ខ្ចីម៉ូតូថាយកទៅ មួយភ្លែត បាត់ដំណឹងជាង១០ថ្ងៃ ម្ចាស់ស្នើសុំជួយផ្សព្វផ្សាយ ដើម្បីយកម៉ូតូមកវិញ
សារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) មានអាសយដ្ឋានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ៥ ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ទំនាក់ទំនងតាមរយៈលេខ 012 278 222 / 097 723 2222 / 086 976 222 សូមអរគុណ...!
អង្គភាពសារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) ដំណើរការតាមលិខិតអនុញ្ញាតិលេខៈ ៧៥១៥ ន.ទ.ក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ របស់និយ័តករទូរគមនាគមន៏កម្ពុជា និង អាជ្ញាបណ្ណលេខ ០៣០ ប្រក ព.ម ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន ។​ សូមអរគុណ...!

ខ្ចីម៉ូតូថាយកទៅ មួយភ្លែត បាត់ដំណឹងជាង១០ថ្ងៃ ម្ចាស់ស្នើសុំជួយផ្សព្វផ្សាយ ដើម្បីយកម៉ូតូមកវិញ

 ខ្ចីម៉ូតូថាយកទៅ មួយភ្លែត បាត់ដំណឹងជាង១០ថ្ងៃ ម្ចាស់ស្នើសុំជួយផ្សព្វផ្សាយ ដើម្បីយកម៉ូតូមកវិញ


ភ្នំពេញ ៖ លោក ឈឿន ហៀង អាយុ ៤៨ឆ្នាំ និងភរិយាឈ្មោះ អៀវ ផល្លី អាយុ ៤៥ឆ្នាំ មានស្រុកកំណើតនៅភូមិព្រៃទម្លាប់ ឃុំឡរចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល និងបច្ចុប្បន្នរស់នៅភូមិកម្មករ ឃុំឡរចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល បានស្នើសុំឱ្យអ្នកសារព័ត៌មាន និងបងប្អូនប្រជាពលរដ្ឋជួយផ្សព្វផ្សាយ ដើម្បីស្វែងរកម៉ូតូរបស់លោក ដែលត្រូវបានបុរសម្នាក់ឈ្មោះ វណ្ណា ខ្ចីយកទៅប្រើប្រាស់ ហើយរហូតមកដល់ពេលនេះមានរយៈពេលជាង ១០ថ្ងៃហើយ នៅមិនទាន់យកមកប្រគល់ជូនលោកវិញនៅឡើយ។

តាមការបញ្ជាក់របស់លោក ឈឿន ហៀង ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី ១០ ខែសីហា ឆ្នាំ២០២៦ ខណៈលោក និងបុរសឈ្មោះ វណ្ណា រស់នៅបន្ទប់ជួលជិតគ្នា។ លោកបានឱ្យបុរសរូបនេះខ្ចីម៉ូតូមួយរយៈខ្លី ប៉ុន្តែរហូតមកដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦នេះ ម៉ូតូនៅមិនទាន់ត្រូវបានយកមកប្រគល់ជូនម្ចាស់វិញឡើយ។

ម៉ូតូដែលបានខ្ចីនោះ គឺម៉ាក Dream សង់ ពណ៌ខ្មៅ ឆ្នាំ២០២២ ពាក់ស្លាកលេខ 1AR-2281
លោក ឈឿន ហៀង បានបញ្ជាក់ថា បុរសដែលខ្ចីម៉ូតូមានឈ្មោះ វណ្ណា មានលេខទូរស័ព្ទ 096 509 4394 និងប្រើគណនី Telegram ឈ្មោះ «លីហួរ» ខណៈឈ្មោះហៅក្រៅគឺ វណ្ណា

លោក ឈឿន ហៀង បានអំពាវនាវដល់លោក វណ្ណា សូមមេត្តាយកម៉ូតូមកប្រគល់ជូនលោកវិញ ព្រោះលោកមានជីវភាពខ្វះខាត និងត្រូវការម៉ូតូសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ។ លោកក៏បានបញ្ជាក់ថា ប្រសិនបើលោក វណ្ណា មិនព្រមយកម៉ូតូមកប្រគល់ជូនវិញទេ លោកនឹងស្នើសុំអន្តរាគមន៍ពីសមត្ថកិច្ច ដើម្បីចាត់ការតាមនីតិវិធីច្បាប់។

ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានឃើញ ឬមានព័ត៌មានពាក់ព័ន្ធនឹងម៉ូតូខាងលើ សូមជួយផ្តល់ព័ត៌មានជូនលោក ឈឿន ហៀង តាមរយៈលេខទូរស័ព្ទ 096 202 7557

សូមបងប្អូនជួយចែករំលែកព័ត៌មាននេះ ដើម្បីឱ្យម្ចាស់ម៉ូតូអាចទទួលបានព័ត៌មាន និងស្វែងរកម៉ូតូរបស់ខ្លួនត្រឡប់មកវិញ



Post a Comment (0)
Previous Post Next Post