ខេត្តស្ទឹងត្រែងធ្វើព្រឹត្តិការណ៍១ម៉ឺនជំហាន មនុស្ស១ម៉ឺននាក់
ខេត្តស្ទឹងត្រែង -ព្រឹត្តការណ៍ “១ ម៉ឺនជំហាន ដែលមាននាក់ចូលរួម ១ម៉ឺននាក់”បានធ្វើឡើងនៅខេត្តស្ទឹងត្រែង ក្រោមប្រធានបទ “រត់ដើរដើម្បីលើកកម្ពស់ការអាននិងសារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុព្រះស្រីឦសានវរ្ម័ន និងដើម្បីសុខភាពជាចម្បង ។
ក្នុងព្រឹត្តិការណ៍ ១ ម៉ឺនជំហានដើម្បីសិស្ស១ម៉ឺននាក់រត់ដើរដើម្បីលើកកម្ពស់ការអាននិងសារមន្ទីរ ស.ស.រ ធ្វើឡើងនៅសួននាគជ័យតេជោសន្តិភាពមុខសាលាខេត្តស្ទឹងត្រែងនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមសរសុពុត្រា អភិបាលខេត្ត មានប្រសាន៍ថា៖នេះជាព្រឹត្តការដ៍សំខាន់បំផុតក្នុងការលើកម្ពស់វិស័យកីឡា និងឈានទៅធ្វើឱ្យខេត្តស្ទឹងត្រែងមានអត្តពលឹកកាន់តែច្រើន សម្រាប់ទៅចូលរួមព្រឹត្តិការណ៍ថ្នាក់ជាតិ ។
ឯកឧត្តមមានប្រសាន៍ទៀតថា៖ ខេត្តស្ទឹងត្រែងកន្លងមកត្រូវបានក្រសួងទេសចរណ៍រៀបចំព្រឹត្រិការណ៍ធាក់ស៊ីក្លូភ្នំពេញ-ស្ទឹងត្រែង និងព្រឹត្តិការណ៍បើករថយន្តឆ្លងកាត់ព្រំដែន Caravan Tour មេគង្គឡានឆាងដើម្បីអបអរសាទរឆ្នាំទេសចរណ៍កម្ពុជា-ចិន រួចមកនៅដើមឆ្នាំនេះ ។
ឯកឧត្តមបន្តថា៖ក្នុងព្រឹត្តិការណ៍ថ្មីនេះ រដ្ឋបាលខេត្ត ក្រុង មន្ទីរអង្គភាព អាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធ សហការជាមួយជាមួយប្រតិភូគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត (Amret) បានសម្របសម្រួលធ្វើឱ្យព្រឹត្តិការណ៍នេះបានដំណើរការទៅយ៉ាងរលូន មានសុវត្ថិភាព និងទទួលបានជោគជ័យបានតាមការគ្រោងទុក ដែលមានអ្នកចូលរួមលើសពី១ម៉ឺននាក់។
លោកជ្រីមមេងហុង តំណាងអ្នកចូលរួមបានចាត់ទុកថា៖ព្រឹត្តិការណ៍ដ៍អស្ចារ្យនេះសង្កេតឃើញវត្តមានដ៍ច្រើនកុះករដែលធ្វើសកម្មភាពដើរ រត់ពីសិស្សានុសិស្ស យុវជន មន្ត្រីរាជការ និងប្រជាពលរដ្ឋទូទៅផងដែរ។
លោកបន្តថា៖ប្រធានបទនេះបានជំរុញដល់ព្រឹត្តិការណ៍ឱ្យមានភាពអធឹកអធម ក្លាយជាសកម្មភាពសង្គមមួយថ្មីប្លែក និងទទួលបានលទ្ធផលល្អផ្សព្វផ្សាយតាមរយៈបណ្តាញសង្គមទៅគ្រប់បណ្តាប្រទេស ដើម្បីទាក់ភ្ញៀវទេចរមកលេងខេត្តស្ទឹងត្រែង បានកាន់តែច្រើនឡើងនាពេលលើកក្រោយៗទៀត។
សូមបញ្ជាក់ថា ៖ព្រឹត្តិការណ៍រត់-ដើរ “១ម៉ឺនជំហាន ១ម៉ឺននាក់” ត្រូវបានរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់វប្បធម៌អាន ការសិក្សាស្រាវជ្រាវ និងការយល់ដឹងពីប្រវត្តិសាស្ត្ររូបិយវត្ថុខ្មែរ តាមរយៈការទស្សនាសារមន្ទីរ ព្រះស្រីឦសានវរ្ម័ន (ស.ស.រ) ។












