RMN KH
សារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) មានអាសយដ្ឋានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ៥ ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ទំនាក់ទំនងតាមរយៈលេខ 012 278 222 / 097 723 2222 / 086 976 222 សូមអរគុណ...!
អង្គភាពសារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) ដំណើរការតាមលិខិតអនុញ្ញាតិលេខៈ ៧៥១៥ ន.ទ.ក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ របស់និយ័តករទូរគមនាគមន៏កម្ពុជា និង ប្រកាសលេខ ១៣៣ ព.ម ប្រក ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ របស់ក្រសួងព័ត៌មាន ។​ សូមអរគុណ...!

No title

 កាស៊ីណូជល់មាន់នៅច្រកបន្ទាយចក្រី បិទបានប៉ុន្មានថ្ងៃ បើកលេងឡើងវិញ ប្រជាពលរដ្ឋសួរថា សមត្ថកិច្ចទៅណាអស់?



ខេត្តព្រៃវែង ៖ ប្រជាពលរដ្ឋបានលើកឡើងថា ទីតាំងកាស៊ីណូជល់មាន់មួយកន្លែង ស្ថិតនៅតំបន់ច្រកបន្ទាយចក្រី ក្នុងស្រុកព្រះស្ដេច ខេត្តព្រៃវែង ដែលធ្លាប់ត្រូវបានបិទអស់រយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ បច្ចុប្បន្នត្រូវបានបើកដំណើរការឡើងវិញ ដោយមានការជល់មាន់ និងល្បែងស៊ីសងយ៉ាងគគ្រឹកគគ្រេងដដែល។

យោងតាមការរាយការណ៍ពីប្រជាពលរដ្ឋនៅតំបន់នោះ បានឲ្យដឹងថា ការបើកលេងឡើងវិញនៃទីតាំងខាងលើ បានធ្វើឲ្យពួកគេចាប់អារម្មណ៍ និងសង្ស័យថា តើសមត្ថកិច្ចមូលដ្ឋាន ដូចជាប៉ុស្តិ៍នគរបាល និងអធិការដ្ឋាននគរបាលស្រុកព្រះស្ដេច បានដឹងពីសកម្មភាពនេះដែរឬទេ ឬក៏មានហេតុផលណាមួយដែលធ្វើឲ្យមិនមានវិធានការបង្ក្រាប។

ប្រជាពលរដ្ឋខ្លះបានបញ្ចេញមតិយ៉ាងចំអកថា ម្ចាស់ទីតាំងហាក់ដូចជាមានឥទ្ធិពលខ្លាំង ដល់ថ្នាក់ធ្វើឲ្យមន្ត្រីសមត្ថកិច្ចមិនហ៊ានចូលទៅក្បែរ ឬអនុវត្តច្បាប់។ ក៏មានការសង្ស័យថា អាចមានការគាំទ្រពីខ្សែបណ្ដាញខ្លះៗផងដែរ ប៉ុន្តែព័ត៌មានទាំងនេះមិនទាន់មានការបញ្ជាក់ជាផ្លូវការនៅឡើយ។

ជុំវិញករណីនេះ ប្រជាពលរដ្ឋសូមអំពាវនាវដល់អាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ មេត្តាចុះពិនិត្យ និងចាត់វិធានការតាមច្បាប់ ប្រសិនបើមានការបើកលេងល្បែងស៊ីសងខុសច្បាប់ពិតប្រាកដ ដើម្បីរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់សង្គមនៅក្នុងមូលដ្ឋាន។




Post a Comment (0)
Previous Post Next Post