អង្គភាពសារព័ត៌មាន គេហទំព័៏រ រស្មី ញូស៍ www.rmn.asia មានទីស្នាក់ការស្ថិតនៅផ្ទះលេខ៥ ផ្លូវលេខ១៦៣k ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ដោយបច្ចុប្បន្នកំពង់ធ្វើការស្នើសុំផ្លាស់ប្តូដែនបរទេសមកដែលជាតិវិញ ដែលមានឈ្មោះគេហទំព័រ www.mrrnews.com.kh ដោយយោងវិញ្ញាបណបត្រចុះបញ្ជីពាណិជ្ចកម្ម និងសេចក្តីសម្រេចរបស់និយ័តករទូរគមនាគមន៏កម្ពុជា ។ ទំនាក់ទំនងមកការិយាល័យអង្គភាព តាមរយៈលេខ 0977232222 / 012278222 / 086976222 - សូមអរគុណ
អង្គភាពសារព័ត៌មាន គេហទំព័៏រ រស្មី ញូស៍ www.mrrnews.com.kh ដំណើរការតាមប្រកាសលេខ ១៣៣ ព.ម ប្រក ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ របស់ក្រសួងព័ត៌មាន អាសយដ្ឋានស្ថិតនៅក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។
ព័ត៌មានជាតិ Archives - Page 3 of 5 - រស្មី ញូស៍

ឯកឧត្តម រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាត ផ្ញើសារថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសខួបលើកទី២១ នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ

ឯកឧត្តម រ័ត្ន ស្រ៊ាង សូមព្រះបរមរាជានុញ្ញាត ផ្ញើសារថ្វាយព្រះពរព្រះមហាក្សត្រ ក្នុងឱកាសខួបលើកទី២១ នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ ក្នុងឱកាសដ៏មហានក្ខត្តឫក្ស សិរីសួស្តី ជ័យមង្គល ប្រសើរថ្លៃថ្លា ឧត្តុង្គឧត្តមប្រកបដោយសេចក្តីសោមនស្សរីករាយ ខួបលើកទី២១ នៃព្រះរាជពិធីគ្រងព្រះបរមរាជសម្បត្តិ របស់ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលប្រព្រឹត្តទៅនៅថ្ងៃពុធ ៨កើត ខែកត្តិក ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥, ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ សូមព្រះបរមរាជានុញ្ញាតសម្តែងថ្វាយនូវមនោសញ្ចេតនា និងចូលរួមថ្វាយព្រះរាជសព្ទសាធុការពរជ័យ សិរីមហាមង្គល ប្រកបដោយកតញ្ញូកតវេទីតាធម៌យ៉ាងស្មោះស្ម័គ្របំផុត ចំពោះព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ដែលព្រះអង្គទ្រង់សព្វព្រះរាជហឫទ័យបំពេញ ព្រះរាជសកម្មភាព ប្រកបដោយព្រះគុណធម៌ ព្រះមនុស្សធម៌ ចំពោះជាតិមាតុភូមិ និងប្រជារាស្ត្រ តាមស្នាព្រះហស្ថដ៏ថ្លៃថ្លារបស់ព្រះករុណា ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈ ដ៏ខ្ពង់ខ្ពស់បំផុត ហើយព្រះអង្គទ្រង់ជានិម្មិតរូបនៃការឯកភាពជាតិ អធិបតេយ្យ បូរាណភាពទឹកដី និរន្តរភាពជាតិនៃព្រះរាជាណាចក្រកម្ពុជា និងជាម្លប់ដ៏សុខក្សេមក្សាន្តត្រជាក់ត្រជំ…

Read More

កម្ពុជា និងថៃ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាផ្លូវការ នៅប្រទេសម៉ាឡេស៊ី

🇰🇭🤝🇹🇭 កម្ពុជា និងថៃ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពជាផ្លូវការ នៅប្រទេសម៉ាឡេស៊ី កូឡាឡាំពួ, ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥ — ពិធីចុះហត្ថលេខាលើ កិច្ចព្រមព្រៀងសន្តិភាពរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ត្រូវបានប្រតិបត្តិឡើងយ៉ាងមានពិធីការ នៅទីក្រុងកូឡាឡាំពួ ប្រទេសម៉ាឡេស៊ី វេលាម៉ោង ១២និង២នាទី ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥។ ពិធីដ៏សិរីមង្គលនេះ ដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្តម អនុធីន ចាន់វីរៈគុល (H.E. Anutin Charnvirakul) នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ។ ការចុះហត្ថលេខាដ៏ប្រវត្តិសាស្ត្រនេះ បានធ្វើឡើងក្រោមវត្តមានជាសាក្សីដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) នាយករដ្ឋមន្ត្រីប្រទេសម៉ាឡេស៊ី និង ឯកឧត្តម ដូណាល់ ត្រាំ (Donald Trump) ប្រធានាធិបតីសហរដ្ឋអាមេរិក។ ក្រសួងការបរទេសនៃព្រះរាជាណាចក្រកម្ពុជាបានប្រកាសថា ថ្ងៃនេះត្រូវបានចាត់ទុកជា “ទិវានក្ខត្តឬក្ស” ដោយសារតែជាគ្រឹះសំខាន់មួយនៃការលើកកម្ពស់សន្តិភាព ស្ថិរភាព…

Read More

សមាគមអ្នកសារព័ត៌មានកម្ពុជា-វៀតណាម ផ្លាស់ប្តូរបទពិសោធន៍វិជ្ជាជីវៈ និងការអភិវឌ្ឍព័ត៌មានក្នុងសតវត្សរ៍ឌីជីថល

សមាគមអ្នកសារព័ត៌មានកម្ពុជា-វៀតណាម ផ្លាស់ប្តូរបទពិសោធន៍វិជ្ជាជីវៈ និងការអភិវឌ្ឍព័ត៌មានក្នុងសតវត្សរ៍ឌីជីថល ភ្នំពេញ, ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៥ ក្លិបអ្នកកាសែតកម្ពុជា និងសមាគមអ្នកកាសែតវៀតណាម បានបើកកិច្ចប្រជុំនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដើម្បីពិភាក្សាអំពីការផ្លាស់ប្តូរនៃវិស័យព័ត៌មាន និងការពង្រឹងសហប្រតិបត្តិការវិជ្ជាជីវៈរវាងប្រទេសទាំងពីរ។ លោក ពុយ គា ប្រធានក្លិបអ្នកកាសែតកម្ពុជា បានលើកឡើងថា វិស័យព័ត៌មាននៅកម្ពុជាកំពុងប្រឈមនឹងបញ្ហាផ្លាស់ប្តូរយ៉ាងលឿន ដោយសារការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថល បញ្ញាសិប្បនិមិត្ត (AI) និងឥទ្ធិពលនៃអ្នកផលិតមាតិការព័ត៌មានតាមបណ្តាញសង្គម (Influencers)។ អ្នកសារព័ត៌មានអាជីព “ត្រូវការបណ្តុះបណ្តាលបន្ថែម ដើម្បីអាចប្រកួតប្រជែង និងរក្សាគុណភាពព័ត៌មានក្នុងស្ថានភាពហិរញ្ញវត្ថុដែលកាន់តែស្តួច”។ ដោយឡែក ក្នុងស្ថានការណ៍ជម្លោះព្រំដែនកម្ពុជា–ថៃ លោក ពុយ គា បានបញ្ជាក់ថា “អ្នកសារព័ត៌មានកម្ពុជាបានប្រកាន់យកការផ្សាយព័ត៌មានដោយប្រយ័ត្នប្រយែង និងគោរពវិជ្ជាជីវៈដោយព្យាយាមមិនបំប៉ោងស្ថានភាពឲ្យកាន់តែតានតឹងឡើយ”។ ពីភាគីវៀតណាម លោក ង្វៀន ឌឹកឡឺយ អនុប្រធានអចិន្ត្រៃយ៍នៃសមាគមអ្នកកាសែតវៀតណាម ដែលដឹកនាំប្រតិភូចំនួនប្រាំរូប មកទស្សនកិច្ចកម្ពុជារយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៤ តុលា ឆ្នាំ២០២៥ បានទៅទស្សនាប្រាសាទអង្គរវត្ត និងតំបន់ទេសចរណ៍ដទៃទៀតនៅក្នុងប្រទេសកម្ពុជា។ កិច្ចប្រជុំនៅភ្នំពេញរវាងក្លិបអ្នកកាសែតកម្ពុជា និងសមាគមអ្នកកាសែតវៀតណាម ត្រូវបានធ្វើឡើងក្នុងគោលបំណងលើកកម្ពស់ការផ្លាស់ប្តូរបទពិសោធន៍វិជ្ជាជីវៈ ស្តីពីការផ្សាយព័ត៌មានដោយសុចរិតភាព និងការបង្កើនភាពជាដៃគូសហការរវាងសារព័ត៌មានកម្ពុជា និងវៀតណាម៕

Read More

កម្ពុជា-ចិនអបអរខួប២ឆ្នាំ នៃការដំណើរការ «អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ»

កម្ពុជា-ចិនអបអរខួប២ឆ្នាំ នៃការដំណើរការ «អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ» នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៥ នេះ កម្ពុជានិងចិនបានរៀបចំកម្មវិធីអបអរខួប ២ឆ្នាំ នៃការដាក់ដំណើរការ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលបានធ្វើប្រតិបត្តិការ ប្រកបដោយជោគជ័យ ផ្តល់អត្ថប្រយោជន៍សេដ្ឋកិច្ចយ៉ាងធំធេង។ ពិធីសាទរ ដែលអមជាមួយនឹងកម្មវិធីសម្ពោធរូបសំណាក របស់ព្រះរាជគ្រូទិវាករបណ្ឌិត និង លោក ជីវ តាក្វាន់ មានការអញ្ជើញចូលរួមជាអធិបតី ពីសំណាក់ ឯកឧត្តម បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល, លោក Lu Qizhi ប្រធានការិយាល័យកុងស៊ុលស្ថានទូតចិនប្រចាំនៅខេត្តសៀមរាប, លោក Liu Minglin ប្រធានក្រុមហ៊ុន Yunnan Investment Group ព្រមទាំង ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ជាច្រើនរូបទៀត។ លោក Lu Qizhi បានមានប្រសាសន៍ថា គិតត្រឹមថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ ២០២៥ អាកាសយានដ្ឋានអន្តរជាតិសៀមរាបបានសម្រួលដល់ការហោះហើរ និងចុះចត ជិត៣ម៉ឺនលើក និង…

Read More

ឯកឧត្តមបណ្ឌិត ឆាយ សុផលជំរុញដល់អ្នកសារព័ត៌មានត្រូវពង្រឹងសមត្ថភាពជាប្រចាំតាមរយៈការអាន ស្រាវជ្រាវ និងស្ដាប់ឱ្យបានច្រើន

ឯកឧត្តមបណ្ឌិត ឆាយ សុផលជំរុញដល់អ្នកសារព័ត៌មានត្រូវពង្រឹងសមត្ថភាពជាប្រចាំតាមរយៈការអាន ស្រាវជ្រាវ និងស្ដាប់ឱ្យបានច្រើន ព្រៃវែង៖ ឯកឧត្តមបណ្ឌិត ឆាយ សុផលរដ្ឋលេខាធិការក្រសួងព័ត៌មាន បានជំរុញលើកទឹកចិត្តដល់មន្ត្រី នៃមន្ទីរព័ត៌មានគ្រប់រាជធានីខេត្តទាំង២៥ ត្រូវពង្រឹងសមត្ថភាពជាប្រចាំតាមរយៈការអាន ស្រាវជ្រាវ និងស្ដាប់ឱ្យបានច្រើន ដើម្បីទទួលបានចំណេះដឹងថ្មីៗ ក្នុងការផ្សព្វផ្សាយទៅដល់សាធារណជនកាន់តែទូលំទូលាយ។ ឯកឧត្តមរដ្ឋលេខាធិការ ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាតំណាងឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មានក្នុងពិធីបើកវគ្គបំពាក់បំប៉នស្តីពីការពង្រឹងសមត្ថភាពលើការងារព័ត៌មាន និងសាធារណមតិ ដល់អ្នកសារព័ត៌មាន ព្រមទាំងមន្ត្រីជំនាញមកពីមន្ទីរព័ត៌មានខេត្តព្រៃវែង កណ្តាល ស្វាយរៀង និងមន្ទីរព័ត៌មានរាជធានីភ្នំពេញសរុបប្រមាណជាង៦០នាក់ នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥ នៅសាលប្រជុំកាកបាទក្រហមខេត្តព្រៃវែង។ ឯកឧត្តមបន្តថា ក្នុងនាមជាមន្រ្តីព័ត៌មាន យើងត្រូវពង្រឹងសមត្ថភាពជាប្រចាំតាមរយៈការអាន ស្រាវជ្រាវ និងស្ដាប់ ព្រោះថា អានកាន់តែច្រើន គំនិតយើងកាន់តែទូលាយទូលាយ ការវិភាគកាន់តែស៊ីជម្រៅ និងច្បាស់លាស់ ហើយការសម្រេចចិត្តក៏មិនសូវខុស។ សំឡេង៖ « អ៊ីចឹងក្នុងនាមយើងជាអ្នកសារព័ត៌មាន ទាំងរដ្ឋ និងឯកជន តួនាទីរបស់យើងគឺជាអ្នកផ្សព្វផ្សាយ បើយើងមិនស្ដាប់ មិនស្រាវជ្រាវ តើឱ្យអ្នកស្ដាប់ អ្នកទស្សនា អ្នកអានទៅស្ដាប់ទៅមើល ទៅអានអត្ថបទយើងដោយរបៀបណា? » ជាមួយគ្នានេះ…

Read More

មន្ត្រីជំនាញ និងអ្នកសារព័ត៌មានមកពីរាជធានីខេត្តចំនួន៤ទទួលបានការពង្រឹងសមត្ថភាពពីការងារព័ត៌មាន និងសាធារណមតិ

មន្ត្រីជំនាញ និងអ្នកសារព័ត៌មានមកពីរាជធានីខេត្តចំនួន៤ទទួលបានការពង្រឹងសមត្ថភាពពីការងារព័ត៌មាន និងសាធារណមតិ ព្រៃវែង៖ ក្រសួងព័ត៌មានសហការជាមួយមន្ទីរព័ត៌មានខេត្តព្រៃវែងនាព្រឹកថ្ងៃទី០៧ ខែតុលាឆ្នាំ២០២៥ នៅសាលប្រជុំកាកបាទក្រហមខេត្តព្រៃវែងបានបើកវគ្គបំពាក់បំប៉នស្តីពី ការពង្រឹងសមត្ថភាព លើការងារព័ត៌មាន និងសាធារណមតិ ដល់អ្នកសារព័ត៌មាន ព្រមទាំងមន្ត្រីជំនាញមកពីមន្ទីរព័ត៌មានខេត្តព្រៃវែង កណ្តាល ស្វាយរៀង និងមន្ទីរព័ត៌មានរាជធានីភ្នំពេញសរុបប្រមាណជាង៦០នាក់ ។វគ្គបំពាក់បំប៉ននេះប្រព្រឹត្តិទៅក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ឆាយ សុផល តំណាងឯកឧត្តម នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោក អន ភារៈអភិបាលរងខេត្តព្រៃវែង និងមានការអញ្ជើញចូលរួមពីឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន ។ ឯកឧត្តមឆាយ សុផលមានប្រសាសន៍ថា ការងារព័ត៌មាន និងសាធារណមតិគឺជាការងារសំខាន់ ដែលរាជរដ្ឋាភិបាល ក៏ដូចជាក្រសួងព័ត៌មានកំពុងយកចិត្តទុកដាក់ខ្ពស់ ដោយក្រសួងព័ត៌មានបានដាក់ចេញនូវចក្ខុវិស័យ ធ្វើយ៉ាងណាប្រែក្លាយក្រសួងព័ត៌មានឱ្យទៅជាស្ថាប័នទំនាក់ទំនងសាធារណៈរបស់រាជរដ្ឋាភិបាល ប្រកបដោយបុរេសកម្ម សកម្ម អន្តរសកម្ម ប្រសិទ្ធភាព និងប្រសិទ្ធផល ផ្អែកលើអភិក្រម «ថ្មី ពិត លឿន និងទូលំទូលាយ» ប្រកបដោយជំនឿទុកចិត្ត និងវិជ្ជាជីវៈ។ ឯកឧត្តមបានបញ្ជាក់ថា មន្ត្រីព័ត៌មានត្រូវស្វែងយល់រៀនសូត្រឱ្យទាន់នូវបច្ចេកវិទ្យា និងចេះសម្របសម្រួលជាមួយមន្ទីរផ្សេងៗ ក្នុងនាមអ្នកគាំទ្រ…

Read More

កម្មវិធីរាត្រីសមោសរអបអរពិធីបុណ្យសែនព្រះខែនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននឹងចាក់ផ្សាយទៅកាន់ទូទាំងពិភពលោកនៅវេលាម៉ោង ៨:00 យប់ថ្ងៃទី ៦ ខែតុលា

កម្មវិធីរាត្រីសមោសរអបអរពិធីបុណ្យសែនព្រះខែនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននឹងចាក់ផ្សាយទៅកាន់ទូទាំងពិភពលោកនៅវេលាម៉ោង ៨:00 យប់ថ្ងៃទី ៦ ខែតុលា នៅវេលាម៉ោង ៨:00 យប់ថ្ងៃទី ៦ ខែតុលា កម្មវិធីរាត្រីសមោសរអបអរពិធីបុណ្យសែនព្រះខែនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននឹងចាក់ផ្សាយទៅកាន់ទូទាំងពិភពលោក។ កម្មវិធីរាត្រីសមោសរអបអរពិធីបុណ្យសែនព្រះខែនៃឆ្នាំនេះនឹងរួមបញ្ចូលគ្នានូវមនោសញ្ចេតនាស្នេហាជាតិ វប្បធម៌ និងទេសភាពនៃតំបន់ស៊ឺឈួន ដើម្បីបង្ហាញពីសិរីមង្គល។ សូមបញ្ជាក់ថា នៅវេលាម៉ោង ៨:00 យប់ថ្ងៃទី ៦ ខែតុលា កម្មវិធីរាត្រីសមោសរអបអរពិធីបុណ្យសែនព្រះខែនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន នឹងត្រូវបានចាក់ផ្សាយក្នុងពេលដំណាលគ្នាទៅកាន់ទស្សនិកជនទូទាំងពិភពលោកតាមរយៈប៉ុស្តិ៍ទូរទស្សន៍ CCTV-1, CCTV-3, CCTV-4, CCTV-15, 4K UHD និង 8K UHD , វេទិកាប្រព័ន្ធផ្សព្វផ្សាយថ្មីដូចជា CCTV NEWS, China Media Group Mobile និង www.cctv.com, ប៉ុស្តិ៍វិទ្យុនិងផេកពាក់ព័ន្ធរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននៅតាមបណ្តាញទំនាក់ទំនងសង្គមក្រៅប្រទេស ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗនៃប្រទេសជាច្រើន រួមទាំងសហរដ្ឋអាមេរិក អេមីរ៉ាតអារ៉ាប់រួម កេនយ៉ា កូឡុំប៊ី និងស្រីលង្កាជាដើម ព្រមទាំងតំបន់ហុងកុង និងម៉ាកាវរបស់ប្រទេសចិន៕

Read More

ការស្ទង់មតិរបស់CGTN សេតវិមានដែលបានបិទទ្វារ សហរដ្ឋអាមេរិកដែលជាប់គាំង!

ការស្ទង់មតិរបស់CGTN សេតវិមានដែលបានបិទទ្វារ សហរដ្ឋអាមេរិកដែលជាប់គាំង! ការស្ទង់មតិនាពេលថ្មីៗនេះដែលបណ្តាញCGTNនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានធ្វើឡើងចំពោះអ្នកផ្តល់បទសម្ភាសន៍ចំនួន ៧៦៧១ នាក់ក្នុងប្រទេសចំនួន ៣៨ បានបង្ហាញពីការខកចិត្តយ៉ាងខ្លាំងចំពោះបញ្ហាប្រព័ន្ធដ៏រ៉ាំរ៉ៃ ដែលលាតត្រដាងដោយការបរាជ័យនៃនយោបាយ និងអភិបាលកិច្ចរបស់អាមេរិក។ អ្នកផ្តល់បទសម្ភាសន៍បានកត់សម្គាល់ជាទូទៅថា “លទ្ធិប្រជាធិបតេយ្យបែបអាមេរិក” បាននិងកំពុងងាកចេញពីគោលបំណងដើមនៃប្រជាធិបតេយ្យយ៉ាងឆាប់រហ័ស ហើយថាសហរដ្ឋអាមេរិកលែងជាសញ្ញានៃក្តីសង្ឃឹមទៀតហើយ។ សូមបញ្ជាក់ថា នេះជាការជាប់គាំងម្តងទៀតរបស់រដ្ឋាភិបាលអាមេរិកក្នុងរយៈពេលជិត ៧ ឆ្នាំកន្លងមក។ ការជាប់គាំងចុងក្រោយបានកើតឡើងក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោក Trump ជាប្រធានាធិបតី។ នៅក្នុងការស្ទង់មតិ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៧១,៥% យល់ឃើញថា ចម្បាំងរវាងបក្សទាំងពីរបានធ្វើឱ្យសង្គមសហរដ្ឋអាមេរិកត្រូវបានបែងចែកកាន់តែធ្ងន់ធ្ងរ ។អ្នកផ្តល់បទសម្ភាសន៍ចំនួន ៧៤,៤% យល់ឃើញថា ចម្បាំងរវាងបក្សទាំងពីររំលេចឡើងនូវភាពផ្ទុយគ្នានិងបញ្ហាដែលពិបាកដោះស្រាយក្នុងប្រព័ន្ធនយោបាយរបស់សហរដ្ឋអាមេរិក ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៧៣,២% យល់ឃើញថា ប្រព័ន្ធនយោបាយរបស់សហរដ្ឋអាមេរិកត្រូវផ្លាស់ប្តូរភ្លាមៗ៕

Read More

ភាពយន្តឯកសារលំហអាកាសកម្រិត 8Kដំបូងគេរបស់ប្រទេសចិនចាក់បញ្ចាំងនៅកម្ពុជា

ភាពយន្តឯកសារលំហអាកាសកម្រិត 8Kដំបូងគេរបស់ប្រទេសចិនចាក់បញ្ចាំងនៅកម្ពុជា ភ្នំពេញ៖ ភាពយន្តឯកសារលំហអាកាសកម្រិត 8K Ultra HDដំបូងគេរបស់ប្រទេសចិន ដែលផលិតដោយ អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន មានចំណងជើងថា “ភពផែនដីពណ៌ខៀវនៅខាងក្រៅបង្អួច”ត្រូវបានចាក់បញ្ចាំងជាសាធារណៈហើយកាលពីរសៀលថ្ងៃទី១ ខែតុលា ឆ្នាំ២០២៥ នៅក្នុងសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា-ចិន ដោយមានអ្នកចូលរួមទស្សនាដោយផ្ទាល់ជាង៤០០នាក់ភាគច្រើនជាសិស្ស និងនិស្សិតមកពីសាកលវិទ្យាល័យផ្សេងៗ។ លោកFeng hui (ហ្វេង ហ៊ុយ )អ្នកទទួលខុសត្រូវ វិទ្យុមិត្តភាពកម្ពុជាចិន នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនប្រចាំនៅរាជធានីភ្នំពេញបានមានប្រសាសន៍ថា អ្នកថតវីដេអូភាពយន្តឯកសារនេះ គឺជាអវកាសយាននិក Shenzhou 13 ដែលមានលោក Zhai Zhigang (ចាយ ជីកាំង), លោកស្រីWag Yaping (វ៉ាង យ៉ាភីង)និង លោកYe Guangfu ( យេ កាំងហ្វូ)។ ក្នុងអំឡុងពេលបេសកកម្មរយៈពេលប្រាំមួយខែរបស់ពួកគេនៅក្នុងលំហបំពាក់ដោយកាមេរ៉ាកម្រិតខ្ពស់កម្រិត 8K ពួកគេបាននាំយក នូវភាពអស្ចារ្យនៃចក្រវាឡ របៀបធ្វើការលើស្ថានីយអវកាស និងការរស់នៅរបស់អាកាសយាននិកក្នុងលំហដ៏ធំទូលាយ។ បន្ទាប់ពីបានចូលរួមទស្សនាភាពយន្តឯកសាររបស់ចិននេះ រួចមកលោកហាក់ ស៊ីដែត នាយកវិទ្យាស្ថានខុងជឺភាគីកម្ពុជា នៃសាកលវិទ្យាល័យបច្ចេកវិទ្យា និងវិទ្យាសាស្ត្រកម្ពុជា-ចិនបានវាយតម្លៃខ្ពស់ចំពោះភាពយន្តនេះដែលមានរូបភាពច្បាស់…

Read More

អាវុធហត្ថរាជធានីភ្នំពេញ បន្តចុះផ្សព្វផ្សាយ លេខទូរស័ព្ទបន្ទាន់១២៩១ ដល់ប្រជាពលរដ្ឋក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ!

អាវុធហត្ថរាជធានីភ្នំពេញ បន្តចុះផ្សព្វផ្សាយ លេខទូរស័ព្ទបន្ទាន់១២៩១ ដល់ប្រជាពលរដ្ឋក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ! ១២៩១ គឺជាលេខទូរស័ព្ទបន្ទាន់ របស់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលផ្តួចផ្តើមបំពាក់ឡើងដោយលោក ឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងបានទទួលការអនុញ្ញាតឲ្យដាក់ដំណើរការ ពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងគោលបំណងបម្រើជូនប្រជាពលរដ្ឋ ធ្វើការទំនាក់ទំនងផ្តល់ព័ត៌មានអំពីហេតុការណ៍បន្ទាន់ឬបទល្មើសគ្រប់ប្រភេទ ជាពិសេសសម្រាប់ប្រជាពលរដ្ឋធ្វើការប្តឹងបន្ទាន់ចំពោះបញ្ហាដែលពួកគាត់ជួបប្រទះក្នុងជីវភាពប្រចាំថ្ងៃ។ ក្នុងរយៈកាលកន្លងមក ពេលបានទទួលសេចក្តីរាយការណ៍និងបណ្តឹងប្រចាំថ្ងៃ តាមរយៈលេខទូរស័ព្ទបន្ទាន់១២៩១ ហើយកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក៏បានចុះជួយដោះស្រាយជូនប្រជាពលរដ្ឋភ្លាមៗ ទាន់សភាពការណ៍ប្រកបដោយភាព កក់ក្តៅបំផុត។ ជាក់ស្តែង ហេតុការណ៍បន្ទាន់ដែលអាវុធហត្ថរាជធានីភ្នំពេញ បានជួយសម្របសម្រួលនិងដោះស្រាយជូនពលរដ្ឋតាមរយៈ សេចក្តីរាយការណ៍និងបណ្តឹងតាមលេខទូរស័ព្ទបន្ទាន់១២៩១ មានដូចជា៖ ករណីហឹង្សា, ករណីបែកថ្នាំអុកឡុកគ្រួសារ, ករណីដេញកាប់ប្លន់យកម៉ូតូ, ករណីគ្រោះថ្នាក់ចរាចរណ៍, ករណីអគ្គីភ័យ, ករណីចាក់ធុងបាសរំខានអ្នកជិតខាងនាពេលអាធ្រាត, ករណីលួច, ករណីទំនាស់អ្នកជិតខាង, ករណីចែកចាយនិងប្រើប្រាស់គ្រឿងញៀន និងមានករណីផ្សេងៗទៀតជាច្រើន ដែលជាកង្វល់របស់ ប្រជាពលរដ្ឋ ត្រូវការជំនួយជាចាំបាច់។ ជាក់ស្តែង កាលពីចុងខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅថ្មីៗនេះ…

Read More