាញ់ត្រី រីករាលដាលយ៉ាងពេញបន្ទុក តាមខុនដូ សណ្ឋាគារ ផ្ទះសំណាក់ ម៉ាត ហាងម៉ាស្សា និងស្ប៉ា ជាច្រើនកន្លែងនៅក្នុងក្រុងព្រះសីហនុ ដែលសង្ស័យថា មិនមានច្បាប់អនុញ្ញាត និងកើតឡើងក្រោមភ្នែក មន្ត្រីមានសមត្ថកិច្ច ប៉ុន្តែហាក់ដូចជាមិនដឹង មិនលឺ និងមិនចាត់វិធានការបង្ក្រាបឡើយ ក្រុងព្រះសីហនុ ៖ ប្រភពមួយបានបញ្ជាក់ថា តំបន់ល្បែងទូបាញ់ត្រីនីមួយៗ មានប្រជាពលរដ្ឋចូលលេងយ៉ាងច្រើន ជាពិសេសជនជាតិខ្មែរ។ ក្នុងនោះ ទីតាំងទី១ ស្ថិតនៅក្រោយសាលារៀនកម្មករ ជិតសណ្ឋាគារទាន់សម័យ យីហោ ហ័រ យូ ជាវ ឌាន និង ទីវួយ ម៉ាស្សា & ស្ប៉ា នៅក្នុងសង្កាត់លេខ ៤ ក្រុងព្រះសីហនុ ទីតាំងទី២ ស្ថិតនៅយីហោ គុជ អាសុី ខាងក្រោយ ទាអំពង ក្នុងសង្កាត់លេខ ៣ ក្រុងព្រះសីហនុ ប្រជាពលរដ្ឋមួយចំនួនបានលើកឡើងដោយព្រួយបារម្ភថា…

Read More

៣ ថ្ងៃនៅខេត្តព្រះវិហារ បុណ្យភូមិមានជើង នាំប្រជាជនជាង ១មុីននាក់ ក្រាលកន្ទេលមើលល្ខោន របាំ លេងល្បែងប្រជាប្រិយ និង កុមារៗចូលរួមជាមួយសកម្មភាពអប់រំជាច្រើន

៣ ថ្ងៃនៅខេត្តព្រះវិហារ បុណ្យភូមិមានជើង នាំប្រជាជនជាង ១មុីននាក់ ក្រាលកន្ទេលមើលល្ខោន របាំ លេងល្បែងប្រជាប្រិយ និង កុមារៗចូលរួមជាមួយសកម្មភាពអប់រំជាច្រើន រយ:ពេល ៣ថ្ងៃ នៃមហោស្រពសិល្ប: បុណ្យភូមិមានជើង នៅខេត្តព្រះវិហារ បានបញ្ចប់ទៅយ៉ាងរលូនដោយមានវត្តមានអ្នកស្រុកបុណ្យភូមិចូលរួមលេងកម្សាន្តរហូតដល់ទៅជាង១មុីននាក់។ បុណ្យភូមិមានជើង បានប្រារព្វឡើងនៅខេត្តព្រះវិហារ មិនត្រឹមតែផ្សព្ធផ្សាយពីសិល្ប: វប្បធម៌ និង ទេសចរណ៍នៃខេត្តដែលជាតំបន់មរតកវប្បធម៌ និង ជាទឹកដីចំណាស់នោះឡើយ យើងក៏ចង់ផ្តោតសំខាន់លើការយកចិត្តទុកដាក់ទៅលើកុមារដែលពួកគាត់ត្រូវតែទទួលបានសិទ្ធនៅក្នុងការចូលរួម សិទ្ធិការពារ សិទ្ធិអភិវឌ្ឍន៍ និង សិទ្ធិនៅក្នុងការបញ្ចេញមតិស្មើៗគ្នា។ លោក សាកល កិត្យា សហស្ថាបនិកមួយរូប និង ជាអ្នកដឹកនាំមហោស្រពសិល្បៈបុណ្យភូមិមានជើងឆ្នាំនេះ បានឱ្យដឹងថា៖ «មហោស្រពសិល្បៈបុណ្យភូមិមានជើង ខេត្តព្រះវិហារ គឺពិតជាទទួលបានភាពកក់ក្តៅ និង ស្នាមញញឹមពីប្រជាជន កុមារៗនៅទីនោះ។» ក្នុងនោះ សម្រាប់អ្នករៀបចំកម្មវិធី សិល្បករ សិល្បការនី និង ឡេឡេប្រាង្គ ទាំងអស់ពិតជាមានតួនាទីសំខាន់ ក្នុងការពាំនាំនូវសិល្បៈបុរាណខ្មែរ សកម្មភាពអប់រំ ចែករំលែកជូនដល់ បងប្អូនប្រជាពលរដ្ឋ យុវជន និងកុមារនៅខេត្តព្រះវិហារ…

Read More

បទវិភាគ៖ប្រទេសចិននឹងក្លាយជាកម្លាំងចលករបន្ថែមលើ “កម្លាំង សកលខាងត្បូង” កាន់តែច្រើនដល់ការអភិវឌ្ឍប្រទេសG20 និងអភិបាលកិច្ចសេដ្ឋកិច្ចសកល

បទវិភាគ៖ប្រទេសចិននឹងក្លាយជាកម្លាំងចលករបន្ថែមលើ “កម្លាំង សកលខាងត្បូង” កាន់តែច្រើនដល់ការអភិវឌ្ឍប្រទេសG20 និងអភិបាលកិច្ចសេដ្ឋកិច្ចសកល ——— “ប្រារព្ធធ្វើឡើង​ជា​លើក​ដំបូង​នៅទ្វីប​អាហ្វ្រិក​” “ដែលផ្តោតសំខាន់​ទៅលើ​ប្រធាន​បទ​ស្តីពីសលកលខាង​ត្បូង​” “អំពាវនាវ​ឱ្យ​សាមគ្គីភាពគ្នា​ ដើម្បីឆ្លើយតបបញ្ហាប្រឈម” ។ល។ នាថ្ងៃទី​២៣ ខែ​វិច្ឆិកា តាម​ម៉ោងក្នុង​តំបន់ កិច្ចប្រជុំកំពូល​ក្រុមប្រទេស​ G20​ លើក​ទី២០​ បាន​បិទសម័យអង្គប្រជុំ​នៅក្រុង​ចូហានណេសប៊ឺក ប្រទេស​អាហ្វ្រិកខាងត្បូ​ង។ ក្នុង​អំឡុង​កិច្ច​ប្រជុំ​កំពូល​ លោក Li Qiang នាយក​រដ្ឋមន្ត្រី​ចិន​បានថ្លែង​សុន្ទរកថា ដោយ​​គូសបញ្ជាក់​ថា​ គួរ​សាមគ្គីភាព និងធ្វើកិច្ចសហប្រតិបតិ្តការដើម្បី​ឆ្លើយតប​នឹង​ភាពទន់​ខ្សោយនៃការ​ងើ​បឡើង​វិញ​ ​របស់​សេដ្ឋកិច្ច​សកល​ ការ​ខ្វែង​គំនិត​ ទំនាស់ ​និង​ផលលំបាកក្នុង​អភិបាល​កិច្ច ។ គួរបញ្ជាក់​ផងដែរថា នៅថ្ងៃ​បើក​កិច្ច​ប្រជុំ​កំពូលនេះ​ ក៏បាន​ចេញសេចក្តីថ្លែងការ​ណ៍រួម​ នេះជា​លើក​ទីមួយ​ហើយ​ក្នុ​ងប្រវត្តិសាស្ត្រ​កិច្ចនៃកិច្ច​ប្រជុំ​កំពូល ដែល​បាន​បង្ហាញឱ្យ​ឃើញនូវ​ការបេ្តជ្ញា​ចិត្ត​របស់​បណ្តាភាគីនានា​ ក្នុង​ការ​បង្កើន​សាមគ្គីភាពគ្នា ​និង​សហប្រតិបតិ្តការ​ ដើម្បី​រួម​គ្នា​ឆ្លើយតប​នឹង​បញ្ហា​ប្រឈម ។ នៅខែ​កញ្ញា​ឆ្នាំ​នេះ លោក Xi Jinping ប្រធាន​រដ្ឋ​ចិន​បាន​លើក​ឡើងនូវ​គំនិត​ផ្តួចផ្តើម​អភិបាល​កិច្ច​សកល​ ដែល​បាន​ផ្តល់ផែនការសម្រាប់​ដោះស្រាយ​ឱនភាព​ខាង​អភិបាល​កិច្ច​សកល​តាមបែបផែនចិន។ យើងរំពឹង​ទុក​ថា ប្រទេស​G20 អាចដឹក​នាំ​ការ​​អនុវត្ត​ពហុភាគីនិយម​ ធ្វើ​កំណែង​ទម្រង់​​ឱ្យ​មាន​សុក្រឹតភាព​នូ​វអភិបាលកិច្ច​សកល​ ក៏ដូចជា​ជំរុញ​ការ​អភិវឌ្ឍ​រួម​របស់​បណ្តា​ប្រទេស​នានា​ ។ កិច្ច​ប្រជុំ​កំពូលលើក​នេះ ​បាន​បើក​ធ្វើនៅទ្វីប​អាហ្វ្រិក​…

Read More

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូនដល់ គ្រួសាររងគ្រោះដោយអគ្គិភ័យ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ!

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយឧបត្ថម្ភជូនដល់ គ្រួសាររងគ្រោះដោយអគ្គិភ័យ ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ! នារសៀល ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខណ្ឌដង្កោ និងមានការចូលរួមពី លោក ប៊ុន ណារុំ អភិបាលរង នៃគណៈអភិបាលខណ្ឌដង្កោ រួមនឹងក្រុមការងារ បាននាំយកអំណោយ ឧបត្ថម្ភ និងសួរសុខទុក្ខដល់ប្រជាពលរដ្ឋចំនួន១៩គ្រួសារ (មានចំនួន ១២ខ្នងផ្ទះ) ដែលត្រូវបានអគ្គិភ័យឆាបឆេះគេហដ្ឋាន កាលពីយប់ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅចំណុចផ្លូវលំ ស្ថិតក្នុងភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានចូលរួមសម្តែងនូវការសោកស្តាយ ចំពោះហេតុការណ៍អគ្គីភ័យដែលបានបំផ្លាញលំនៅឋាន និងទ្រព្យសម្បត្តិមានចំនួន ១២ខ្នងផ្ទះ ព្រមទាំងបាននាំយកអំណោយចែកជូនក្នុង០១គ្រួសារ ទទួលបាន ៖ អង្ករ០២ការុង,…

Read More

កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបក្រុមជនល្មើសក្លែងជាសមត្ថកិច្ច ក្រោយចាប់ជំរិតទារប្រាក់ទៅលើជនជាតិចិន៦លើក បណ្ដាលឲ្យប៉ះពាល់កិត្តិយសប្រទេស និងសុវត្ថិភាពភ្ញៀវទេសចរ

កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបក្រុមជនល្មើសក្លែងជាសមត្ថកិច្ច ក្រោយចាប់ជំរិតទារប្រាក់ទៅលើជនជាតិចិន៦លើក បណ្ដាលឲ្យប៉ះពាល់កិត្តិយសប្រទេស និងសុវត្ថិភាពភ្ញៀវទេសចរ ភ្នំពេញ៖ កម្លាំងនគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការស្រាវជ្រាវ និងបង្ក្រាបជោគជ័យ លើក្រុមជនល្មើសមួយក្រុម ដែលក្លែងបន្លំជាសមត្ថកិច្ច ដោយខ្លះស្លៀកពាក់ឯកសណ្ឋានកងរាជអាវុធហត្ថ និងប្រើកាំភ្លើងខ្លីចាប់ជំរិតទារប្រាក់ទៅលើបុរសជនជាតិចិន នៅតាមចំណុចផ្សេងៗក្នុងរាជធានីភ្នំពេញនៅពេលយប់ បណ្តាលឲ្យមានការភ័យខ្លាច និងប៉ះពាល់យ៉ាងខ្លាំងដល់ភាពទុកចិត្តរបស់ភ្ញៀវទេសចរ និងវិន័យរដ្ឋធម្មយាត្រារបស់ប្រទេស។ យោងតាមសម្តីរបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ស្នងការនគរបាលរាជធានីភ្នំពេញ បានអះអាងនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ថា ករណីនេះបានកើតឡើងកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៥ វេលាម៉ោងប្រមាណ ៣៖២០ នាទីទៀបភ្លឺ មានក្រុមជនល្មើសក្លែងជាសមត្ថកិច្ច ប្រើយានយន្ត និងអាវុធចាប់បង្ខាំងបុរសជនជាតិចិនម្នាក់ ដោយខុសច្បាប់ ក្នុងចំណុចផ្លូវលេខ ៣៥២ ភូមិទី៨ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង ហើយបានជំរិតទារប្រាក់ចំនួន ៥២,០០០ ដុល្លារអាមេរិក ពីជនរងគ្រោះ។ បន្ទាប់ពីកើតហេតុ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើប្រតិបត្តិការស្រាវជ្រាវ យ៉ាងម៉ឺងម៉ាត់ និងប្រុងប្រយ័ត្ន តាមវិធានការបច្ចេកទេសជំនាញ បន្តពង្រីកសំណុំរឿង និងសហការយ៉ាងជិតស្និទ្ធជាមួយអធិការដ្ឋាននគរបាលទាំង១៤ខណ្ឌក្នុងរាជធានី និងស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ខេត្តតាកែវ…

Read More

ការស្ទង់មតិរបស់ CGTN៖ប្រយុទ្ធប្រឆាំងជាដាច់ខាតចំពោះរាល់ឧបាយកលដែលចង់ឱ្យយោធានិយមងើបឡើងវិញ

ការស្ទង់មតិរបស់ CGTN៖ប្រយុទ្ធប្រឆាំងជាដាច់ខាតចំពោះរាល់ឧបាយកលដែលចង់ឱ្យយោធានិយមងើបឡើងវិញ ពាក្យសម្តីបង្កហេតុរបស់នាយករដ្ឋមន្ត្រីជប៉ុនបាននាំឱ្យមានការរិះគន់និងថ្កោលទោសពីសហគមន៍អន្តរជាតិ ហើយនៅពីក្រោយពាក្យសម្តីដ៏ខុសឆ្គងគឺឧបាយកលរបស់ពួកស្តាំនិយមជ្រុលជប៉ុនដែលចង់ឱ្យយោធានិយមងើបឡើងវិញ ប្រការនេះបានល្មើសយ៉ាងធ្ងន់ធ្ងរចំពោះច្បាប់កំណត់ដូចជារដ្ឋធម្មនុញ្ញជប៉ុន ព្រមទាំង《ធម្មនុញ្ញអង្គការសហប្រជាជាតិ》និង《សេចក្តីប្រកាសក្រុង Potsdam 》ជាដើម ដែលនឹងរុញច្រានប្រទេសជប៉ុនឱ្យឈរនៅម្ខាងបដិបក្ខជាមួយសហគមន៍អន្តរជាតិ ។ តាមការស្ទង់មតិរបស់បណ្តាញទូរទស្សន៍ CGTN នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនចំពោះអ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណិតទូទាំងពិភពលោកឱ្យដឹងថា អ្នកផ្តល់បទសម្ភាសន៍ចំនួន៨៧,១ភាគរយដាស់តឿនយ៉ាងខ្លាំងឱ្យភាគីជប៉ុនដកពាក្យសម្តីបង្កហេតុវិញភ្លាម ហើយអំពាវនាវឱ្យប្រទេសនានារួមសាមគ្គីគ្នាដើម្បីប្រយុទ្ធប្រឆាំងយ៉ាងដាច់ខាតជាមួយរាល់ឧបាយកលដែលចង់ឱ្យយោធានិយមងើបឡើងវិញ ។ ក្នុងការស្ទង់មតិ អ្នកផ្តល់បទសម្ភាសន៍ចំនួន៨៨,៣ភាគរយបានថ្លែងថា ពាក្យសម្តីនិងទង្វើរបស់នាយករដ្ឋមន្ត្រីជប៉ុនដែលញុះញង់ឱ្យកើតសង្គ្រាមបានល្មើសយ៉ាងធ្ងន់ធ្ងរនឹងរដ្ឋធម្មនុញ្ញជប៉ុន និងបំផ្លាញយ៉ាងខ្លាំងក្លាដល់រូបភាពជាតិនិងកិត្តិនាមអន្តរជាតិរបស់ជប៉ុន ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន៨២,៤ភាគរយបានលើកឡើងថា មានតែលាងជម្រះបទឧក្រិដ្ឋប្រវត្តិសាស្ត្រទាំងស្រុងនិងលុបចោលគំនិតយោធានិយមពីឫសគល់ ទើបជប៉ុនអាចវិលត្រឡប់មកសហគមន៍អន្តរជាតិវិញក្នុងអត្តសញ្ញាណជាប្រទេសដ៏ប្រក្រតី ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន៨៩,៨ភាគរយបានរិះគន់ភាគីជប៉ុនដែលមិនអើពើពីច្បាប់និងការពិតជាក់ស្តែងនៃប្រវត្តិសាស្ត្រ បំពានយ៉ាងធ្ងន់ធ្ងរចំពោះអធិបតេយ្យភាពនិងបូរណភាពដែនដីនៃប្រទេសជិតខាង ហើយប៉ុនប៉ងធ្វើវិទ្ធង្សនាសណ្តាប់ធ្នាប់អន្តរជាតិបន្ទាប់ពីសង្គ្រាមលោកលើកទីពីរ ។ ការស្ទង់មតិនេះបានធ្វើឡើងតាមរយៈវេទិកាជាភាសាអង់គ្លេស អេស្ប៉ាញ បារាំង អារ៉ាប់និងរុស្ស៊ីនៃបណ្តាញទូរទស្សន៍ CGTN ដែលមានអ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណិតសរុបចំនួន៤៥៤៩បានចូលរួមការបោះឆ្នោតនិងបញ្ចេញមតិរបស់ខ្លួនក្នុងរយៈពេល១២ម៉ោង ៕

Read More

បទវិភាគ៖ចាត់ទុកប្រវត្តិសាស្ត្រជាមេរៀន ដាច់ខាតមិនអនុញ្ញាតឱ្យយោធានិយមជប៉ុនងើបឡើងវិញ

បទវិភាគ៖ចាត់ទុកប្រវត្តិសាស្ត្រជាមេរៀន ដាច់ខាតមិនអនុញ្ញាតឱ្យយោធានិយមជប៉ុនងើបឡើងវិញ កាលពីថ្ងៃទី ១៨ ខែវិច្ឆិកា មន្ត្រីក្រសួងការបរទេសចិនបានធ្វើកិច្ចពិគ្រោះពិភាក្សាជាមួយមន្ត្រីក្រសួងការបរទេសជប៉ុននៅទីក្រុងប៉េកាំង ។ ភាគីចិនបានលើកឡើងការប្រឆាំងតវ៉ាយ៉ាងម៉ឺងម៉ាត់ចំពោះភាគីជប៉ុនម្តងទៀតអំពីពាក្យសម្តីដ៏ខុសឆ្គងរបស់លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុនទាក់ទងនឹងបញ្ហាតៃវ៉ាន់ ដាស់តឿនយ៉ាងម៉ឺងម៉ាត់ឱ្យភាគីជប៉ុនលុបចោលពាក្យសម្តីខុសឆ្គងរបស់ខ្លួន បញ្ឈប់ការបង្ករឿងក្នុងបញ្ហាពាក់ព័ន្ធនឹងប្រទេសចិននិងកែតម្រូវកំហុសរបស់ខ្លួនតាមរយៈសកម្មភាពជាក់ស្តែងដើម្បីគាំពារមូលដ្ឋានគ្រឹះខាងនយោបាយនៃទំនាក់ទំនងរវាងចិននិងជប៉ុន ។ តាំងពីលោកស្រី Sanae Takaichi បាននិយាយបញ្ឆិតបញ្ឆៀងពីលទ្ធភាពលូកដៃចូលក្នុងបញ្ហាតៃវ៉ាន់ដោយកម្លាំងបាយកាលពីថ្ងៃទី ៧ ខែវិច្ឆិកាមក រដ្ឋាភិបាលចិនបានឆ្លើយតបវិញយ៉ាងខ្លាំងក្លាចំពោះពាក្យសម្តីបង្ករឿងហេតុពាក់ព័ន្ធនឹងតំបន់តៃវ៉ាន់របស់លោកស្រី ។ បើនិយាយចំពោះប្រទេសចិន បញ្ហាតៃវ៉ាន់គឺជាគន្លឹះនៃផលប្រយោជន៍ស្នូលរបស់ចិន ។ លោកស្រី Sanae Takaichi បានបង្ករឿងហេតុចំពោះប្រទេសចិនលើបញ្ហានេះតាមតែទំនើងចិត្តដោយមិនអើពើនឹងគំនិតឯកភាពរួមរបស់សហគមន៍អន្តរជាតិ ដែលច្បាស់ជាត្រូវបង់តម្លៃយ៉ាងធ្ងន់ធ្ងរ ។ បច្ចុប្បន្ននេះ ប្រទេសចិនគឺជាដៃគូពាណិជ្ជកម្មធំបំផុត ប្រទេសធំទីពីរខាងការនាំចេញនិងជាប្រភពនាំចូលធំបំផុតរបស់ប្រទេសជប៉ុន ។ នាពេលថ្មីៗកន្លងទៅនេះ អ្នកសិក្សាស្រាវជ្រាវនៃវិទ្យាស្ថានស្រាវជ្រាវ Nomura របស់ជប៉ុនបានថ្លែងថា ប្រសិនបើចំនួនអ្នកទេសចរចិនដែលមកទស្សនាប្រទេសជប៉ុនមានការថយចុះយ៉ាងខ្លាំង នោះ តាមការគណនាជាជំហានដំបូងឱ្យដឹងថា ការខាតបង់ខាងសេដ្ឋកិច្ចរបស់ប្រទេសជប៉ុននឹងឈានដល់ ២,២ ទ្រីលានយ៉េនជប៉ុន(ប្រហែលត្រូវជា ១០១,១៦ ប៊ីលានយាន់ប្រាក់ចិន) ។ ប៉ុន្មានថ្ងៃជាប់មកនេះ គ្រប់មជ្ឈដ្ឋានក្នុងស្រុកជប៉ុនបានថ្កោលទោសចំពោះការលើកឡើងដ៏ខុសឆ្គងរបស់លោកស្រី Sanae Takaichi ជាបន្តបន្ទាប់ ដោយបានអំពាវនាវឱ្យលោកស្រីលុបចោលពាក្យសម្តីខុសឆ្គងរបស់ខ្លួនជាបន្ទាន់ ។…

Read More

បទវិភាគ៖សេដ្ឋកិច្ចចិនត្រូវបានរំពឹងថា នឹងបន្តរក្សានិន្នាការអភិវឌ្ឍន៍ដោយនឹងនរ

បទវិភាគ៖សេដ្ឋកិច្ចចិនត្រូវបានរំពឹងថា នឹងបន្តរក្សានិន្នាការអភិវឌ្ឍន៍ដោយនឹងនរ “បើមើលជាទូទៅ ការកែសម្រួលរចនាសម្ព័ន្ធសេដ្ឋកិច្ចរបស់ចិនកំពុងត្រូវជំរុញយ៉ាងនឹងនរជាលំដាប់ដដែល ។ ប៉ុន្តែបើមើលពីការអភិវឌ្ឍនៅពេលអនាគត កម្លាំងផលិតកម្មគុណភាពថ្មីត្រូវពូនជ្រំនិងទទួលការអភិវឌ្ឍ កម្លាំងចលករថ្មីបានរីកចម្រើនជាបន្តបន្ទាប់ ហើយការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយគុណភាពខ្ពស់មាននិន្នាការល្អប្រសើរ ។”ពេលថ្មីៗកន្លងទៅនេះ លោក Fu Linghui អ្នកនាំពាក្យនៃរដ្ឋបាលជាតិស្ថិតិចិនបានធ្វើបទបង្ហាញពីស្ថានភាពពាក់ព័ន្ធនៃការដំណើរការសេដ្ឋកិច្ចរបស់ចិននាពេលបច្ចុប្បន្ននេះ ។ ពេលថ្មីៗកន្លងទៅនេះ រដ្ឋបាលជាតិស្ថិតិចិនបានប្រកាសទិន្នន័យឱ្យដឹងថា កាលពីខែតុលា តម្លៃបន្ថែមនៃឧស្សាហកម្មធុនមធ្យមនិងធំទូទាំងប្រទេសចិនបានកើនឡើង៤,៩ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន តម្លៃបន្ថែមនៃឧស្សាហកម្មកម្មន្តសាលគ្រឿងបរិក្ខារបានកើនឡើង៨ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ហើយតម្លៃបន្ថែមនៃឧស្សាហកម្មកម្មន្តសាលបច្ចេកទេសខ្ពស់បានកើនឡើង៧,២ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ។ ការផ្គត់ផ្គង់ខាងផលិតកម្មមានស្ថិរភាពជាមូលដ្ឋាន ការប្រកបអាជីពមានស្ថិរភាពជាទូទៅ តម្លៃទំនិញមានការកែសម្រួលខ្លះ កម្លាំងចលករថ្មីត្រូវពូនជ្រំជាបន្តបន្ទាប់ សេដ្ឋកិច្ចជាតិបានរក្សានិន្នាការអភិវឌ្ឍន៍ប្រកបដោយស្ថិរភាពជាទូទៅ។ ពេលថ្មីៗកន្លងទៅនេះ ក្រុមហ៊ុន KPMG បានចេញផ្សាយរបាយការណ៍ស្តីពីការសង្កេតមើលសេដ្ឋកិច្ចចិននៅត្រីមាសទី៤ឆ្នាំ២០២៥ ។ របាយការណ៍នេះបង្ហាញឱ្យដឹងថា នៅបីត្រីមាសដើមឆ្នាំនេះ GDPជាក់ស្តែងនៃសេដ្ឋកិច្ចចិនបានកើនឡើង៥,២ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នានាឆ្នាំមុន ដែលខ្ពស់ជាងរយៈពេលដូចគ្នានាឆ្នាំ២០២៤ចំនួន០,៤ភាគរយ ដំណើរការសម្រេចបាននូវគោលដៅកំណើនប្រហែល៥ភាគរយពេញមួយឆ្នាំមានភាពល្អប្រសើរ ។ លោក Cai Wei ប្រធានវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចចិននៃក្រុមហ៊ុន KPMG បានថ្លែងថា សម្លឹងមើលត្រីមាសទីបួន ការដំណើរការសេដ្ឋកិច្ចមានកត្តាទ្រទ្រង់ក្នុងពីរវិស័យ ។ទីមួយ គឺស្ថានការណ៍តានតឹងខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មមានភាពបន្ធូរបន្ថយ ដែលនឹងដើរតួនាទីវិជ្ជមានចំពោះសមិទ្ធផលខាងពាណិជ្ជកម្មជាមួយបរទេសនិងការប៉ាន់ប្រមាណចំពោះការធ្វើអជីវកម្មនៃសហគ្រាសនៅត្រីមាសទីបួន ។ ទីពីរគឺ ពេលថ្មីៗកន្លងទៅនេះ គោលនយោបាយម៉ាក្រូកាន់តែយកចិត្តទុកដាក់ដល់តម្រូវការផ្ទៃក្នុង គោលដៅកំណើនសេដ្ឋកិច្ចប្រហែល៥ភាគរយពេញមួយឆ្នាំត្រូវបានរំពឹងថា…

Read More

បទវិភាគ៖អនុវត្តជាក់ស្តែងនូវគំនិតឯកភាពរួមនៃកិច្ចប្រជុំកំពូលក្រុង Tianjin ដើម្បីត្រួសត្រាយកាលានុវត្តភាពនៃកិច្ចសហប្តតិបត្តិការកាន់តែច្រើន

បទវិភាគ៖អនុវត្តជាក់ស្តែងនូវគំនិតឯកភាពរួមនៃកិច្ចប្រជុំកំពូលក្រុង Tianjin ដើម្បីត្រួសត្រាយកាលានុវត្តភាពនៃកិច្ចសហប្តតិបត្តិការកាន់តែច្រើន “គំនិតឯកភាពរួមនៃកិច្ចប្រជុំបានបំពេញបន្ថែមខ្លឹមសារជាក់ស្តែងកាន់តែច្រើនក្នុងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសមាជិក”  “បានបោះជំហានទៅមុខបន្ថែមទៀតតាមមាគ៌ាអភិវឌ្ឍន៍នៃអង្គការសហប្រតិបត្តិការក្រុងសៀងហៃ ”។ល។ មតិអន្តរជាតិបានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រជុំលើកទី២៤នៃក្រុមប្រឹក្សាប្រមុខរដ្ឋាភិបាល(នាយករដ្ឋមន្ត្រី)នៃរដ្ឋសមាជិកអង្គការសហប្រតិបត្តិការសៀងហៃដែលប្រារព្ធធ្វើឡើងនៅក្រុងមូស្គូប្រទេសរុស្ស៊ីនៅពេលថ្មីៗកន្លងទៅនេះ ។ លោក Li Qiang នាយករដ្ឋមន្រ្តីចិនបានអំពាវនាវឱ្យអង្គការសហប្រតិបត្តិការក្រុងសៀងហៃអនុវត្តឱ្យបានសកម្មនូវគំនិតផ្តួចផ្តើមអភិបាលកិច្ចសកល ដើម្បីបង្កើនកម្លាំងប្រមូលផ្តុំ កម្លាំងប្រតិបត្តិការ និងបង្កើនកម្លាំងកិត្យានុភាពថែមមួយកម្រិតទៀត ដើម្បីធ្វើឱ្យអង្គការសហប្រតិបត្តិការក្រុងសៀងហៃមានភាពខ្លាំងក្លាបន្ថែមទៀត។ ភាគីនានាដែលចូលរួមកិច្ចប្រជុំបានយល់ឃើញថា គួរពួតដៃគ្នាអនុវត្តឱ្យបានជាក់ស្តែងនូវសមិទ្ធផលនៃកិច្ចប្រជុំកំពូលក្រុង Tianjin អនុវត្តយ៉ាងប្រាកដប្រជានូវគំនិតផ្តួចផ្តើមអភិបាលកិច្ចសកល ដើម្បីជំរុញឱ្យអង្គការសហប្រតិបត្តិការក្រុងសៀងហៃដើរតួនាទីកាន់តែសំខាន់ក្នុងកិច្ចការអភិបាលកិច្ចសកល។ សេចក្តីប្រកាសរួមដែលកិច្ចប្រជុំបានអនុម័តក៏បានគូសបញ្ជាក់ថា ចាំបាច់ត្រូវអនុវត្តប្រកបដោយប្រសិទ្ធភាពនូវឯកសារពាក់ព័ន្ធនានាដែលកិច្ចប្រជុំកំពូលនៃអង្គការសហប្រតិបត្តិការក្រុងសៀងហៃបានអនុម័ត ។ យោងតាម ការចង្អុលបង្ហាញ“ពីស្មារតីក្រុងសៀងហៃ”  ចាប់ពីបានបង្កើតឡើង រយៈពេល២៤ឆ្នាំមក អង្គការសហប្រតិបត្តិការក្រុងសៀងហៃមាន“រង្វង់មិត្តភក្តិ”កាន់តែធំឡើងៗហើយក៏មាន“កម្លាំងឥទ្ធិពលជាក់ស្តែង”កាន់តែខ្លាំងដែរ បានក្លាយជាអង្គការក្នុងតំបន់ដ៏ធំបំផុតលើទូទាំងពិភពលោក ដែលបានគាំពារផលប្រយោជន៍រួមនៃរដ្ឋសមាជិកផង និងបានជំរុញការអភិវឌ្ឍប្រកបដោយសន្តិភាពរបស់ពិភពលោកផងដែរ ។ ក្នុងកិច្ចប្រជុំលើកនេះ ភាគីចិនបានលើកឡើងសំណើ៣ចំណុច៖ បង្ហាញពីឧត្តមភាពពិសេសនៃអង្គការសហប្រតិបត្តិការក្រុងសៀងហៃ ផ្តោតលើវិស័យសំខាន់ចំនួន២ គឺការអភិវឌ្ឍនិងសន្តិសុខ និងជំរុញកម្លាំងរស់រវើកដ៏ខ្លាំងក្លានៃការច្នៃប្រឌិតនិងការធ្វើបរិវត្តកម្ម ។លោក Ding Xiaoxing អគ្គលេខាធិការរងនៃគណៈកម្មាធិការសិក្សានៃវិទ្យាស្ថានស្រាវជ្រាវទំនាក់ទំនងអន្តរជាតិសហសម័យចិនបានថ្លែងថា សំណើទាំងនេះបានបង្ហាញថា ក្នុងនាមជាកម្លាំងដ៏សំខាន់ក្នុងការកសាងនិងកំណែទម្រង់ប្រព័ន្ធអភិបាលកិច្ចសកល អង្គការសហប្រតិបត្តិការក្រុងសៀងហៃមានលក្ខខណ្ឌ និងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការដើរតួនាទីកាន់តែសំខាន់លើផ្នត់គំនិត ការអនុវត្តជាក់ស្តែងនិងការធានាខាងយន្តការ ដើម្បីរួមចំណែកកាន់តែធំដល់ការអភិវឌ្ឍសេដ្ឋកិច្ចក្នុងតំបន់និងសុភមង្គលរបស់ប្រជាជនផងដែរ ។ ក្នុងនាមជារដ្ឋសមាជិកដ៏សំខាន់មួយដែលជាប្រទេសស្ថាបនិកនៃអង្គការសហប្រតិបត្តិការក្រុងសៀងហៃ ប្រទេសចិនបានធ្វើឱ្យការអភិវឌ្ឍរបស់ខ្លួនឯងផ្សារភ្ជាប់ជាមួយការស្តារនិងអភិវឌ្ឍនៃមហាគ្រួសារអង្គការសហប្រតិបត្តិការក្រុងសៀងហៃជាប់រហូតមក ។ យោងតាមទិន្នន័យបានឱ្យដឹងថា ក្នុងឆ្នាំ២០២៤…

Read More

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ សម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៥!

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ សម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៥! នារសៀល ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ សម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៥ ដោយមានការចូលរួមពី លោកមេបញ្ជាការរង នាយ-នាយសេនាធិការរង ប្រធានមន្ទីរ នាយ-នាយរងការិយាល័យ លោកមេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងលោកមេបញ្ជាការវរសេនាតូច ព្រមទាំង នាយ-នាយរង អាវុធហត្ថពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានមានប្រសាសន៍ណែនាំរំលឹកអំពីវិន័យសណ្តាប់ធ្នាប់ ក្រមសីលធម៌ការងារ ពង្រឹងតួនាទីភារកិច្ច បង្ការ បង្រ្កាប សង្រ្គោះ ក៏ដូចជាសកម្មភាពការងារប្រចាំថ្ងៃ ដល់កម្លាំងក្រោមឱវាទទាំងអស់ ត្រូវអនុវត្តប្រកបដោយស្មារតីម្ចាស់ការទទួលខុសត្រូវខ្ពស់ និងត្រៀមអនុវត្តតាមបទបញ្ជារបស់ថ្នាក់លើគ្រប់ពេលវេលា។ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានបន្តទៀតថា ក្នុងនាមជាកងកម្លាំង គឺពិតជាមានពេលវេលាតិចតួចណាស់ សម្រាប់គ្រួសារ ជាពិសេស…

Read More