សេចក្តីបំភ្លឺព័ត៌មាន របស់អង្គភាពសារព័ត៌មាន រស្មីញូស៍
សារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) មានអាសយដ្ឋានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ៥ ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ទំនាក់ទំនងតាមរយៈលេខ 012 278 222 / 097 723 2222 / 086 976 222 សូមអរគុណ...!
អង្គភាពសារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) ដំណើរការតាមលិខិតអនុញ្ញាតិលេខៈ ៧៥១៥ ន.ទ.ក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ របស់និយ័តករទូរគមនាគមន៏កម្ពុជា និង ប្រកាសលេខ ១៣៣ ព.ម ប្រក ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ របស់ក្រសួងព័ត៌មាន ។​ សូមអរគុណ...!

សេចក្តីបំភ្លឺព័ត៌មាន របស់អង្គភាពសារព័ត៌មាន រស្មីញូស៍

 សេចក្តីបំភ្លឺព័ត៌មាន របស់អង្គភាពសារព័ត៌មាន រស្មីញូស៍


អង្គភាពសារព័ត៌មាន រស្មីញូស៍ សូមធ្វើការបំភ្លឺជូនសាធារណជន ពាក់ព័ន្ធនឹងព័ត៌មានដែលបានផ្សព្វផ្សាយ និងចែករំលែកនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ ស្តីពីករណីសង្ស័យថា មានការបើកដៃឱ្យធ្វើសកម្មភាពបូមរ៉ែមាសខុសច្បាប់ក្នុងខេត្តរតនគិរី និងការចោទប្រកាន់លើបុគ្គលម្នាក់ថាជាអ្នករត់ការបិទមាត់សមត្ថកិច្ច ដែលជាព័ត៌មានមិនពិត។

យោងតាមការបំភ្លឺរបស់ក្រសួងបរិស្ថាន បានបញ្ជាក់ថា មន្ត្រីជំនាញបានចុះពិនិត្យ និងផ្ទៀងផ្ទាត់ទីតាំងដែលបានចុះផ្សាយ ហើយរកឃើញថា ទីតាំងនោះមិនស្ថិតនៅក្នុងតំបន់ការពារធម្មជាតិឡើយ។ ទីតាំងខាងលើស្ថិតក្នុងតំបន់គម្រោងអាជីវកម្មខ្សាច់សំណង់ របស់សហគ្រាសបញ្ញារិទ្ធិ មានទីតាំងនៅភូមិប៉ាដល ឃុំសេសាន ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។

ជាមួយគ្នានេះផងដែរ ក្រសួងបរិស្ថានបានចាត់មន្ត្រីជំនាញចុះពិនិត្យទីតាំងជាក់ស្តែង និងពិភាក្សាជាមួយអាជ្ញាធរមូលដ្ឋាន និងភាគីពាក់ព័ន្ធ។ លទ្ធផលបានបង្ហាញថា ក្រុមហ៊ុនមានអាជ្ញាបណ្ណត្រឹមត្រូវ ដោយមានអាជ្ញាបណ្ណអណ្តូងរ៉ែបើក និងការដ្ឋានវាយថ្ម លេខ ១២៤៣២ រថ.អខស.អប ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ ដែលចេញដោយក្រសួងរ៉ែ និងថាមពល និងមានកិច្ចសន្យាការពារបរិស្ថាន តាមលិខិតលេខ ១០៤២០/១២២៤ ប.ស្ថ/វហប ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៥ ដែលចេញដោយក្រសួងបរិស្ថានផងដែរ។

អាស្រ័យហេតុនេះ អង្គភាពសារព័ត៌មាន រស្មីញូស៍ សូមជម្រាបជូនសាធារណជន មេត្តាជ្រាបថា ព័ត៌មានដែលបានផ្សព្វផ្សាយមុននេះ គឺមិនបានឆ្លុះបញ្ចាំងពីការពិតជាក់ស្តែងទេ ហើយអាចបណ្តាលឱ្យមានការយល់ច្រឡំ និងប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់មន្ត្រីមានសមត្ថកិច្ច។

ទន្ទឹមនឹងនេះ ក្រសួងបរិស្ថានបាន និងកំពុងបន្តអនុវត្តវិធានការយ៉ាងតឹងរឹង ក្នុងការត្រួតពិនិត្យ និងតាមដានសកម្មភាពអាជីវកម្មរបស់សហគ្រាសបញ្ញារិទ្ធិ។ ក្នុងករណីរកឃើញថា មានការអនុវត្តផ្ទុយនឹងគោលការណ៍បច្ចេកទេស កិច្ចសន្យាការពារបរិស្ថាន ឬមិនគោរពតាមលិខិតអនុញ្ញាត នោះអាជ្ញាធរនឹងចាត់វិធានការតាមច្បាប់ភ្លាមៗ។

អង្គភាពសារព័ត៌មាន រស្មីញូស៍ សូមអរគុណចំពោះសាធារណជនដែលបានតាមដាន និងគាំទ្រ ហើយសូមអំពាវនាវឱ្យពិនិត្យប្រភពព័ត៌មានឱ្យបានច្បាស់លាស់ មុននឹងចែករំលែកបន្ត។


Post a Comment (0)
Previous Post Next Post