វេទិកាសារព័ត៌មាន “រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ” រៀបចំឡើងដើម្បីលើកស្ទួយផលិតផលក្នុងស្រុក
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦នេះ វេទិកាសារព័ត៌មានក្រោមប្រធានបទ «រួមគ្នាផលិត រួមគ្នាប្រើផលិតផលជាតិ» ត្រូវបានរៀបចំឡើងក្រោមការដឹកនាំរបស់ អ្នកឧកញ៉ា តែ តាំងប៉ និងសហការរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) ដឹកនាំដោយលោក ពុយ គា ប្រធានក្លិប។
កម្មវិធីនេះបានប្រព្រឹត្តទៅនៅទីស្នាក់ការកណ្ដាលនៃសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) ដោយមានការចូលរួមពីតំណាងស្ថាប័នពាក់ព័ន្ធ អ្នកសារព័ត៌មាន និងភាគីពាក់ព័ន្ធជាច្រើន។
វេទិកានេះមានគោលបំណងលើកកម្ពស់ការផលិតក្នុងស្រុក និងជំរុញឲ្យប្រជាពលរដ្ឋខ្មែរ ចូលរួមគាំទ្រនិងប្រើប្រាស់ផលិតផលជាតិ ដើម្បីរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិឲ្យកាន់តែរឹងមាំ។ ព្រមទាំងជាកន្លែងសម្រាប់ផ្លាស់ប្តូរយោបល់ បទពិសោធន៍ និងបញ្ហាប្រឈមនានា ដែលទាក់ទងនឹងវិស័យផលិតកម្មក្នុងស្រុក។
តាមរយៈវេទិកានេះ ក៏បានបង្ហាញពីតួនាទីសំខាន់របស់សារព័ត៌មាន ក្នុងការផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងរបស់សាធារណជន អំពីសារៈសំខាន់នៃការគាំទ្រផលិតផលជាតិផងដែរ៕N7








