ក្រុងតាខ្មៅ ចុះរៀបចំសណ្ដាប់ធ្នាប់ជុំវិញផ្សារតាខ្មៅថ្មី ដើម្បីដោះស្រាយបញ្ហាកក់ស្ទះចរាចរណ៍
ខេត្តកណ្ដាល៖ នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពក្រុងតាខ្មៅ បានសហការជាមួយអាជ្ញាធរសង្កាត់ដើមមាន និងគណៈកម្មការផ្សារតាខ្មៅថ្មី ចុះអនុវត្តការរៀបចំសណ្ដាប់ធ្នាប់ជុំវិញតំបន់ផ្សារ ដើម្បីដោះស្រាយបញ្ហាកក់ស្ទះចរាចរណ៍ ដែលកើតមានជាបន្តបន្ទាប់រៀងរាល់ថ្ងៃ។
យោងតាមការរាយការណ៍ ស្ថានភាពកក់ស្ទះចរាចរណ៍នៅតំបន់ជុំវិញផ្សារតាខ្មៅថ្មី កើតឡើងដោយសារការលក់ដូររបស់អាជីវករ ដែលបានរាលដាលលើចិញ្ចើមផ្លូវ និងការប្រើប្រាស់ផ្លូវសាធារណៈធ្វើជាទីតាំងប្រកបអាជីវកម្ម ដោយមិនមានការរៀបចំឲ្យបានត្រឹមត្រូវ។
អាជ្ញាធរបានធ្វើការណែនាំ និងរៀបចំសណ្ដាប់ធ្នាប់ឡើងវិញ ដើម្បីធានាឲ្យមានសណ្តាប់ធ្នាប់ល្អ ប្រសើរឡើងក្នុងការធ្វើចរាចរណ៍ និងការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់។
សូមបញ្ជាក់ថា បញ្ហាការលក់ដូររាលដាលលើចិញ្ចើមផ្លូវ មិនត្រឹមតែបង្កឲ្យមានការកក់ស្ទះចរាចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់បរិស្ថាន អនាម័យ និងសោភ័ណភាពទីក្រុងផងដែរ។
អាជ្ញាធរមូលដ្ឋានក៏បានអំពាវនាវដល់បងប្អូនអាជីវករ និងប្រជាពលរដ្ឋទាំងអស់ សូមចូលរួមគោរពតាមការណែនាំរបស់អាជ្ញាធរ ដើម្បីរួមចំណែករក្សាសណ្ដាប់ធ្នាប់ សោភ័ណភាព និងសុវត្ថិភាពចរាចរណ៍នៅក្នុងក្រុងតាខ្មៅឲ្យកាន់តែប្រសើរឡើង។