«បណ្ណាល័យឡានឆាង-មេគង្គ» ទី៤ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅសាលាបឋមសិក្សាបន្ទាយសំរ៉ែ
សារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) មានអាសយដ្ឋានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ៥ ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ទំនាក់ទំនងតាមរយៈលេខ 012 278 222 / 097 723 2222 / 086 976 222 សូមអរគុណ...!
អង្គភាពសារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) ដំណើរការតាមលិខិតអនុញ្ញាតិលេខៈ ៧៥១៥ ន.ទ.ក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ របស់និយ័តករទូរគមនាគមន៏កម្ពុជា និង អាជ្ញាបណ្ណលេខ ០៣០ ប្រក ព.ម ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន ។​ សូមអរគុណ...!

«បណ្ណាល័យឡានឆាង-មេគង្គ» ទី៤ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅសាលាបឋមសិក្សាបន្ទាយសំរ៉ែ

 «បណ្ណាល័យឡានឆាង-មេគង្គ» ទី៤ ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅសាលាបឋមសិក្សាបន្ទាយសំរ៉ែ


 សៀមរាប៖ នៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៦ «បណ្ណាល័យឡានឆាង-មេគង្គ»ទី៤ ត្រូវបានដាក់ឱ្យប្រើប្រាស់ជា ផ្លូវការនៅសាលាបឋមសិក្សាបន្ទាយសំរ៉ែ ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្រោមអធិបតីលោក ងន ប៊ុនធី អភិបាលរងស្រុកបន្ទាយស្រី និង លោក លូ ឈីជឺ (Lu Qizhi) អគ្គកុងស៊ុលនៃស្ថានទូតចិនប្រចាំខេត្តសៀមរាប។
 
ក្នុងនាមម្ចាស់ជំនួយ លោក ចាង ជីនធីង (Zhang Jinting) ប្រធានមជ្ឈមណ្ឌលប្រទេសចិនសម្រាប់បោះពុម្ពផ្សាយ និងចែកចាយសៀវភៅ និងទស្សនាវដ្តីនៅក្រៅប្រទេស បានថ្លែងសារតាមវីដេអូថា៖ «គុណតម្លៃរបស់សៀវភៅ ការបណ្តុះបណ្តាលស្មារតីរបស់កុមារ បានរួមដំណើរឆ្ពោះទៅអនាគតជាមួយគ្នានៅក្នុង«បណ្ណាល័យមេគង្គ-ឡានឆាង»។ តាមរយៈកម្មវិធីសប្បុរសធម៌ «បណ្ណាល័យមេគង្គ-ឡានឆាង» នៅកម្ពុជា ភាគីចិនបានរួមសហការជាមួយសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន ក្នុងការកែលម្អ «បណ្ណាល័យមេគង្គ-ឡានឆាង» នៅក្នុងសាលាបឋមសិក្សាបន្ទាយសំរ៉ែ ដែលនឹងរួមចំណែកបន្ថែមគុណតម្លៃជីវិតសិក្សារបស់សិស្ស ក្នុងការទទួលបានចំណេះដឹងថ្មី ពង្រីកទស្សនវិស័យ និងទទួលបានការរីកចម្រើនតាមរយៈការអាន។
 
លោក លូ ឈីជឺ (Lu Qizhi) អគ្គកុងស៊ុលនៃស្ថានទូតចិនប្រចាំខេត្តសៀមរាប បានមានប្រសាសន៍ថា ចាប់តាំងពីកម្មវិធីសប្បុរសធម៌ «បណ្ណាល័យមេគង្គ-ឡានឆាង» នៅកម្ពុជា ត្រូវបានចាប់ផ្តើមនៅឆ្នាំ២០២១ មក គ្រាប់ពូជនៃចំណេះដឹងត្រូវបានផ្សព្វផ្សាយនៅក្នុងបណ្តាប្រទេសតាមដងទន្លេឡានឆាង-មេគង្គ។ លោកបន្ថែមថា
ពីបណ្ណាល័យទី១នៅខេត្តព្រៃវែង បន្តទៅបណ្ណាល័យទី២នៅខេត្តកណ្តាល ទី៣នៅរាជធានីភ្នំពេញ ហើយថ្ងៃនេះ បណ្ណាល័យទី៤ នៅខេត្តសៀមរាប ដែលជាចលករនាំអរិយធម៌បុរាណកម្ពុជារាប់ពាន់ឆ្នាំ និងវិមានចំណេះដឹងថ្មី គឺ«បណ្ណាល័យឡានឆាង-មេគង្គ»ទី៤នេះបានមកជួបគ្នា។
 
តំណាងលោក រិន ឡូត អភិបាលនៃគណៈអភិបាលស្រុកបន្ទាយស្រី និងក្នុងនាមសិស្សានុសិស្ស និងប្រជាជនក្នុងស្រុកបន្ទាយស្រី លោក ងន ប៊ុនធី  អភិបាលរងស្រុកបន្ទាយស្រី បានសម្តែងការថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រចំពោះស្ថានទូតចិនប្រចាំកម្ពុជា និងភាគីចិនទាំងអស់ ដែលបានរួមគ្នាជួយកែលម្អ «បណ្ណាល័យឡានឆាង-មេគង្គ»ទី៤នេះដែលវាមិនត្រឹមតែជាបណ្ណាល័យមួយប៉ុណ្ណោះទេ ប៉ុន្តែជាគម្រោងសប្បុរសធម៌ដ៏សំខាន់មួយ ដែលបណ្តុះក្តីសង្ឃឹម និងអនាគតរបស់កុមារកម្ពុជា។
 
លោកបានបន្ថែមថា ការដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវបណ្ណាល័យទី៤ «ឡានឆាង-មេគង្គ» នៅសាលាបឋមសិក្សាបន្ទាយសំរ៉ែ មិនត្រឹមតែជាសកម្មភាពសប្បុរសធម៌មួយនៅក្នុងវិស័យអប់រំមូលដ្ឋានរបស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជានិមិត្តរូបនៃការតភ្ជាប់កាន់តែជិតស្និទ្ធរវាង សៀវភៅ ចំណេះដឹង ការអប់រំ និងមិត្តភាពកាន់តែប្រពៃនៃទំនាក់ទំនងប្រជាជននិងប្រជាជន កម្ពុជា-ចិន
 
ក្នុងនាមអ្នកសម្របសម្រួល លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានយល់ស្របជាមួយលោក តាន់ ប៊ុនហូយ នាយកសាលាបឋមសិក្សាបន្ទាយសំរ៉េដែលបានថ្លែងថា គម្រោងកែលម្អ«បណ្ណាល័យឡានឆាង-មេគង្គ» ជាបទពិសោធន៍ដ៏ល្អមួយនៃការតភ្ជាប់ចិត្តប្រជាជន និងកិច្ចសហប្រតិបត្តិការមិត្តភាពរវាងប្រទេសយើងទាំងពីរ កម្ពុជានិងចិន ហើយសិស្សានុសិស្សនៅកម្ពុជាតែង ចាត់ទុកបណ្ណាល័យនេះជា «ថ្នាក់រៀនទី២» និងជា «ផ្ទះទី២» របស់ខ្លួនក្នុងការលើកកម្ពស់វប្បធម៌អំណាន និងសិក្សា៕









Post a Comment (0)
Previous Post Next Post