រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំពិធីថ្វាយព្រះពរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះវររាជមាតាជាតិខ្មែរ
សារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) មានអាសយដ្ឋានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ៥ ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ទំនាក់ទំនងតាមរយៈលេខ 012 278 222 / 097 723 2222 / 086 976 222 សូមអរគុណ...!
អង្គភាពសារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) ដំណើរការតាមលិខិតអនុញ្ញាតិលេខៈ ៧៥១៥ ន.ទ.ក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ របស់និយ័តករទូរគមនាគមន៏កម្ពុជា និង អាជ្ញាបណ្ណលេខ ០៣០ ប្រក ព.ម ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន ។​ សូមអរគុណ...!

រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំពិធីថ្វាយព្រះពរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះវររាជមាតាជាតិខ្មែរ

 រដ្ឋបាលខេត្តស្ទឹងត្រែង រៀបចំពិធីថ្វាយព្រះពរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្ដេចព្រះវររាជមាតាជាតិខ្មែរ


ខេត្តស្ទឹងត្រែង៖ រដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ បានរៀបចំពិធីថ្វាយព្រះពរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ ៩០ ព្រះវស្សា យាងចូល ៩១ ព្រះវស្សា របស់ សម្ដេចព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ប្រកបដោយបរិយាកាសអធិកអធម និងពោរពេញដោយសេចក្ដីស្មោះស្ម័គ្រថ្វាយព្រះរាជបូជនីយកិច្ច។

ពិធីដ៏មានអត្ថន័យនេះ បានប្រព្រឹត្តទៅក្រោមវត្តមានថ្នាក់ដឹកនាំខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រមទាំងប្រជាពលរដ្ឋជាច្រើនរូប ដែលបានអញ្ជើញចូលរួមយ៉ាងកុះករ ដើម្បីសម្ដែងនូវព្រះកតញ្ញូកតវេទិតាធម៌ និងការគោរពស្រឡាញ់ដ៏ជ្រាលជ្រៅចំពោះព្រះមហាករុណាទិគុណរបស់សម្ដេចព្រះវររាជមាតាជាតិខ្មែរ។

ក្នុងឱកាសនោះ អង្គពិធីបានលើកឡើងពីព្រះរាជបេសកកម្ម និងព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមរបស់សម្ដេចព្រះវររាជមាតាជាតិខ្មែរ ដែលបានយកព្រះទ័យទុកដាក់ចំពោះសុខទុក្ខ និងសុខុមាលភាពរបស់ប្រជារាស្ត្រខ្មែរ ព្រមទាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងបុព្វហេតុជាតិ សាសនា និងព្រះមហាក្សត្រ។

ជាមួយគ្នានេះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទាំងអស់ បានលើកហត្ថប្រណម្យ បួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមថែរក្សា និងប្រោះព្រំប្រទានពរជ័យថ្វាយដល់សម្ដេចព្រះវររាជមាតាជាតិខ្មែរ សូមព្រះអង្គមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា និងគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ត្រជុំដល់ប្រជាពលរដ្ឋខ្មែរជានិច្ចនិរន្តរ៍៕



Post a Comment (0)
Previous Post Next Post