រោងចក្រកាត់ដេរមួយកន្លែងបានបង្ហុយផ្សែង ប៉ះពាល់បរិស្ថាននៅខណ្ឌពោធិ៍សែនជ័យ
សារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) មានអាសយដ្ឋានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ៥ ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ទំនាក់ទំនងតាមរយៈលេខ 012 278 222 / 097 723 2222 / 086 976 222 សូមអរគុណ...!
អង្គភាពសារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) ដំណើរការតាមលិខិតអនុញ្ញាតិលេខៈ ៧៥១៥ ន.ទ.ក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ របស់និយ័តករទូរគមនាគមន៏កម្ពុជា និង ប្រកាសលេខ ១៣៣ ព.ម ប្រក ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ របស់ក្រសួងព័ត៌មាន ។​ សូមអរគុណ...!

រោងចក្រកាត់ដេរមួយកន្លែងបានបង្ហុយផ្សែង ប៉ះពាល់បរិស្ថាននៅខណ្ឌពោធិ៍សែនជ័យ

 រោងចក្រកាត់ដេរមួយកន្លែងបានបង្ហុយផ្សែង ប៉ះពាល់បរិស្ថាននៅខណ្ឌពោធិ៍សែនជ័យ



ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិត្រពាំងសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានបង្ហាញការមិនពេញចិត្ត និងកង្វល់យ៉ាងខ្លាំង ចំពោះសកម្មភាពបង្ហុយផ្សែងពីរោងចក្រកាត់ដេរសម្លៀកបំពាក់មួយកន្លែង ដែលបន្តបង្កផលប៉ះពាល់ដល់បរិស្ថាន និងសុខភាពក្នុងតំបន់។

តាមការជាក់ស្ដែងនៅថ្ងៃទី២៣ និង ២៤ ខែមីនា ឆ្នាំ២០២៦ បានឃើញថា រោងចក្រខាងលើនៅតែបន្តដុតក្រណាត់បណ្ដាលឲ្យមានផ្សែងហុយខ្លាំង បង្កការបំពុលបរិយាកាសនៅតំបន់ជុំវិញ ទោះបីជាអាជ្ញាធរធ្លាប់ចុះអប់រំណែនាំជាច្រើនលើកមកហើយក្តី។

គួររំលឹកផងដែរថា កាលពីរសៀលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ ក្រុមការងារមន្រ្តីបរិស្ថានខណ្ឌពោធិ៍សែនជ័យ សហការជាមួយអាជ្ញាធរសង្កាត់ត្រពាំងក្រសាំង មេភូមិ និងសមាជិកភូមិ បានចុះណែនាំឲ្យរដ្ឋបាលរោងចក្រធ្វើការកែតម្រូវឡដុតក្រណាត់ និងផ្លាស់ប្តូរទៅអុសវិញ ដើម្បីកាត់បន្ថយផលប៉ះពាល់បរិស្ថាន។ ទោះជាយ៉ាងណា សកម្មភាពបំពុលនៅតែបន្តកើតមានដដែល។

យោងតាមក្រមបរិស្ថាន និងធនធានធម្មជាតិ មាត្រា២៧២ បានហាមឃាត់ការស្តុកទុក បញ្ចេញ ដុត កប់ ឬបោះចោលសំណល់គ្រោះថ្នាក់ ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាពសាធារណៈ បរិស្ថាន និងទ្រព្យសម្បត្តិ។ ខណៈមាត្រា៨៤៤ ក៏បានកំណត់ទណ្ឌកម្មច្បាស់លាស់ ដោយអ្នកល្មើសអាចប្រឈមមុខនឹងទោសពន្ធនាគារពី ១ ដល់ ៥ ឆ្នាំ និងពិន័យប្រាក់រហូតដល់ ១០០លានរៀល ប្រសិនបើបន្តប្រព្រឹត្តបទល្មើស។

ពាក់ព័ន្ធនឹងករណីនេះ មន្រ្តីសង្កាត់ត្រពាំងក្រសាំងបានឲ្យដឹងថា អាជ្ញាធរធ្លាប់ចុះអប់រំណែនាំជាច្រើនដងរួចមកហើយ ប៉ុន្តែមិនទាន់មានប្រសិទ្ធភាព។ ចំណែកលោក ម៉េង វុធ ប្រធានបរិស្ថានខណ្ឌពោធិ៍សែនជ័យ បានបញ្ជាក់ថា ទទួលបានហើយបង ឥឡូវ គគ្រើកឡើងវិញហើយ ចាំទៅពិន័យតែម្ដង ព្រឹកខ្ញុំជាប់រវល់ ថ្ងៃចាំខ្ញុំចុះទៅ ។

ទន្ទឹមនឹងនេះ អង្គភាពសារព័ត៌មានមិនទាន់អាចទាក់ទងសុំការបញ្ជាក់ពីភាគីរោងចក្របាននៅឡើយទេ  នឹងបន្តរង់ចាំការឆ្លើយតបពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីផ្សព្វផ្សាយព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយតាមវិជ្ជាជីវៈសារព័ត៌មាន៕N7






Post a Comment (0)
Previous Post Next Post