រោងចក្រកាត់ដេរមួយនៅខណ្ឌពោធិ៍សែនជ័យ បន្តដុតបង្ហុយផ្សែង បង្កការព្រួយបារម្ភដល់ប្រជាពលរដ្ឋ និងបរិស្ថាន
សារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) មានអាសយដ្ឋានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ៥ ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ទំនាក់ទំនងតាមរយៈលេខ 012 278 222 / 097 723 2222 / 086 976 222 សូមអរគុណ...!
អង្គភាពសារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) ដំណើរការតាមលិខិតអនុញ្ញាតិលេខៈ ៧៥១៥ ន.ទ.ក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ របស់និយ័តករទូរគមនាគមន៏កម្ពុជា និង ប្រកាសលេខ ១៣៣ ព.ម ប្រក ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ របស់ក្រសួងព័ត៌មាន ។​ សូមអរគុណ...!

រោងចក្រកាត់ដេរមួយនៅខណ្ឌពោធិ៍សែនជ័យ បន្តដុតបង្ហុយផ្សែង បង្កការព្រួយបារម្ភដល់ប្រជាពលរដ្ឋ និងបរិស្ថាន

 រោងចក្រកាត់ដេរមួយនៅខណ្ឌពោធិ៍សែនជ័យ បន្តដុតបង្ហុយផ្សែង បង្កការព្រួយបារម្ភដល់ប្រជាពលរដ្ឋ និងបរិស្ថាន


ភ្នំពេញ៖ ប្រជាពលរដ្ឋរស់នៅភូមិត្រពាំងសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានបង្ហាញការមិនពេញចិត្ត និងកង្វល់យ៉ាងខ្លាំង ចំពោះសកម្មភាពដុតបង្ហុយផ្សែងពីរោងចក្រកាត់ដេរសម្លៀកបំពាក់មួយកន្លែង ដែលបន្តបង្កផលប៉ះពាល់ដល់បរិស្ថាន និងសុខភាពរស់នៅប្រចាំថ្ងៃរបស់ពួកគេ។

តាមការឲ្យដឹងពីប្រជាពលរដ្ឋនៅក្នុងតំបន់ រោងចក្រនេះបានបន្តដុតសម្ភារៈបង្កើតផ្សែងខ្មៅ និងក្លិនអាក្រក់ បណ្ដាលឲ្យប៉ះពាល់ដល់ខ្យល់ដង្ហើម និងបរិស្ថានជុំវិញ ទោះបីជាអាជ្ញាធរមានការចុះអប់រំណែនាំជាច្រើនលើកមកហើយក្តី។

គួររំលឹកថា នៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៦ កន្លងទៅនេះ ក្រសួងបរិស្ថាន រាជធានីភ្នំពេញ សហការជាមួយរដ្ឋបាលខណ្ឌពោធិ៍សែនជ័យ និងរដ្ឋបាលសង្កាត់ត្រពាំងក្រសាំង ព្រមទាំងមន្ត្រីមូលដ្ឋាន បានចុះអប់រំណែនាំដល់ម្ចាស់រោងចក្រ ដើម្បីបញ្ឈប់សកម្មភាពដុតដែលបង្កឲ្យមានផ្សែងប៉ះពាល់ដល់ប្រជាពលរដ្ឋនៅក្បែរនោះ។

ប៉ុន្តែបើតាមស្ថានភាពជាក់ស្តែង សកម្មភាពបំពុលបរិស្ថាននេះនៅតែបន្តកើតមានដដែល បង្កឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះសុខភាព និងការរស់នៅរបស់ពួកគាត់។

យោងតាមច្បាប់ស្តីពីការការពារបរិស្ថាន និងការគ្រប់គ្រងធនធានធម្មជាតិ នៃព្រះរាជាណាចក្រកម្ពុជា ក្រុមហ៊ុន ឬរោងចក្រ ដែលបង្កការបំពុលបរិស្ថាន ដោយមិនគោរពតាមបទបញ្ជា និងការណែនាំរបស់អាជ្ញាធរ អាចត្រូវទទួលរងវិធានការផ្លូវច្បាប់ ដូចជា ការផាកពិន័យ ការបញ្ឈប់សកម្មភាពជាបណ្តោះអាសន្ន ឬអាចដល់ថ្នាក់បិទរោងចក្រ តាមកម្រិតនៃការបំពាន។ លើសពីនេះ ករណីបំពុលធ្ងន់ធ្ងរ អាចត្រូវទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌផងដែរ។

ក្នុងនេះដែល ប្រជាពលរដ្ឋបានសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធ ជាពិសេសក្រសួងបរិស្ថាន និងមន្ត្រីជំនាញទាំងអស់ សូមមានវិធានការតឹងរឹង និងច្បាស់លាស់ ចំពោះរោងចក្រដែលមិនគោរពតាមការណែនាំ ដើម្បីធានាការពារបរិស្ថាន និងសុខុមាលភាពរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕N7





Post a Comment (0)
Previous Post Next Post