លោក ញឹប ភឿង ដឹកនាំក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះសំណេះសំណាល និងនាំយកអំណោយជូនប្រជាពលរដ្ឋ ២៥គ្រួសារ នៅសង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត
សារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) មានអាសយដ្ឋានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ៥ ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ទំនាក់ទំនងតាមរយៈលេខ 012 278 222 / 097 723 2222 / 086 976 222 សូមអរគុណ...!
អង្គភាពសារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) ដំណើរការតាមលិខិតអនុញ្ញាតិលេខៈ ៧៥១៥ ន.ទ.ក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ របស់និយ័តករទូរគមនាគមន៏កម្ពុជា និង អាជ្ញាបណ្ណលេខ ០៣០ ប្រក ព.ម ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន ។​ សូមអរគុណ...!

លោក ញឹប ភឿង ដឹកនាំក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះសំណេះសំណាល និងនាំយកអំណោយជូនប្រជាពលរដ្ឋ ២៥គ្រួសារ នៅសង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត

 លោក ញឹប ភឿង ដឹកនាំក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះសំណេះសំណាល និងនាំយកអំណោយជូនប្រជាពលរដ្ឋ ២៥គ្រួសារ នៅសង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត


ខេត្តបន្ទាយមានជ័យ ៖
នៅព្រឹកថ្ងៃសៅរ៍ ទី០៨ ខែសីហា ឆ្នាំ២០២៦ លោក ញឹប ភឿង អនុប្រធានគណបក្សប្រជាជនកម្ពុជាក្រុងប៉ោយប៉ែត លោក ប៉ាន សេរី ប្រធានគណបក្សប្រជាជនកម្ពុជាសង្កាត់អូរឫស្សី លោក ឈួន បូរី ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាសង្កាត់អូរឫស្សី និងជាជំនួយការសម្តេចតេជោ ហ៊ុន សែន ព្រមទាំងលោក យ៉ុត ម៉ៃយ៉ាន សមាជិកក្រុមប្រឹក្សាសង្កាត់អូរឫស្សី លោក យុត ស៊ីយ៉ុន ក្រុមការងារគណបក្សប្រជាជនកម្ពុជា និងក្រុមការងារយុវជនជាច្រើនរូប បានចុះជួបសំណេះសំណាល សួរសុខទុក្ខ និងស្វែងយល់ពីស្ថានភាពជីវភាពរបស់ប្រជាពលរដ្ឋចំនួន ២៥គ្រួសារ ដែលរស់នៅក្នុងសង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។


ក្នុងឱកាសជួបសំណេះសំណាល លោក ញឹប ភឿង បានថ្លែងថា គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស តែងតែយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ដោយចាត់ទុកប្រជាពលរដ្ឋទាំងអស់ជាគ្រួសារតែមួយ និងរួមរស់ក្រោមម្លប់សន្តិភាពតែមួយ។


លោកបានបន្តថា ថ្នាក់ដឹកនាំគណបក្ស និងក្រុមការងារគ្រប់លំដាប់ថ្នាក់ តែងតែខិតខំចុះជួបសួរសុខទុក្ខប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីស្តាប់ពីបញ្ហាប្រឈម កង្វល់ និងតម្រូវការជាក់ស្តែងរបស់ពួកគាត់ ព្រមទាំងចូលរួមដោះស្រាយការលំបាកតាមលទ្ធភាព។


លោក ញឹប ភឿង ក៏បានលើកឡើងពីសារៈសំខាន់នៃការរក្សាសន្តិភាព ស្ថិរភាព និងការឯកភាពជាតិ ដោយអំពាវនាវដល់ប្រជាពលរដ្ឋឱ្យបន្តជឿជាក់លើការដឹកនាំរបស់រាជរដ្ឋាភិបាល និងចូលរួមថែរក្សាសន្តិភាព ដើម្បីឱ្យប្រទេសកម្ពុជាបន្តមានការអភិវឌ្ឍ និងមានភាពរីកចម្រើនទៅមុខ។


ជាមួយគ្នានេះ លោក ប៉ាន សេរី ប្រធានគណបក្សប្រជាជនកម្ពុជាសង្កាត់អូរឫស្សី បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋ ដែលតែងតែផ្តល់ការគាំទ្រ និងចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា។ លោកបានបញ្ជាក់ថា ក្នុងនាមជាក្រុមការងារនៅមូលដ្ឋាន លោកនឹងបន្តខិតខំបម្រើប្រជាពលរដ្ឋ និងចូលរួមដោះស្រាយបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋតាមលទ្ធភាព ជាពិសេសគ្រួសារដែលមានជីវភាពខ្វះខាត។


លោក ប៉ាន សេរី បានបន្ថែមថា ក្រុមការងារនឹងបន្តចុះជួបប្រជាពលរដ្ឋជាប្រចាំ ដើម្បីស្វែងយល់ពីស្ថានភាពជាក់ស្តែង និងរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ ដោយមិនទុកឱ្យប្រជាពលរដ្ឋដែលកំពុងជួបការលំបាកប្រឈមបញ្ហាតែម្នាក់ឯងឡើយ។


នៅក្នុងឱកាសនោះដែរ លោក ឈួន បូរី ក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាសង្កាត់អូរឫស្សី និងជាជំនួយការសម្តេចតេជោ ហ៊ុន សែន បាននាំយកអំណោយផ្ទាល់ខ្លួនទៅចែកជូនប្រជាពលរដ្ឋចំនួន ២៥គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម សរុបអង្ករចំនួន ៦២៥គីឡូក្រាម


លោក ឈួន បូរី បានលើកឡើងថា អំណោយទាំងនេះ ទោះបីមានតម្លៃមិនច្រើនក្តី ប៉ុន្តែជាការចូលរួមចំណែកពីក្រុមការងារ ដើម្បីជួយសម្រួលការលំបាករបស់ប្រជាពលរដ្ឋបានមួយផ្នែក។ លោកក៏បានប្តេជ្ញាបន្តខិតខំស្វែងរកធនធាន និងជំនួយផ្សេងៗ ដើម្បីនាំយកមកចែកជូនដល់គ្រួសារដែលមានជីវភាពខ្វះខាតនៅក្នុងសង្កាត់អូរឫស្សីជាបន្តបន្ទាប់។


សកម្មភាពចុះសួរសុខទុក្ខ សំណេះសំណាល និងផ្តល់អំណោយនេះ ត្រូវបានចាត់ទុកថា ជាការចូលរួមរបស់ក្រុមការងារគណបក្សប្រជាជនកម្ពុជានៅមូលដ្ឋាន ក្នុងការយកចិត្តទុកដាក់ចំពោះសុខទុក្ខ និងជីវភាពរបស់ប្រជាពលរដ្ឋ ព្រមទាំងពង្រឹងទំនាក់ទំនងរវាងក្រុមការងារ និងប្រជាពលរដ្ឋនៅមូលដ្ឋាន៕







Post a Comment (0)
Previous Post Next Post