កម្លាំងបរិស្ថានខេត្តមណ្ឌលគិរី ស្ទាក់ចាប់រថយន្ត ២គ្រឿង ដឹកគ្រោងទ្វារឈើសុក្រំ សង្ស័យពាក់ព័ន្ធបទល្មើសព្រៃឈើ
សារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) មានអាសយដ្ឋានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ៥ ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ទំនាក់ទំនងតាមរយៈលេខ 012 278 222 / 097 723 2222 / 086 976 222 សូមអរគុណ...!
អង្គភាពសារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) ដំណើរការតាមលិខិតអនុញ្ញាតិលេខៈ ៧៥១៥ ន.ទ.ក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ របស់និយ័តករទូរគមនាគមន៏កម្ពុជា និង អាជ្ញាបណ្ណលេខ ០៣០ ប្រក ព.ម ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន ។​ សូមអរគុណ...!

កម្លាំងបរិស្ថានខេត្តមណ្ឌលគិរី ស្ទាក់ចាប់រថយន្ត ២គ្រឿង ដឹកគ្រោងទ្វារឈើសុក្រំ សង្ស័យពាក់ព័ន្ធបទល្មើសព្រៃឈើ

 កម្លាំងបរិស្ថានខេត្តមណ្ឌលគិរី ស្ទាក់ចាប់រថយន្ត ២គ្រឿង ដឹកគ្រោងទ្វារឈើសុក្រំ សង្ស័យពាក់ព័ន្ធបទល្មើសព្រៃឈើ


មណ្ឌលគិរី ៖ កម្លាំងជំនាញបរិស្ថានខេត្តមណ្ឌលគិរី នៅវេលាម៉ោង ៨:៣០នាទីយប់ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ បានធ្វើការស្ទាក់ចាប់រថយន្តចំនួន ២គ្រឿង ដែលសង្ស័យដឹកជញ្ជូនគ្រឿងឈើខុសច្បាប់ ប្រភេទគ្រោងទ្វារ ធ្វើពីឈើសុក្រំ នៅចំណុចភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។

ប្រភពព័ត៌មានបានឱ្យដឹងថា រថយន្តទាំងពីរនោះ ជាប្រភេទឡានសាំយ៉ុង ពណ៌សំបកឪឡឹក ក្នុងនោះ មួយគ្រឿងពាក់ស្លាកលេខ កំពង់ស្ពឺ 2A-2797 និងមួយគ្រឿងទៀត ពាក់ស្លាកលេខ កំពង់ចាម 2A-7520 ដែលត្រូវបានកម្លាំងជំនាញបរិស្ថានធ្វើការឃាត់បន្ទាប់ពីតាមដានសកម្មភាពជាយូរមកហើយ។

តាមប្រភពដដែល បានបញ្ជាក់ថា ក្រុមអ្នកពាក់ព័ន្ធ ត្រូវបានសង្ស័យថា បានធ្វើសកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើខុសច្បាប់ជាយូរមកហើយ ដោយប្រើវិធីដឹកជាបន្តបន្ទាប់ក្នុងបរិមាណតិចៗ ដើម្បីបន្លំភ្នែកសមត្ថកិច្ច ដោយក្នុងមួយជើងដឹកប្រមាណ ៥ ទៅ ១០សន្លឹក ហើយអាចធ្វើការដឹកជញ្ជូនពី ២ ទៅ ៣ជើងក្នុងមួយយប់។

ប្រតិបត្តិការនេះ ត្រូវបានធ្វើឡើងក្រោមការយកចិត្តទុកដាក់ និងការចង្អុលបង្ហាញពីលោក ហាក់ វិបុល ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ដែលបានដាក់កម្លាំងជំនាញស៊ើបសង្កេត និងតាមដានសកម្មភាពរថយន្តសង្ស័យពាក់ព័ន្ធបទល្មើសព្រៃឈើជាបន្តបន្ទាប់។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាល និងក្រសួងបរិស្ថាន បានដាក់ចេញវិធានការតឹងរ៉ឹងក្នុងការទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសពាក់ព័ន្ធនឹងការកាប់បំផ្លាញធនធានធម្មជាតិ ការជួញដូរ និងដឹកជញ្ជូនឈើខុសច្បាប់ ដោយមិនលើកលែងទាំងបទល្មើសតូច ឬធំឡើយ។

បច្ចុប្បន្ន រថយន្តសាំយ៉ុងទាំង ២គ្រឿង ត្រូវបានកម្លាំងជំនាញបរិស្ថាន យកទៅរក្សាទុកនៅមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី ដើម្បីចាត់ការតាមនីតិវិធីច្បាប់បន្ត៕ដោយ : ពៅ ប្រុស











Post a Comment (0)
Previous Post Next Post