ក្រសួងមហាផ្ទៃ ផ្អាកមុខងារបណ្ដោះអាសន្ន មន្ត្រីពន្ធនាគារខេត្តស្ទឹងត្រែង ៤រូប ឱ្យមកបម្រើការងារនៅអគ្គនាយកដ្ឋានពន្ធនាគារ
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ នៃរាជរដ្ឋាភិបាលកម្ពុជា បានចេញប្រកាសស្តីពី ការផ្អាកមុខងារបណ្ដោះអាសន្នមន្ត្រីរាជការ តាមសំណើរបស់អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ ដោយសម្រេចផ្អាកមុខងារមន្ត្រីពន្ធនាគារ នៃពន្ធនាគារខេត្តស្ទឹងត្រែង ចំនួន៤រូប ជាបណ្ដោះអាសន្ន និងបញ្ជូនឱ្យមកបម្រើការងារនៅនាយកដ្ឋានរដ្ឋបាលសរុប ចំណុះអគ្គនាយកដ្ឋានពន្ធនាគារ។
មន្ត្រីដែលត្រូវបានផ្អាកមុខងារបណ្ដោះអាសន្ន មានដូចខាងក្រោម៖
១- លោក លឹម វាសនា ឋានៈឧត្តមអគ្គានុរក្សថ្នាក់លេខ២ អត្តលេខ ២៦៨៧ ប្រធានពន្ធនាគារខេត្តស្ទឹងត្រែង។
២- លោក ជាន់ រចនា ឋានៈវរអគ្គានុរក្សថ្នាក់លេខ២ អត្តលេខ ១៧៧៩ ប្រធានការិយាល័យប្រតិបត្តិ។
៣- លោក ងួន រតនៈ ឋានៈអគ្គានុរក្សថ្នាក់លេខ១ អត្តលេខ ២៣៩០ អនុប្រធានការិយាល័យប្រតិបត្តិ។
៤- លោក ពុម្ភ រតនៈ ឋានៈអគ្គានុរក្សថ្នាក់លេខ១ អត្តលេខ ២៥៧៨ ប្រធានផ្នែកគ្រប់គ្រងជនជាប់ឃុំ។
ការផ្អាកមុខងារនេះ គឺធ្វើឡើងជាបណ្ដោះអាសន្ន ដោយឱ្យមន្ត្រីទាំង៤រូប មកបម្រើការងារនៅនាយកដ្ឋានរដ្ឋបាលសរុប ចំណុះអគ្គនាយកដ្ឋានពន្ធនាគារ រហូតដល់មានសេចក្តីសម្រេចថ្មីពីក្រសួងមហាផ្ទៃ៕







