សន្តិសុខផ្សារជម្ពូវ័នធ្វើអនាម័យសម្អាតសំរាម ក្រោយពីរអាជីវករ បញ្ចប់ការលក់ដូរចល័ត ឱ្យមានសោភ័ណភាព និងភាពងាយស្រួលដំណើរ
សារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) មានអាសយដ្ឋានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ៥ ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ទំនាក់ទំនងតាមរយៈលេខ 012 278 222 / 097 723 2222 / 086 976 222 សូមអរគុណ...!
អង្គភាពសារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) ដំណើរការតាមលិខិតអនុញ្ញាតិលេខៈ ៧៥១៥ ន.ទ.ក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ របស់និយ័តករទូរគមនាគមន៏កម្ពុជា និង ប្រកាសលេខ ១៣៣ ព.ម ប្រក ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ របស់ក្រសួងព័ត៌មាន ។​ សូមអរគុណ...!

សន្តិសុខផ្សារជម្ពូវ័នធ្វើអនាម័យសម្អាតសំរាម ក្រោយពីរអាជីវករ បញ្ចប់ការលក់ដូរចល័ត ឱ្យមានសោភ័ណភាព និងភាពងាយស្រួលដំណើរ

 សន្តិសុខផ្សារជម្ពូវ័នធ្វើអនាម័យសម្អាតសំរាម ក្រោយពីរអាជីវករ បញ្ចប់ការលក់ដូរចល័ត ឱ្យមានសោភ័ណភាព និងភាពងាយស្រួលដំណើរ


ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៦ បន្ទាប់ពីបងប្អូនអាជីវករលក់ដូរចល័តបានបញ្ចប់សកម្មភាពលក់ដូររបស់ខ្លួន សន្តិសុខផ្សារបានចុះអនុវត្តការងារសម្អាតបរិស្ថាន ដោយសំអាតសំរាមនៅលើផ្លូវបេតុង និងប្រមូលសំរាមទុកតាមគោលដៅ ដើម្បីរង់ចាំរថយន្តប្រមូលសំរាមមកដឹកចេញ។

សកម្មភាពនេះបានរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាសោភ័ណភាពបរិស្ថាន និងអនាម័យសាធារណៈ ជាពិសេសធ្វើឲ្យផ្លូវមានភាពទូលាយ ស្អាត និងងាយស្រួលសម្រាប់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរទៅមកប្រកបដោយសុវត្ថិភាព។

ប្រជាពលរដ្ឋក្នុងតំបន់បានបង្ហាញការពេញចិត្តចំពោះការយកចិត្តទុកដាក់របស់ក្រុមសន្តិសុខផ្សារជម្ពូវ័ន ដែលបានចូលរួមថែរក្សាបរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈ បង្កើនបរិយាកាសល្អ នៅក្នុងតំបន់ផ្សារ។

អាជ្ញាធរពាក់ព័ន្ធក៏បានអំពាវនាវដល់បងប្អូនអាជីវករ និងប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមរក្សាអនាម័យ ដោយបោះសំរាមត្រឹមត្រូវ និងគោរពតាមការណែនាំ ដើម្បីរួមគ្នាបង្កើតបរិស្ថានរស់នៅស្អាត និងមានរបៀបរៀបរយ៕N7














Post a Comment (0)
Previous Post Next Post