ផ្លាស់ប្តូរធំ! ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ត្រូវបានដំឡើងតំណែង ខណៈមន្រ្តីបាត់ដំបង ត្រូវបានតែងតាំងជាស្នងការថ្មី
បន្ទាយមានជ័យ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្លាស់ប្តូរតំណែងថ្នាក់ដឹកនាំនគរបាលខេត្តបន្ទាយមានជ័យ ដោយបានតែងតាំង សិទ្ធិ ឡោះ អតីតស្នងការនគរបាលខេត្តបន្ទាយមានជ័យ ឲ្យកាន់តំណែងជា អនុប្រធាននាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ នៃ អគ្គស្នងការដ្ឋាននគរបាលជាតិ។
ជាមួយគ្នានេះដែរ សឿម សារិទ្ធ អតីតស្នងការរងនគរបាលខេត្ត បាត់ដំបង ត្រូវបានតែងតាំងជាស្នងការនគរបាលខេត្ត បន្ទាយមានជ័យ ជំនួសតំណែងខាងលើ។
តាមគម្រោង ពិធីប្រកាសចូលកាន់តំណែងថ្នាក់ដឹកនាំថ្មីនេះ នឹងត្រូវរៀបចំឡើងនៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៦ ក្រោមការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងអាជ្ញាធរពាក់ព័ន្ធ។
ព័ត៌មានបន្ថែមអំពីកម្មវិធី និងសមាសភាពអ្នកចូលរួម នឹងត្រូវជម្រាបជូនបន្តនៅពេលក្រោយ៕







