ពិព័រណ៍ភាពយន្តឯកសារចិន ប្រារព្ធឡើងនៅក្រុងបែលក្រាដប្រទេសស៊ែប៊ី
សារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) មានអាសយដ្ឋានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ៥ ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ទំនាក់ទំនងតាមរយៈលេខ 012 278 222 / 097 723 2222 / 086 976 222 សូមអរគុណ...!
អង្គភាពសារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) ដំណើរការតាមលិខិតអនុញ្ញាតិលេខៈ ៧៥១៥ ន.ទ.ក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ របស់និយ័តករទូរគមនាគមន៏កម្ពុជា និង អាជ្ញាបណ្ណលេខ ០៣០ ប្រក ព.ម ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន ។​ សូមអរគុណ...!

ពិព័រណ៍ភាពយន្តឯកសារចិន ប្រារព្ធឡើងនៅក្រុងបែលក្រាដប្រទេសស៊ែប៊ី

ពិព័រណ៍ភាពយន្តឯកសារចិន ប្រារព្ធឡើងនៅក្រុងបែលក្រាដប្រទេសស៊ែប៊ី

 


មុនពេលលោក Aleksandar Vucic ប្រធានាធិបតីស៊ែប៊ីបំពេញទស្សនកិច្ចផ្លូវរដ្ឋ​នៅប្រទេសចិន​ ពិព័រណ៍ភាពយន្តឯកសារចិន បានប្រារព្ធឡើងនៅក្រុងបែលក្រាដប្រទេសស៊ែប៊ីនៅថ្ងៃទី ២០ ខែឧសភា តាមម៉ោងក្នុងតំបន់។ លោក Shen Haixiong អនុរដ្ឋមន្ត្រីក្រសួងយោសនាការ​នៃគណៈកម្មាធិការមជ្ឈិមបក្ស​កុម្មុយនីស្តចិន និងជាអគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន (CMG) បានថ្លែងសុន្ទរកថាជាលាយលក្ខអក្សរ។
 
លោក Shen Haixiong បានថ្លែងថា ក្រោមការដឹកនាំជាយុទ្ធសាស្ត្ររបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ​ ការកសាងសហគមន៍ជោគវាសនារួមរវាងចិន និងស៊ែប៊ីត្រូវបានពង្រឹងនិងពង្រីកឥតឈប់ឈរ ចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីររឹតតែរឹងមាំ ហើយការផ្លាស់ប្តូរ​រវាងប្រជាជននិងប្រជាជនមានភាពរស់រវើកជាបន្តបន្ទាប់។ ភាគីទាំងពីរចិននិងស៊ែប៊ីដាក់ចេញព្រឹត្តិការណ៍ពិព័រណ៍ភាព យន្តឯកសារចិន ដែលជាវិធានការប្រាកដប្រជាសម្រាប់អនុវត្តជាក់ស្តែងនូវ​គំនិតឯកភាពរួមរបស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរ​ ដែលនេះ​បានចារទំព័រថ្មីនៃការជំរុញការតភ្ជាប់ដួងចិត្តប្រជាជន តាមរយៈការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន។ អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនមានឆន្ទៈបង្កើនកិច្ចសហប្រតិបត្តិការជាមួយប្រព័ន្ធសារព័ត៌មាន និងមិត្តភក្តិគ្រប់មជ្ឈដ្ឋាននានារបស់ស៊ែប៊ី បង្ហាញពីភាពរស់រវើកនៃការអភិវឌ្ឍនិងកម្លាំងទាក់ទាញនៃអរិយធម៌របស់ប្រទេសចិននិងស៊ែប៊ីតាមរយៈបណ្តាញផ្សព្វផ្សាយជាសកលនៃ CMG ដើម្បីធ្វើឱ្យចំណងមិត្តភាពរវាងចិននិងស៊ែប៊ីកាន់តែរឹងមាំ​ និងរួមចំណែកជាកម្លាំងសម្រាប់កសាងសហគមន៍ជោគវាសនារួមចិន-ស៊ែប៊ីក្នុងយុគសម័យថ្មី៕


Post a Comment (0)
Previous Post Next Post