សមាជិកក្រុមកសិករឆ្លាតវៃ​ផ្ដល់បទពិសោធន៍ស្តីពីការថែទាំបន្លែ

 សមាជិកក្រុមកសិករឆ្លាតវៃ​ផ្ដល់បទពិសោធន៍ស្តីពីការថែទាំបន្លែ


 ខេត្តស្ទឹងត្រែង-សមាជិកក្រុមកសិករ​ឆ្លាតវៃដាំ​បានផ្ដល់បទពិសោធន៍ការថែទាំបន្លែ ឱ្យគ្នា​ទៅវិញទៅមក  ដើម្បី​បង្កើនការដាំដុះឲ្យ​​បានទិន្នផលច្រើន សម្រាប់​ផ្គត់ផ្គង់ទៅទី​ផ្សារ និងបានរួមគ្នាទប់ស្កាត់​បន្លែនាំចូល​ ដែលមានកាកសំណល់ថ្នាំគីមីកសិកម្មច្រើន បង្កផលប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។
    ក្នុងសកម្មភាពប្រមូលផលត្រសក់នៅចំការកសិករ ស្ថិតនៅភូមិគីឡូ៨សង្កាត់សាមគ្គីក្រុងខេត្តស្ទឹងត្រែងថ្ងៃទី២៣កញ្ញាឆ្នាំ២០២៦ លោកខ្វៃយឿនកសិករដាំបន្លែនៅភូមិខាងលើនេះបានបញ្ជាក់ថា៖តាមរយៈការ ដាំបន្លែជាង១០ឆ្នាំកន្លងមក​ កសិករក្នុងក្រុមដាំបន្លែ តែងរិះរក​បទពិសោធន៍ល្អៗ សម្រាប់ផ្លល់ជូនឱ្យគ្នាទៅវិញទៅមក ដោយគ្មានការលាក់លៀមអ្វីឡើយព្រោះចង់ឱ្យកសិករដូចគ្នា ​ដាំដុះបន្លែ​ឱ្យបានច្រើនប្រភេទ។
    កសិកររូបនេះបន្តថា ចំពោះដំណាំក្រសក់ នៅពេលប្រមូលផលបានរយៈពេល ​១០ ថ្ងៃ យើង​ប្រើប្រាស់ជីធម្មជាតិបំប៉នបន្ថែម ដើម្បី​ធ្វើឱ្យត្រសក់​ប្រមូលផលបានរហូតទៅដល់ជិតមួយខែ ​ ហើយដាំដុះ​ពូជផ្លែ៨ ​ព្រោះអតិថិជននិយមទិញយកទៅលក់បន្តច្រើន​(សំឡេង)អតិថិជនជាម៉ូយធ្លាប់ទិញ​នៅទីផ្សារ គេចង់បានពូជផ្លែប្រាំបីនិង ដោយសារទុកបានយូរ​ អ្នកបញ្ជាទិញអ្នកខ្លះយក ១០០គីឡូ ៥០ គីឡូ ​ ៣០ គីឡូ​ លក់ពីរថ្ងៃឬបីថ្ងៃ ដោយសារវាអត់ងាយស្រពោនស្វិតក្បាល វាតាន់ល្អហើយត្រង់ល្អ​ ពូជផ្លែប្រាំ ពូជផ្លែពីរ ដោយសារវាឆាប់ក្រហមសំបក ហើយ​លឿនសំបកស្ដើងអានេះសំបករាងក្រាស់​។
​     លោក ឆិល.វិបិល​ប្រធានការិយាល័យក្សេត្រសាស្ត្រនិងផលិតភាពកសិកម្ម​បានបញ្ជាក់​ថា នេះជាការយល់ដឹងខ្ពស់របស់សមាជិកក្រុមកសិករឆ្លាតវៃ បន្ទាប់ពីទទួលបានការបណ្តុះបណ្តាលបានយកចំណេះដឹងទៅអនុវត្តជាក់ស្តែង ​ដើម្បីធ្វើឱ្យបន្លែ​ផ្លែ​មានអ្នកបញ្ជាទិញច្រើន។
     លោក​បន្តណែនាំ​ថា កសិករយើង ត្រូវព្យាយាមប្រើជីធម្មជាតិជាការល្អ  តែបើប្រើប្រាស់ជី ឬថ្នាំគីមីកសិកម្ម ត្រូវពិនិត្យមើលនិតិវិធីឱ្យច្បាស់លាស់ (សំឡេង)បើថ្នាំគីមីយើងត្រូវដឹងអំពី ការបរិច្ឆេទពេលវេលាដែលត្រូវប្រើប្រាស់  ថ្នាំដែលបានចុះបញ្ជី  កម្រិតនៃការពុលមិនថា  វ័ន​លឿង វ័នខៀវវ័ន បៃតង ក្រហមអីទេ យើងត្រូវតែ មើលសំបកដប  មុនដែលយើងប្រើប្រាស់ ទៅលើថ្នាំ  កុំឱ្យអោយប៉ះពាល់ទៅដល់សុខភាព  និងបរិស្ថានជុំវិញ។​ 
         សូមបញ្ជាក់ថា  ក្រុមកសិករឆ្នាតវៃនៅសង្កាត់សាមគ្គីបានដាំត្រសក់ នៅសង្កាត់ស្ទឹងត្រែងដាំត្រឡាច តាមការ​បញ្ជាទិញយក​ទៅទីផ្សារ​ ​ ដើម្បីទប់ទល់ជាមួយបន្លែនាំចូល ដែលមានតម្លៃខ្ពស់ត្រសក់មួយគីឡូក្រាម១.៣០០ទៅ១.៨០០រៀល ត្រឡាច​មួយផ្លែ១.០០០ទៅ១.៥០០រៀល ។
 ដោយ កុល សារត្ន័ សហការី រស្មីញូស៍ប្រចាំ ខេត្តស្ទឹងត្រែង ថ្ងៃទី ២៣ កញ្ញា  ឆ្នាំ២០២៦