អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ប្រើកាំបិតចាក់អតីតគូស្នេហ៍បណ្ដាលឱ្យរងរបួស
សារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) មានអាសយដ្ឋានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ៥ ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ទំនាក់ទំនងតាមរយៈលេខ 012 278 222 / 097 723 2222 / 086 976 222 សូមអរគុណ...!
អង្គភាពសារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) ដំណើរការតាមលិខិតអនុញ្ញាតិលេខៈ ៧៥១៥ ន.ទ.ក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ របស់និយ័តករទូរគមនាគមន៏កម្ពុជា និង អាជ្ញាបណ្ណលេខ ០៣០ ប្រក ព.ម ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន ។​ សូមអរគុណ...!

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ប្រើកាំបិតចាក់អតីតគូស្នេហ៍បណ្ដាលឱ្យរងរបួស

 អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា ប្រើកាំបិតចាក់អតីតគូស្នេហ៍បណ្ដាលឱ្យរងរបួស


រាជធានីភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីហិង្សាដោយចេតនា បន្ទាប់ពីបានប្រើកូនកាំបិតចុងស្រួចចាក់ទៅលើនារីជាអតីតគូស្នេហ៍ បណ្ដាលឱ្យរងរបួស និងគំរាមកំហែងតាមសម្លាប់។

តាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឱ្យដឹងថា កាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ ការិយាល័យប្រឆាំងការជួញដូរមនុស្ស នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានទទួលពាក្យបណ្ដឹងពីនារីរងគ្រោះម្នាក់ ដោយប្តឹងចោទប្រកាន់លើអតីតគូស្នេហ៍របស់ខ្លួន ឈ្មោះ ប៉ា ប៉ាន ភេទប្រុស អាយុ២៥ឆ្នាំ ថាបានធ្វើសកម្មភាពយកកាំបិតចុងស្រួចចាក់មកលើខ្លួន បណ្ដាលឱ្យរងរបួសត្រង់ក្រោមឆ្អឹងដងកាំបិតខាងឆ្វេង និងផ្នែកខ្នងខាងស្តាំ ព្រមទាំងបានគំរាមកំហែងតាមសម្លាប់ថែមទៀត។

ក្រោយទទួលពាក្យបណ្ដឹង កម្លាំងជំនាញអាវុធហត្ថរាជធានីភ្នំពេញ បានបើកការស្រាវជ្រាវ និងតាមស្វែងរកជនសង្ស័យជាបន្តបន្ទាប់។ រហូតដល់ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ដោយមានកិច្ចសហការពីនារីរងគ្រោះ សមត្ថកិច្ចបានប្រើវិធានការជំនាញក្នុងការទាក់ទងឱ្យជនសង្ស័យមកជួប ដោយប្រើល្បិចថានារីរងគ្រោះកំពុងមានផ្ទៃពោះ។

នៅពេលជនសង្ស័យមកដល់ នារីរងគ្រោះបានរាយការណ៍ជូនសមត្ថកិច្ចតាមលេខអន្តរាគមន៍បន្ទាន់ ១២៩១។ ភ្លាមៗនោះ កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស សហការជាមួយកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ បានចុះទៅដល់បន្ទប់ជួលរបស់នារីរងគ្រោះ ស្ថិតនៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងបានធ្វើការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ប៉ា ប៉ាន បញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសាកសួរ និងចាត់ការតាមនីតិវិធី។

ក្នុងការសាកសួរ ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រើកាំបិតចាក់ទៅលើនារីរងគ្រោះ ដែលជាអតីតគូស្នេហ៍ប្រាកដមែន ដោយសារខឹងខណៈដែលខ្លួនព្យាយាមសុំត្រូវរូវគ្នាវិញ ប៉ុន្តែនារីរងគ្រោះមិនព្រម។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្ស នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីផ្លូវច្បាប់៕


Post a Comment (0)
Previous Post Next Post