អ្នកស្រី ហុង លីណា ចែកអំណោយជូនប្រជាពលរដ្ឋជាង ១០០ គ្រួសារ នៅខេត្តមណ្ឌលគិរី
នៅព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង១០:០០នាទី អ្នកស្រី ហុង លីណា បានដឹកនាំយកអំណោយមនុស្សធម៌ ចែកជូនដល់បងប្អូនប្រជាពលរដ្ឋជាង១០០គ្រួសារ ដែលរស់នៅក្នុងភូមិឡៅការ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។
អំណោយដែលបានចែកជូនរួមមាន អង្ករ ត្រីខ មី និងថវិកាមួយចំនួន ដើម្បីជួយសម្រួលជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដែលកំពុងជួបប្រទះការលំបាក។
សកម្មភាពនេះបង្ហាញពីទឹកចិត្តសប្បុរសធម៌ និងការយកចិត្តទុកដាក់របស់អ្នកស្រី ហុង នីណា ចំពោះសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ហើយក៏ជាការចូលរួមលើកកម្ពស់ស្មារតីចែករំលែក និងអភិវឌ្ឍសង្គមឲ្យកាន់តែប្រសើរឡើងផងដែរ។






