លោក ស្រ៊ន សំប្ញទ្ធី អភិបាលរងខេត្ត ស្ទឹងត្រែង ចាត់ទុក
ដំណើរមកលេងស្រុកកំណើតរបស់ប្រជាពលរដ្ឋមានសុខសុវត្ថភាពល្អ លោក ស្រ៊ន សំប្ញទ្ធីអភិបាលរងខេត្តស្ទឹងត្រែងចាត់ទុកដំណើរ មកលេងស្រុកកំណើតរបស់កម្មករ កម្មការនី និងប្រជាពលរដ្ឋនៅខេត្តស្ទឹងត្រែង ជាង១.២០០នាក់ ប្រកបដោយសុខសុវត្ថិភាពដែលនេះជាជោគជ័យរបស់រាជរដ្ឋាភិបាល បានជួយប្រជាពលរដ្ឋយើងដោយមិនចំណាយថវិកាទៅមក ។
ក្នុងឱកាសពិនិត្យនិងជូនដំណើរកម្មករនិងប្រជាពលរដ្ឋតាមរថយន្តក្រុងចេញពីក្រុងស្ទឹងត្រែងថ្ងៃទី ១៣ តុលា ឆ្នាំ ២០២៤ លោក ស្រ៊ន សំប្ញទ្ធី តំណាង ឯកឧត្តម សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែងមានប្រសាសន៍ថា៖ នេះជាការយកចិត្តទុកដាក់ យ៉ាងអស់ពីចិត្តពីថ្លើម ចំពោះបងប្អូនកម្មករ និងប្រជាពលរដ្ឋយើង ទៅធ្វើការងារ បានប្រាក់ចំណូលសម្រាប់ដោះស្រាយជីវភាព ។
លោកមានប្រសាសន៍ទៀតថា ទោះបីថាពួកគាត់ បម្រើការងារនៅក្នុងរោងចក្រ នៅតាមផ្ទះឬនៅ ក្រុមហ៊ុនឯកជនក្តី បងប្អូនកម្មករយើងរីករាយសប្បាយចិត្ត បានមកលេងស្រុកកំណើតនៅក្នុងឱកាសមានបុណ្យទាន ដោយមិនចំណាយថវិកាក្នុងការធ្វើដំណើរ ។
លោកសូមឱ្យដំណើរវិវត្តន៍ទៅបំពេញការងារវិញឱ្យមានសុខសុវត្ថិភាព និងទទួលបានភាពរីកចម្រើនគ្រប់យ៉ាង ជាពិសេសបងប្អូនយើងត្រូវខិតខំបំពេញការងារ រួមសាមគ្គីគ្នាស្រឡាញ់ជាតិមាតុភូមិ និងនាំគ្នាបន្តថែរក្សាសុខសន្តិភាព ដើម្បីធ្វើឱ្យប្រទេសជាតិយើងកាន់តែមានការអភិវឌ្ឍ និងមានការងារធ្វើសម្រាប់អនាគតកូនចៅយើងជំនាន់ក្រោយ។
លោកស្រី សុ ជាតា ប្រជាពលរស់នៅភូមិហាងខូសួន សង្កាត់សាមគ្គីក្រុងស្ទឹងត្រែង បានបញ្ជាក់ថា ៖ក្នុងសកម្មភាពនេះ អភិបាលខេត្តស្ទឹងត្រែង និង ថ្នាក់ដឹកនាំពាក់ព័ន្ធ បាន យកចិត្តទុកដាក់ ជូនដំណើរកម្មករទាំងពីមកដល់និងត្រឡប់ទៅវិញ បានមកពិនិត្យមើលកម្មករឡើងរថយន្តជាការបង្កើនភាពស្និតស្នាលជាទីបំផុត។
លោកស្រីបន្តថា ៖នេះជាការយកចិត្តទុកដាក់ដល់បងប្អូនកម្មករ ក្នុងឱកាសថ្ងៃបុណ្យទាន នៅថ្ងៃឈប់សម្រាក និងបានមកលេងផ្ទះជួបជុំបងប្អូនឪពុកម្ដាយដោយមិនត្រូវចំណាយថវិកាធ្វើដំណើរជិះរថយន្តឈ្នួលទេ ។
លោកម៉ែលសារឹទ្ធ ប្រធានការិយាល័យបច្ចេកទេសដឹកជញ្ជូនស្វយ័តសាលាក្រុងពីភ្នំពេញបានបញ្ជាក់ថា៖ ខេត្តស្ធឹងត្រែងមានរថយន្តចំនួន ២៩ គ្រឿង បានផ្ទុកម្មករ កម្មការិនីនិងប្រជាពលរដ្ឋ ពេញៗ មកខេត្តស្ទឹងត្រែងនៅថ្ងៃទី០៩តុលា ហើយនៅថ្ងៃ១៣តុលានេះបានវិលត្រឡប់ទៅវិញ ។
លោកបន្តថា៖ ក្រុមបច្ចេកទេសនិងអ្នកបើកបររថយន្តដឹកជញ្ជូន កម្មករ ទៅមក គោរពច្បាប់បើកបរត្រឹមត្រូវដើម្បីជូនកម្មករកម្មការិនី យើងដែល មានវត្តមាននៅលើរថយន្តទាំងអស់គ្នា មានសុវត្ថិភាពទាំងទៅទាំងមក ។
សូមបញ្ជាក់ថា ៖ខេត្តស្ទឹងត្រែងមានកម្មករ និងប្រជាពលរដ្ឋជាង១.២០០ នាក់ បានធ្វើដំណើរតាមរថយន្តក្រុងចំនួន២៩គ្រឿង ថ្ងៃទី ០៩តុលាមកដល់ខេត្តស្ទឹងត្រែង ហើយថ្ងៃទី១៣តុលាធ្វើដំណើរវិលទៅបំពេញកិច្ចការងារវិញប្រកបដោយសុវត្ថិភាពដែលមានវត្តមានអភិបាលខេត្តទទួលស្វាគមន៍ទាំងទៅទាំងមក ៕
ដោយ÷កុល សារត្ន័ សហការី រស្មីញូស៍ប្រចាំស្ទឹងត្រែង ។