អគ្គនាយកនិយ័តករធានារ៉ាប់រង ជំរុញគ្រប់ភាគីពាក់ព័ន្ធ ចូលរួមអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យធានារ៉ាប់រងកម្ពុជា
សារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) មានអាសយដ្ឋានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ៥ ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ទំនាក់ទំនងតាមរយៈលេខ 012 278 222 / 097 723 2222 / 086 976 222 សូមអរគុណ...!
អង្គភាពសារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) ដំណើរការតាមលិខិតអនុញ្ញាតិលេខៈ ៧៥១៥ ន.ទ.ក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ របស់និយ័តករទូរគមនាគមន៏កម្ពុជា និង ប្រកាសលេខ ១៣៣ ព.ម ប្រក ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ របស់ក្រសួងព័ត៌មាន ។​ សូមអរគុណ...!

អគ្គនាយកនិយ័តករធានារ៉ាប់រង ជំរុញគ្រប់ភាគីពាក់ព័ន្ធ ចូលរួមអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យធានារ៉ាប់រងកម្ពុជា

 អគ្គនាយកនិយ័តករធានារ៉ាប់រង ជំរុញគ្រប់ភាគីពាក់ព័ន្ធ ចូលរួមអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យធានារ៉ាប់រងកម្ពុជា


ភ្នំពេញ៖ ឯកឧត្ដម ប៊ូ ច័ន្ទភីរូ អគ្គនាយក នៃនិយ័តករធានារ៉ាប់រងកម្ពុជា បានជំរុញដល់គ្រប់ភាគីពាក់ព័ន្ធ ការចូលរួមអនុវត្ត ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យធានារ៉ាប់រងកម្ពុជា ២០២៥-២០៣០ដើម្បីរួមចំណែកអភិវឌ្ឍវិស័យធានារ៉ាប់រងកម្ពុជា ក៏ដូចជាគាំទ្រដល់ការពង្រឹងសំណាញ់សុវត្ថិភាពសង្គម និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកដោយភាពធន់ បរិយាបន្ន និងចីរភាព។

ការជំរុញនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២០ ខែមេសានេះ ក្នុងសិក្ខាសាលាផ្សព្វផ្សាយស្ដីពី ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យធានារ៉ាប់រងកម្ពុជា ២០២៥-២០៣០ ដែលមានការអញ្ចើញចូលរួមពីតំណាងសមាជិក ក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ, ក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល, គ្រឹះស្ថានឯកជន និងស្ថាប័នពាក់ព័ន្ធ។

សិក្ខាសាលានេះ គឺដើម្បីផ្សព្វផ្សាយ និងបញ្ជ្រាបការយល់ដឹងឱ្យបានកាន់តែទូលំទូលាយជូនភាគីពាក់ព័ន្ធ និងសាធារណជន អំពី ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យធានារ៉ាប់រងកម្ពុជា ២០២៥-២០៣០ដែលដើរតួនាទីជាផែនទីចង្អុលផ្លូវក្នុងការអភិវឌ្ឍវិស័យធានារ៉ាប់រងនៅកម្ពុជា ជាពិសេសសិក្ខាសាលានេះ រួមចំណែកសំខាន់ក្នុងការជំរុញការអនុវត្តផែនការយុទ្ធសាស្ត្រនេះ ប្រកបដោយប្រសិទ្ធភាពខ្ពស់។

ផែនការយុទ្ធសាស្ត្រនេះ កំណត់នូវការងារអាទិភាព និងក្របខណ្ឌយុទ្ធសាស្ត្រ  ដែលត្រូវអនុវត្តក្នុងរយៈពេលខ្លី (២០២៥-២០២៦), រយៈពេលមធ្យម (២០២៧-២០២៨) និង រយៈពេលវែង (២០២៩-២០៣០) ព្រមទាំងកំណត់នូវសូចនាករគោលដៅក្នុងការឈានទៅសម្រេចបាននូវអត្រាភាគទានធានារ៉ាប់រងក្នុងសេដ្ឋកិច្ច % និងដង់ស៊ីតេធានារ៉ាប់រង ៤៥ ដុល្លារអាម៉េរិក ក្នុងមនុស្សម្នាក់ នៅឆ្នាំ២០៣០។

ដើម្បីសម្រេចបាននូវសូចនាករគោលដៅនេះ ឯកឧត្ដម ប៊ូ ច័ន្ទភីរូ បានលើកឡើងថា និយ័តករធានារ៉ាប់រងកម្ពុជា និងភាគីពាក់ព័ន្ធ ត្រូវសហការអនុវត្តនូវយុទ្ធសាស្ត្រដែលបានកំណត់បែងចែកជាក្របខណ្ឌធំៗចំនួន ៤ គឺ ក្របខណ្ឌយុទ្ធសាស្ត្រ, ក្របខណ្ឌទីផ្សារធានារ៉ាប់រង, ក្របខណ្ឌនិយ័តកម្ម និងក្របខណ្ឌ សហប្រតិបត្តិការ និងតំណរភ្ជាប់។

ឯកឧត្ដម ប៊ូ ច័ន្ទភីរូ មានប្រសាសន៍ថា “វិស័យធានារ៉ាប់រង ដើរតួនាទីសំខាន់ ជាយន្តការដ៏មានប្រសិទ្ធភាពមួយ ក្នុងការដោះស្រាយបន្ទុកហិរញ្ញវត្ថុនៅពេលមានហានិភ័យកើតឡើង សំដៅពង្រឹងសំណាញ់សុវត្ថិភាពសង្គម  និងលើកកម្ពស់ភាពធន់នៅក្នុងសង្គម។ ទន្ទឹមនេះ ស្របពេលដែលពិភពលោកកំពុងប្រឈមនឹងភាពមិនប្រាកដប្រជាខ្ពស់, វិស័យធានារ៉ាប់រង ដើរតួនាទីកាន់តែសំខាន់ ក្នុងការឆ្លើយតបនឹងហានិភ័យ ដែលអាចកើតមានឡើងឥតព្រាងទុក។

បើតាម ឯកឧត្ដម ប៊ូ ច័ន្ទភីរូ បានឱ្យដឹងបន្ថែមថា ក្នុងរយៈពេល ៥ឆ្នាំ ចុងក្រោយនេះ ទីផ្សារធានារ៉ាប់រងកម្ពុជា មានភាពរីកចម្រើនគួរឱ្យកត់សម្គាល់ និងរក្សាបាននូវកំណើនវិជ្ជមានពីមួយឆ្នាំទៅមួយឆ្នាំ។ ក្នុងនោះ គ្រឹះស្ថានធានារ៉ាប់រង បានកើនឡើងពីចំនួន ៨៣ក្រុមហ៊ុន ក្នុងឆ្នាំ២០២១ ដល់ ១១២ក្រុមហ៊ុន ក្នុងឆ្នាំ២០២៥ ដែល រួមមាន ក្រុមហ៊ុនធានារ៉ាប់រងសរុបចំនួន ៣៩ ក្រុមហ៊ុន, ក្រុមហ៊ុនអន្តរការីសរុបចំនួន ៦៤ ក្រុមហ៊ុន និងផ្ដល់សេវាគាំទ្រអាជីវកម្មធានារ៉ាប់រងសរុបចំនួន ៩ក្រុមហ៊ុន។

ជាមួយគ្នានេះ ទំហំទីផ្សារធានារ៉ាប់រង ឆ្លុះបញ្ចាំងតាមរយៈបុព្វលាភដុលធានារ៉ាប់រង បានកើនឡើងពីប្រមាណ ៣០០ លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២១ រហូតដល់ប្រមាណជាង ៣៦៧លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៥ ដែលមានកំណើនជាមធ្យមប្រមាណជាង ៦% ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ។ ទន្ទឹមនេះ ទ្រព្យសកម្មធានារ៉ាប់រង បានកើនឡើងពីប្រមាណជាង ៨៥០លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២១ រហូតដល់ប្រមាណជិត ១,៣ ប៊ីលានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៥៕












Post a Comment (0)
Previous Post Next Post