ក្រុមការងារ អាវុធហត្ថសែនសុខ ចូលរួមរំលែកទុក្ខដល់គ្រួសារសមាជិក ដែលឪពុករបស់លោកទទួលមរណៈភាព!
នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ លោកវរសេនីយ៍ឯក ព្រុំ សក្ដ័ា មេបញ្ជាការមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ បានចាត់តំណាងប្រគល់ថវិកាដែលបានមកពីការចូលរួមរបស់ នាយ-នាយរង នៃអាវុធហត្ថខណ្ឌសែនសុខ ក្នុងស្មារតីសាមគ្គីភាពសរុបចំនួន ៣,០១០,០០០ រៀល ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំដល់គ្រួសារ លោកអនុសេនីយ៍ទោ អេង កុសល ជំនួយការ មូលដ្ឋានខណ្ឌ ដែលឪពុករបស់លោកបានទទួលមរណៈភាព ដោយរោគាពាធ និងសូមបួងសួងដល់វិញ្ញាណក្ខន្ធបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕


