សមាជិកក្លិបអ្នកកាសែតកម្ពុជា ទទួលការបណ្តុះបណ្តាលជំនាញឌីជីថល និងការប្រើប្រាស់ AI ដើម្បីលើកកម្ពស់ផលិតភាពការងារក្នុងវិស័យសារព័ត៌មាន
សារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) មានអាសយដ្ឋានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ៥ ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ទំនាក់ទំនងតាមរយៈលេខ 012 278 222 / 097 723 2222 / 086 976 222 សូមអរគុណ...!
អង្គភាពសារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) ដំណើរការតាមលិខិតអនុញ្ញាតិលេខៈ ៧៥១៥ ន.ទ.ក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ របស់និយ័តករទូរគមនាគមន៏កម្ពុជា និង អាជ្ញាបណ្ណលេខ ០៣០ ប្រក ព.ម ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន ។​ សូមអរគុណ...!

សមាជិកក្លិបអ្នកកាសែតកម្ពុជា ទទួលការបណ្តុះបណ្តាលជំនាញឌីជីថល និងការប្រើប្រាស់ AI ដើម្បីលើកកម្ពស់ផលិតភាពការងារក្នុងវិស័យសារព័ត៌មាន

 សមាជិកក្លិបអ្នកកាសែតកម្ពុជា ទទួលការបណ្តុះបណ្តាលជំនាញឌីជីថល និងការប្រើប្រាស់ AI ដើម្បីលើកកម្ពស់ផលិតភាពការងារក្នុងវិស័យសារព័ត៌មាន


ភ្នំពេញ៖ សមាជិកក្លិបអ្នកកាសែតកម្ពុជា ចំនួន ១៤៣នាក់ មកពីស្ថាប័នសារព័ត៌មានចំនួន ៨២ បានទទួលការបណ្តុះបណ្តាលពង្រឹងសមត្ថភាពលើជំនាញឌីជីថល និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីជាជំនួយក្នុងការបង្កើនផលិតភាព និងប្រសិទ្ធភាពការងារក្នុងវិស័យសារព័ត៌មានឌីជីថលនៅកម្ពុជា។


វគ្គបណ្តុះបណ្តាលស្តីពី «បញ្ញាសិប្បនិម្មិត និងអនាគតវិស័យសារព័ត៌មានឌីជីថលនៅកម្ពុជា» ត្រូវបានរៀបចំឡើងនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៦ ដោយបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា សហការជាមួយក្លិបអ្នកកាសែតកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តម ហាក់ សុខហេង រដ្ឋលេខាធិការក្រសួងប្រៃណីយ៍ និងទូរគមនាគមន៍ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ និងគ្រូឧទ្ទេសនៃបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា។


កម្មវិធីនេះ ត្រូវបានរៀបចំឡើងអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត ដែលបានណែនាំកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ ឱ្យពង្រឹងការបណ្តុះបណ្តាលជំនាញឌីជីថល និងការប្រើប្រាស់បញ្ញាសិប្បនិម្មិត ដើម្បីលើកកម្ពស់ផលិតភាព និងប្រសិទ្ធភាពការងារក្នុងវិស័យសារព័ត៌មានឌីជីថលនៅកម្ពុជា។


ក្នុងឱកាសនោះ ឯកឧត្តម ហាក់ សុខហេង បានមានប្រសាសន៍ថា វគ្គបណ្តុះបណ្តាលនេះ ត្រូវបានរៀបចំឡើងដោយផ្តោតលើការប្រើប្រាស់ AI ប្រកបដោយក្រមសីលធម៌ និងការទាញយកអត្ថប្រយោជន៍ពីបច្ចេកវិទ្យានេះឱ្យបានអតិបរមា ដើម្បីបង្កើនប្រសិទ្ធភាពការងាររបស់អ្នកសារព័ត៌មាន។ ខ្លឹមសារបណ្តុះបណ្តាលរួមមាន ការបង្កើតមាតិកា ការសរសេរ និងកែសម្រួលអត្ថបទព័ត៌មាន ការបង្កើតរូបភាព សំឡេង និងវីដេអូខ្លី ព្រមទាំងការប្រើប្រាស់ AI សម្រាប់ស្វែងរក និងវិភាគទិន្នន័យ ក៏ដូចជាការសម្គាល់ព័ត៌មានក្លែងក្លាយ និងរូបភាព ឬវីដេអូក្លែងបន្លំ ដើម្បីឆ្លើយតបទៅនឹងការវិវត្តយ៉ាងឆាប់រហ័សនៃបច្ចេកវិទ្យា។


ឯកឧត្តមរដ្ឋលេខាធិការ បានបញ្ជាក់ថា ចំណេះដឹង និងជំនាញដែលសិក្ខាកាមទទួលបានពីវគ្គបណ្តុះបណ្តាលនេះ នឹងក្លាយជាទុនដ៏មានតម្លៃសម្រាប់យកទៅអនុវត្តនៅតាមស្ថាប័នសារព័ត៌មានរៀងៗខ្លួន ដើម្បីបង្កើនល្បឿន និងប្រសិទ្ធភាពការងារ ព្រមទាំងរួមចំណែកជំរុញដំណើរបរិវត្តកម្មឌីជីថលនៅកម្ពុជា។


ជាមួយគ្នានេះ ឯកឧត្តមក៏បានលើកទឹកចិត្តឱ្យបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា បន្តពង្រឹង និងពង្រីកកិច្ចសហការជាមួយក្លិបអ្នកកាសែតកម្ពុជា និងស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំវគ្គបណ្តុះបណ្តាលជំនាញឌីជីថលថ្មីៗ និងកម្រិតខ្ពស់ជាបន្តបន្ទាប់ សំដៅធានាថា អ្នកសារព័ត៌មានឌីជីថលកម្ពុជាមានចំណេះដឹង និងសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញការងារ ស្របតាមការរីកចម្រើននៃបច្ចេកវិទ្យា៕
















Post a Comment (0)
Previous Post Next Post