អង្គភាពសារព័ត៌មាន គេហទំព័៏រ រស្មី ញូស៍ www.rmn.asia មានទីស្នាក់ការស្ថិតនៅផ្ទះលេខ៥ ផ្លូវលេខ១៦៣k ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ដោយបច្ចុប្បន្នកំពង់ធ្វើការស្នើសុំផ្លាស់ប្តូដែនបរទេសមកដែលជាតិវិញ ដែលមានឈ្មោះគេហទំព័រ www.mrrnews.com.kh ដោយយោងវិញ្ញាបណបត្រចុះបញ្ជីពាណិជ្ចកម្ម និងសេចក្តីសម្រេចរបស់និយ័តករទូរគមនាគមន៏កម្ពុជា ។ ទំនាក់ទំនងមកការិយាល័យអង្គភាព តាមរយៈលេខ 0977232222 / 012278222 / 086976222 - សូមអរគុណ
អង្គភាពសារព័ត៌មាន គេហទំព័៏រ រស្មី ញូស៍ www.mrrnews.com.kh ដំណើរការតាមប្រកាសលេខ ១៣៣ ព.ម ប្រក ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ របស់ក្រសួងព័ត៌មាន អាសយដ្ឋានស្ថិតនៅក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
រស្មី ញូស៍ - Page 5 of 20 - www.mrrnews.com.kh

កម្ពុជា ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការអនុសាសន៍វាយតម្លៃការអភិវឌ្ឍអ៊ីនធឺណិតនៅកម្ពុជា ដោយប្រើសូចនាករ ROAM-X របស់អង្គការយូណេស្កូ

កម្ពុជា ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការអនុសាសន៍វាយតម្លៃការអភិវឌ្ឍអ៊ីនធឺណិតនៅកម្ពុជា ដោយប្រើសូចនាករ ROAM-X របស់អង្គការយូណេស្កូ ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍  អង្គការយូណេស្កូ (UNESCO) និងបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថល (CADT)  នៅថ្ងៃទី៦ ខែធ្នូនេះ បានសម្ពោធដាក់ឱ្យប្រើប្រាស់អនុសាសន៍វាយតម្លៃការអភិវឌ្ឍអ៊ីនធឺណិតនៅកម្ពុជា។ អនុសាសន៍នេះត្រូវបានរៀបចំឡើងដោយផ្អែកលើការសិក្សាដោយប្រើប្រាស់ សូចនាករសកលនៃអ៊ីនធឺណិត (ROAM-X) របស់អង្គការយូណេស្កូ។ ថ្លែងក្នុងពិធីនេះ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានមានប្រសាសន៍ថា៖ ការវាយតម្លៃដោយប្រើសូចនាករ ROAM-X គឺជា «ការឆ្លុះកញ្ចក់» មើលខ្លួនឯងយ៉ាងច្បាស់លាស់ អំពីស្ថានភាពពិតនៃប្រព័ន្ធអ៊ីនធឺណិតនៅកម្ពុជា ដែលផ្អែកលើស្តង់ដារអន្តរជាតិសំខាន់ៗ ដូចជា សិទ្ធិ (Rights), ការបើកទូលាយ (Openness), ការដែលអាចប្រើប្រាស់បាន (Accessibility), ការចូលរួមពហុភាគី (Multi-stakeholder), និងលក្ខណៈអន្តរវិស័យនៃបច្ចេកវិទ្យាឌីជីថល (Cross-cutting)។ អនុសាសន៍ដែលចេញពីរបាយការណ៍នេះ បានក្លាយជាធាតុចូលដ៏សំខាន់ សម្រាប់រាជរដ្ឋាភិបាល ក្នុងការរៀបចំ និងតម្រង់ទិសការអនុវត្ត «ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥» និង «គោលនយោបាយរដ្ឋាភិបាលឌីជីថល ២០២២-២០៣៥» ឱ្យកាន់តែមានប្រសិទ្ធភាព និងបរិយាបន្ន៕

Read More

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ចេញបទបញ្ជា ពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ក្នុងខេត្តបន្ទាយមានជ័យ

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ចេញបទបញ្ជា ពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ក្នុងខេត្តបន្ទាយមានជ័យ ខេត្តបន្ទាយមានជ័យ : តាមការដឹកនាំបញ្ជាខ្ពង់ខ្ពស់ពី ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានចេញបទបញ្ជាជាក់លាក់ ដល់កម្លាំងនគរបាលគ្រប់អង្គភាពក្នុងខេត្ត ដើម្បីពង្រឹងសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងការការពារតាមព្រំដែនឲ្យមានប្រសិទ្ធភាពខ្ពស់ជាងមុន។ លោកស្នងការខេត្ត បានញត្តិឲ្យកម្លាំងនគរបាល បន្តស្រាវជ្រាវ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ជាពិសេសបង្ក្រាបបណ្តាញជួញដូរ និងចែកចាយគ្រឿងញៀន ក៏ដូចជាបទល្មើសឆ្លងដែនខុសច្បាប់ ដែលប៉ះពាល់ដល់សុវត្ថិភាពសង្គម និងសណ្តាប់ធ្នាប់សាធារណៈ។ ក្នុងនោះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ក៏បានជំរុញឲ្យកម្លាំងនគរបាលពង្រឹងសេវាសាធារណៈ ដោយបន្តផ្តល់សេវាធ្វើអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ ទាំងនៅការិយាល័យ និងតាមសាលាឃុំ–សង្កាត់។ លើសពីនេះ កម្លាំងប៉ុស្តិ៍រដ្ឋបាលគ្រប់ឃុំ–សង្កាត់ ត្រូវបន្តការងារផ្សព្វផ្សាយតាមវេទិការសាធារណៈ ស្តីពីគោលនយោបាយ «ភូមិ–ឃុំ–សង្កាត់ មានសុវត្ថិភាព» ផលប៉ះពាល់ពីគ្រឿងញៀន វិធានការបង្ការ…

Read More

បទវិភាគ៖ ប្រទេសដែលគ្មានទំនុកចិត្តនៅលើពិភពលោកមិនអាចទទួលបានកេរ្តិ៍ឈ្មោះ បើជប៉ុនចង់ឱ្យយោធានិយមងើបឡើងវិញគឺគ្មានច្រកចេញទាល់តែសោះ

បទវិភាគ៖ ប្រទេសដែលគ្មានទំនុកចិត្តនៅលើពិភពលោកមិនអាចទទួលបានកេរ្តិ៍ឈ្មោះ បើជប៉ុនចង់ឱ្យយោធានិយមងើបឡើងវិញគឺគ្មានច្រកចេញទាល់តែសោះ មនុស្សដែលគ្មានភាពស្មោះត្រង់មិនអាចទទួលបានសច្ចភាព  ប្រទេសដែលគ្មានទំនុកចិត្តនៅលើពិភពលោកមិនអាចទទួលបានកេរ្តិ៍ឈ្មោះ ។ ក្នុងនាមជាប្រទេសបំផុសសង្គ្រាមឈ្លានពាន និងប្រទេសទទួលបរាជ័យក្នុងសង្គ្រាមលោកលើកទីពីរ ជប៉ុនគួរតែគិតពិចារណាឱ្យបានស៊ីជម្រៅនូវទោសកំហុសដែលខ្លួនបំផុសសង្គ្រាម ក្រេបជញ្ជក់យកមេរៀននៃប្រវតិ្តសាស្ត្រ និងដើរតាមមាគាអភិវឌ្ឍន៍ដោយសន្តិភាពពិតប្រាកដ នេះជាបុរេល័ក្ខខ័ណ្ឌដ៏សំខាន់សម្រាប់ឱ្យជប៉ុនត្រឡប់ទៅសហគមន៍អន្តរជាតិវិញ ជាមូលដ្ឋានគ្រឹះនយោបាយសម្រាប់ឱ្យជប៉ុនអភិវឌ្ឍទំនាក់ទំនងការទូតជាមួយប្រទេសជិតខាង ហើយក៏ជាម៉ែត្រសម្រាប់វាយតម្លៃថា តើប្រទេសជប៉ុនអាចគោរពនិងអនុវត្តពាក្យសន្យារបស់ខ្លួនស្តីពីការអភិវឌ្ឍដោយសន្តិភាពឬទេ ។ ប៉ុន្តែ ប៉ុន្មានឆ្នាំចុងក្រោយនេះ ជប៉ុនបានបន្ធូរបន្ថយសិទ្ធិស្វ័យការពារជាបន្តបន្ទាប់ បានបន្ធូរការរឹតបន្តឹងការនាំចេញអាវុធជាច្រើនលើក ហើយបានអភិវឌ្ឍអ្វីដែលហៅថា សមត្ថភាពវាយប្រហារទៅលើមូលដ្ឋានរបស់សត្រូវ ប៉ុនប៉ងបង្កើតវិសោធនកម្ម“គោលការណ៍ចំនួនបីស្តីពីការគ្មាននុយក្លេអ៊ែរ” ។ ទង្វើទាំងនេះបានល្មើសយ៉ាងធ្ងន់ធ្ងរនឹង “ធម្មនុញ្ញសន្តិភាព” និងគោលការណ៍“ស្វ័យការពារ”របស់ជប៉ុន បានធ្វើឱ្យប្រទេសអាស៊ីនៅជិតខាងនិងសហគមន៍អន្តរជាតិមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះយុទ្ធសាស្ត្ររបស់ជប៉ុន ។ ជាពិសេស ខណៈពេលចូលរួមការជជែកដេញដោលក្នុងរដ្ឋសភា លោកស្រី Sanae Takaichi នាយករដ្ឋមន្ត្រីជប៉ុនបានអះអាងយ៉ាងកម្រោលថា “ស្ថានភាពបន្ទាន់នៅតៃវ៉ាន់”ប្រហែលនឹងបង្កជា “វិបត្តិស្លាប់រស់របស់ជប៉ុន” ដែលជប៉ុនអាចអនុវត្តសិទិ្ធស្វ័យការពារជាសមូហភាព ការនិយាយបញ្ឆិតបញ្ឆៀងអំពីលទ្ធភាពជ្រៀតជ្រែកបញ្ហាតៃវ៉ាន់ដោយកម្លាំងអាវុធន បានលាតត្រដាងយ៉ាងច្បាស់នូវធាតុពិតដ៏អាក្រក់របស់លោកស្រីដែលបំពានធម្មនុញ្ញសន្តិភាព និងបានបំផ្លេចបំផ្លាញសណ្តាប់ធ្នាត់អន្តរជាតិ ។ ប្រឈមនឹងទង្វើរបស់ជប៉ុនប្រកបដោយគ្រោះថ្នាក់ សហគមន៍អន្តរជាតិបានចេញផ្សាយការព្រមានយ៉ាងច្បាស់លាស់ តម្រូវឱ្យជប៉ុនប្រកាន់ខ្ជាប់ឥរិយាបថត្រឹមត្រូវ និងពិចារណាពីកំហុសខ្លួនក្នុងប្រវត្តិសាស្ត្រឈ្លានពាន បញ្ឈប់បំភាន់មតិសាធារណៈក្នុងអន្តរជាតិ និងបញ្ឈប់ធ្វើទង្វើនិងបញ្ចេញពាក្យសម្តីខុសឆ្គងក្នុងបញ្ហាពាក់ព័ន្ធ ក៏ដូចជាប្រកាន់ខ្ជាប់ដើរតាមមាគាអភិវឌ្ឍន៍ដោយសន្តិភាព ដើម្បីទទួលបានទំនុកចិត្តពីប្រទេសជិតខាងនៅអាស៊ី និងសហគមន៍អន្តរជាតិតាមរយៈអាកប្បកិរិយាមានទំនួលខុសត្រូវ និងការអនុវត្តជាក់ស្តែង ។ លោកស្រី…

Read More

កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបក្រុមក្មេងទំនើង ៥នាក់ ពាក់ព័ន្ធបង្ហោះម៉ូតូ និងកែច្នៃបំពង់ស៊ីម៉ាំងខុសលក្ខណៈបច្ចេកទេស

កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ បង្ក្រាបក្រុមក្មេងទំនើង ៥នាក់ ពាក់ព័ន្ធបង្ហោះម៉ូតូ និងកែច្នៃបំពង់ស៊ីម៉ាំងខុសលក្ខណៈបច្ចេកទេស ភ្នំពេញ៖ កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ តាមបណ្ដាមូលដ្ឋានខណ្ឌ បានឃាត់ខ្លួនក្មេងទំនើងចំនួន ៥នាក់ និងដកហូតមOTOចំនួន ៥គ្រឿង ក្នុងសកម្មភាពប្រតិបត្តិការបង្ក្រាបករណី បង្ហោះម៉ូតូលើផ្លូវសាធារណៈ និង កែច្នៃបំពង់ស៊ីម៉ាំងម៉ូតូខុសបច្ចេកទេស ដែលបង្កសម្លេងរំខាន និងរំខានដល់សណ្ដាប់ធ្នាប់សង្គម។ សកម្មភាពបង្ក្រាបត្រូវបានអនុវត្តជាបន្តបន្ទាប់ ដើម្បីអនុវត្តតាមបទបញ្ជារបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលបានបញ្ជាក់ឱ្យពង្រឹងវិធានការទប់ស្កាត់ក្រុមក្មេងទំនើងឲ្យបានតឹងរឹង ជាពិសេសករណីបង្ហោះម៉ូតូតាមដងផ្លូវសាធារណៈ។ ករណីទី១៖ ឃាត់ខ្លួន ៣នាក់ និងដកម៉ូតូ ៤គ្រឿង ក្នុងខណ្ឌជ្រោយចង្វារ កាលពីវេលាម៉ោង ២២:០០នាទី ថ្ងៃទី ១ ខែធ្នូ ២០២៥, កម្លាំងកងរាជអាវុធហត្ថខណ្ឌជ្រោយចង្វារ បានឃាត់ខ្លួនក្មេងទំនើងចំនួន ៣នាក់ ព្រមទាំងដកហូតម៉ូតូ ៤គ្រឿង នៅផ្លូវអូស៊ីអាយស៊ី ភូមិដើមគរ សង្កាត់ជ្រោយចង្វារ។ ក្រុមនេះបានកែច្នៃបំពង់ស៊ីម៉ាំងខុសបច្ចេកទេស បង្កសម្លេងរំខាន និងប៉ះពាល់ដល់សន្តិសុខសាធារណៈ។ បន្ទាប់ពីបានអប់រំ—កម្លាំងជំនាញបានបញ្ជាកឱ្យម្ចាស់ម៉ូតូធ្វើកិច្ចសន្យា ឈប់កែច្នៃបំពង់ស៊ីម៉ាំង។ ម៉ូតូទាំង ៤ ត្រូវបានរក្សាទុកជាបណ្តោះអាសន្ន រង់ចាំឲ្យម្ចាស់មកដោះបំពង់កែច្នៃ…

Read More

កម្ពុជា​ដាក់ឲ្យ​អនុវត្តការលើកលែងទិដ្ឋាការសាកល្បង ដល់​ពលរដ្ឋចិន រយៈពេល ១៤ ថ្ងៃ ចន្លោះខែមិថុនា–ខែតុលា ឆ្នាំ ២០២៦

កម្ពុជា​ដាក់ឲ្យ​អនុវត្តការលើកលែងទិដ្ឋាការសាកល្បង ដល់​ពលរដ្ឋចិន រយៈពេល ១៤ ថ្ងៃ ចន្លោះខែមិថុនា–ខែតុលា ឆ្នាំ ២០២៦ រាជរដ្ឋាភិបាលកម្ពុជា ប្រកាសអនុវត្ត កម្មវិធីលើកលែងទិដ្ឋាការសាកល្បង សម្រាប់​ពលរដ្ឋចិន ដែលធ្វើដំណើរចេញពីប្រទេសចិន ចាប់ពី ថ្ងៃទី ១៥ ខែមិថុនា ដល់ ថ្ងៃទី ១៥ ខែតុលា ឆ្នាំ ២០២៦។ កម្មវិធីនេះ​ផ្តល់សិទ្ធិឲ្យ​ភ្ញៀវចិនស្នាក់​នៅ​ក្នុងប្រទេសកម្ពុជា រយៈពេល ១៤ ថ្ងៃ ដោយ មិនចាំបាច់ដាក់ពាក្យស្នើសុំទិដ្ឋាការ និងមិនបង់កម្រៃសេវា ជាផ្លូវការ។ ភ្ញៀវត្រឹមតែបំពេញ E-Arrival Card នៅពេលចូលមកកម្ពុជា ប៉ុណ្ណោះ។ លើសពីនេះ ពលរដ្ឋចិនអាចធ្វើដំណើរចូលកម្ពុជាច្រើនដងបាន ក្នុងអំឡុងពេល ៤ ខែ នៃការអនុវត្តគោលនយោបាយនេះ។ កម្មវិធីនេះ​ត្រូវបានបញ្ជាក់ក្នុងសេចក្តីជូនដំណឹង ចុះហត្ថលេខាដោយ លោក ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី ២ ខែធ្នូ។ សារខាងលើ ក៏បញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា បានផ្តល់អនុញ្ញាតឲ្យ​ក្រសួងការបរទេស…

Read More

ព្រះភិក្ខុ គង់ សុផាត និមន្ដទេយ្យទាន និងឧទ្ទិសបុណ្យជូនដល់បដិសន្ធិវិញ្ញាណ ឧបាសក អុីម ស្រ៊ាង

ព្រះភិក្ខុ គង់ សុផាត និមន្ដទេយ្យទាន និងឧទ្ទិសបុណ្យជូនដល់បដិសន្ធិវិញ្ញាណ ឧបាសក អុីម ស្រ៊ាង រាជធានីភ្នំពេញ៖ នៅវេលាព្រឹកថ្ងៃ ១៣ កើត ខ្នេាត ខែមិគសិរ ឆ្នាំម្សាញ់ សប្ពស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃ ពុធ ទី ០៣ ខែធ្នូ ឆ្នាំ ២០២៥ ព្រះករុណាអាត្មាភាព ព្រះភិក្ខុ គង់ សុផាត អាស័យដ្ឋាននៅ វត្តប្រជុំសាគរ (វត្តថ្មី) ភូមិ ០១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ បាននិមន្ដទេយ្យទានទានផ្សេងៗពីអ្នកមានចិត្តកុសល។ ទេយ្យទានដែលបានប្រគេនរួមមាន៖ អង្ករ ៥០ គីឡូក្រាម ទឹកសុទ្ធ ០២ កេះ ទឹកក្រូច ០២ កេះ មី ០១ កេះ សាដក ០៥ បច្ច័យបួន ចំនួន ២០ម៉ឺនរៀល ល។…

Read More

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ប្រជុំដាក់ចេញផែនការដល់កម្លាំងនគរបាលទូទាំងខេត្ត ពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ប្រជុំដាក់ចេញផែនការដល់កម្លាំងនគរបាលទូទាំងខេត្ត ពង្រឹងការងារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ខេត្តបន្ទាយមានជ័យ ៖ អនុវត្តតាមការដឹកនាំបញ្ជាដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី​ ០១ ខែធ្នូ ឆ្នាំ​ ២០២៥ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការងារចាំបាច់ចំពោះមុខ និងផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គម ដល់ថ្នាក់ដឹកនាំ និងកម្លាំងនគរបាលក្រោមឱវាទទូទាំងខេត្ត។ ក្នុងកិច្ចប្រជុំពិភាក្សាផែនការនេះ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានដាក់ចេញចំណុចសំខាន់ៗជាច្រើន ស្នើឲ្យកងកម្លាំងនគរបាលទូទាំងខេត្ត ត្រូវពង្រឹងការងារបង្ការ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ បង្កើនការចុះត្រួតពិនិត្យរដ្ឋបាលពេលរាត្រីតាមដងផ្លូវ និងតំបន់ភូមិសាស្ត្រដែលងាយកើតមានបទល្មើស ដើម្បីការពារ និងថែរក្សាសុវត្ថិភាពសង្គមសម្រាប់ប្រជាពលរដ្ឋ។ មួយផ្នែកទៀត លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានបញ្ជាក់ឲ្យកម្លាំងនគរបាលរាល់ថ្នាក់ ត្រូវអត់ឱនមិនបានចំពោះការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ដែលបង្ករឱ្យមានការចលាចលប៉ះពាល់ដល់សន្តិសុខជាតិ និងសង្គម។ ដូចនេះ កម្លាំងត្រូវសហការជិតស្និទ្ធជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីទប់ស្កាត់ និងបង្ក្រាបសកម្មភាពបែបនេះឲ្យទាន់ពេលវេលា។ អមដោយនេះ…

Read More

រយៈពេល១០ឆ្នាំចុងក្រោយ សិស្សថ្នាក់ទី១២ នៅវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ព្រែកកំពឹស ដែលបានប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ជាប់និទ្ទេស A និង និទ្ទេស B តែងទទួលបានរង្វាន់លើកទឹកចិត្ត ជាម៉ូតូ កុំព្យូទ័រ ថវិកា និងសម្ភារៈសិក្សាផ្សេងៗ ពីឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង!

រយៈពេល១០ឆ្នាំចុងក្រោយ សិស្សថ្នាក់ទី១២ នៅវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន ព្រែកកំពឹស ដែលបានប្រលងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ជាប់និទ្ទេស A និង និទ្ទេស B តែងទទួលបានរង្វាន់លើកទឹកចិត្ត ជាម៉ូតូ កុំព្យូទ័រ ថវិកា និងសម្ភារៈសិក្សាផ្សេងៗ ពីឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង! នារសៀល ថ្ងៃអាទិត្យ ទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ឯកឧត្តម ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះជួយសង្កាត់ព្រែកកំពឹស បានប្រារព្ធពិធីប្រគល់រង្វាន់លើកទឹកចិត្តដល់សិស្សវិទ្យាល័យ សម្តេចតេជោ ហ៊ុន សែន ព្រែកកំពឹស ស្ថិតនៅក្នុង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលបានប្រលង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៥ ជាប់និទ្ទេសA ចំនួន០១នាក់ និងនិទ្ទេសB ចំនួន១០នាក់ នៅទីបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោក លោកស្រី…

Read More

ក្រោយភ្លៀងមេឃស្រលះ! អ្នកសារព័ត៌មាន សុំទោស និងធ្វើកិច្ចសន្យា ៤ចំណុច ជូន​មេបញ្ជាការ​កងរាជអាវុធហត្ថលើផ្ទៃប្រទេស

ក្រោយភ្លៀងមេឃស្រលះ! អ្នកសារព័ត៌មាន សុំទោស និងធ្វើកិច្ចសន្យា ៤ចំណុច ជូន​មេបញ្ជាការ​កងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅរសៀល​ថ្ងៃទី ៣០ ខែ​វិច្ឆិកា ឆ្នាំ ២០២៥ ក្រោយភ្លៀងធ្លាក់ចុះធ្វើឲ្យមេឃស្រលះឡើងវិញ  លោក ផែង វណ្ណៈ (អ្នកសារព័ត៌មាន) បានទទួល​ការ​អនុញ្ញាតិ​ពី ឯកឧត្តម​នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និងជា​មេបញ្ជាការ​កងរាជអាវុធហត្ថលើផ្ទៃប្រទេស ចូលជួបពិភាក្សា និងសុំទោសជាផ្លូវការ។ ក្នុងកិច្ចជួបប្រជុំមានការចូលរួមពី​មេបញ្ជាការដ្ឋាន​កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមន្ត្រីពាក់ព័ន្ធ ជាមួយបរិយាកាសស្និទ្ធស្នាល និងយោគយល់ល្អ។ ក្នុងឱកាសនោះ លោក ផែង វណ្ណៈ បានបញ្ជាក់ថា ខ្លួន​បានប្រើ​ពាក្យសម្តីមួយចំនួន ដែលមាន «ចន្លោះប្រហោង» និងអាចនាំឲ្យកើតការយល់ច្រឡំ កក៏ដូចជាប៉ះពាល់​ដល់​តម្លៃ​សិលធម៌ និងកេរ្តិ៍ឈ្មោះ​នៃស្ថាប័ន​កងរាជអាវុធហត្ថ។ ដើម្បីបង្ហាញពីទឹកចិត្តទូលមកវិញ និងការយល់ឃើញច្បាស់លាស់លើកម្រិត​ភារកិច្ចវិជ្ជាជីវៈ អ្នកសារព័ត៌មានបានធ្វើ កិច្ចសន្យា​ចំនួន ៤ ចំណុច ជូន​ដល់​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថលើផ្ទៃប្រទេស រួមមាន៖ បន្ត​រាយការណ៍ព័ត៌មាន​ដោយគោរពតាមបញ្ញត្តិច្បាប់ និងក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន។ មិនប្រើ​ពាក្យសម្តី ឬ​អត្ថបទណា ដែលអាចបង្កអយុត្តិធម៌ ឬប៉ះពាល់ដល់​កេរ្តិ៍ឈ្មោះ​ស្ថាប័នកម្លាំងសន្តិសុខឡើយ។ សហការ​ជិតស្និទ្ធ​ជាមួយ​អង្គភាពពាក់ព័ន្ធ ក្នុងការផ្ដល់…

Read More

សង្វៀនបញ្ជាល់មាន់ដុះស្លែ និងល្បែងស៊ីសងខុសច្បាប់ ត្រូវបានបើកដំណើរការឡើងវិញ ក្រោមភាពស្ងៀមស្ងាត់របស់សមត្ថកិច្ចមូលដ្ឋាន

សង្វៀនបញ្ជាល់មាន់ដុះស្លែ និងល្បែងស៊ីសងខុសច្បាប់ ត្រូវបានបើកដំណើរការឡើងវិញ ក្រោមភាពស្ងៀមស្ងាត់របស់សមត្ថកិច្ចមូលដ្ឋាន ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋរស់នៅតាមខ្សែបន្ទាត់ព្រំដែន ភូមិសំរោង ស្រុកចន្ទ្រា ខេត្តស្វាយរៀង បានបញ្ជាក់ឲ្យសារព័ត៌មានដឹងថា កន្លែងបញ្ជាល់មាន់ដុះស្លែ និងល្បែងស៊ីសងខុសច្បាប់ផ្សេងៗទៀត នៅតំបន់ព្រំដែនសំរោង បានចាប់ផ្តើមបើកដំណើរការឡើងវិញយ៉ាងក្តៅគគុក។ តាមប្រភពព័ត៌មានឃើញថា សង្វៀនបញ្ជាល់មាន់ខ្នាចធំមួយចំនួន កំពុងទាក់ទាញពលរដ្ឋខ្មែរ និងជនជាតិវៀតណាម ឲ្យលំហូរចូលលេង និងចាក់ភ្នាល់ស៊ីសងតាមច្រកតំបន់ព្រំដែនសំរោងរៀងរាល់ថ្ងៃ។ ល្បែងខ្លះមានការប៉ាស់ព័រ (បង់ភ្នាល់ជាផ្លូវការ ក្នុងបរិយាកាសមើលទៅដូចជាមានការការពារខ្លះៗ) ខ្លះវិញអត់បាស់ព័រ តែត្រូវបានប្រតិបត្តិយ៉ាងពេញបន្ទុក ធ្វើឲ្យតំបន់នោះក្លាយជាគន្លងល្បែងស៊ីសងមិនបានអនុញ្ញាត។ បន្ថែមពីនេះ ប្រភពប្រជាពលរដ្ឋបានឲ្យដឹងថា កាសុីណូ «៦៧» នៅតំបន់ព្រំដែនខាងលើ ដែលមុននេះត្រូវបានបិទបណ្ដោះអាសន្ន តែលើកក្រោយនេះបានចាប់ផ្តើមបើកដំណើរការយ៉ាងរលូនវិញហើយ។ ការបើកដំណើរការឡើងវិញរបស់កាសុីណូ និងសង្វៀនបញ្ជាល់មាន់ បានបង្កការព្រួយបារម្ភចំពោះប្រជាពលរដ្ឋថា ល្បែងស៊ីសងខុសច្បាប់អាចប៉ះពាល់ដល់សុវត្ថិភាព សណ្តាប់ធ្នាប់សង្គម និងជីវភាពសេដ្ឋកិច្ចគ្រួសារ។ ក្នុងឱកាសនោះដែរ ប្រជាពលរដ្ឋមួយចំនួនសង្កត់ធ្ងន់លើការសង្ស័យថា អ្នកដែលហ៊ានបើកល្បែងបញ្ជាល់មាន់ខ្នាចធំ និងល្បែងស៊ីសងខុសច្បាប់ជាច្រើនប្រភេទទៀត ប្រហែលជាមាន «ខ្នងបង្អែករឹងមាំ» នៅពីក្រោយ ទើបសមត្ថកិច្ចពាក់ព័ន្ធមូលដ្ឋាន និងអធិការដ្ឋាននគរបាលស្រុកចន្ទ្រា មិនហ៊ានចូលរំខាន ឬចាត់វិធានការណ៍ណាមួយឡើយ។ ប្រជាពលរដ្ឋបានអំពាវនាវឲ្យក្រសួង និងសមត្ថកិច្ចកំពូលពាក់ព័ន្ធ ជាពិសេស ឧត្ដមសេនីយ៍ទោ…

Read More