សម្ដេចក្រឡាហោម ស ខេង អញ្ជើញជួបសំណេះសំណាលជាមួយតំណាងជនភៀសសឹក៦ភូមិ នៅខេត្តបន្ទាយមានជ័យ
សារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) មានអាសយដ្ឋានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ៥ ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ទំនាក់ទំនងតាមរយៈលេខ 012 278 222 / 097 723 2222 / 086 976 222 សូមអរគុណ...!
អង្គភាពសារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) ដំណើរការតាមលិខិតអនុញ្ញាតិលេខៈ ៧៥១៥ ន.ទ.ក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ របស់និយ័តករទូរគមនាគមន៏កម្ពុជា និង ប្រកាសលេខ ១៣៣ ព.ម ប្រក ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ របស់ក្រសួងព័ត៌មាន ។​ សូមអរគុណ...!

សម្ដេចក្រឡាហោម ស ខេង អញ្ជើញជួបសំណេះសំណាលជាមួយតំណាងជនភៀសសឹក៦ភូមិ នៅខេត្តបន្ទាយមានជ័យ

 សម្ដេចក្រឡាហោម ស ខេង អញ្ជើញជួបសំណេះសំណាលជាមួយតំណាងជនភៀសសឹក៦ភូមិ នៅខេត្តបន្ទាយមានជ័យ



បន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦  សម្ដេចក្រឡាហោម ស ខេង និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយតំណាងបងប្អូនជនភៀសសឹកចំនួន៦ភូមិ ក្នុងខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួមពី កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអ្នកតំណាងរាស្ត្រមណ្ឌលបន្ទាយមានជ័យ ព្រមទាំងប្រតិភូអមដំណើរ និងថ្នាក់ដឹកនាំខេត្តជាច្រើនរូប រួមមាន ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត និង អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ។

កម្មវិធីជួបសំណេះសំណាលនេះ ត្រូវបានប្រារព្ធធ្វើឡើងនៅបរិវេណសាលាខេត្តបន្ទាយមានជ័យ ក្នុងគោលបំណងស្តាប់សំណូមពរ ក្តីកង្វល់ និងបញ្ហាប្រឈមនានារបស់បងប្អូនជនភៀសសឹក ដើម្បីស្វែងរកដំណោះស្រាយ និងជំរុញការអភិវឌ្ឍន៍ជីវភាពរស់នៅឱ្យកាន់តែល្អប្រសើរឡើង។

ជាមួយគ្នានេះ ថ្នាក់ដឹកនាំក៏បានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋឱ្យបន្តគាំទ្រនូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជារួមគ្នារក្សាសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍន៍ក្នុងមូលដ្ឋានឱ្យកាន់តែរីកចម្រើន៕



















Post a Comment (0)
Previous Post Next Post