ផ្ទេរទណ្ឌិត ៦០នាក់ ពីមណ្ឌលអប់រំកែប្រែទី៣ ទៅពន្ធនាគារខេត្តក្រចេះ និងព្រៃវែង ដើម្បីបន្ធូរភាពចង្អៀតណែន
សារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) មានអាសយដ្ឋានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ៥ ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ទំនាក់ទំនងតាមរយៈលេខ 012 278 222 / 097 723 2222 / 086 976 222 សូមអរគុណ...!
អង្គភាពសារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) ដំណើរការតាមលិខិតអនុញ្ញាតិលេខៈ ៧៥១៥ ន.ទ.ក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ របស់និយ័តករទូរគមនាគមន៏កម្ពុជា និង ប្រកាសលេខ ១៣៣ ព.ម ប្រក ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ របស់ក្រសួងព័ត៌មាន ។​ សូមអរគុណ...!

ផ្ទេរទណ្ឌិត ៦០នាក់ ពីមណ្ឌលអប់រំកែប្រែទី៣ ទៅពន្ធនាគារខេត្តក្រចេះ និងព្រៃវែង ដើម្បីបន្ធូរភាពចង្អៀតណែន

 ផ្ទេរទណ្ឌិត ៦០នាក់ ពីមណ្ឌលអប់រំកែប្រែទី៣ ទៅពន្ធនាគារខេត្តក្រចេះ និងព្រៃវែង ដើម្បីបន្ធូរភាពចង្អៀតណែន



នៅព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៦ អគ្គនាយកដ្ឋានពន្ធនាគារ បានសហការជាមួយស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ខេត្តក្រចេះ និងខេត្តព្រៃវែង ព្រមទាំងសមត្ថកិច្ចពាក់ព័ន្ធគ្រប់ជាន់ថ្នាក់ ធ្វើការផ្ទេរ និងដឹកជញ្ជូនជនជាប់ឃុំចំនួន ៦០នាក់ ចេញពីមណ្ឌលអប់រំកែប្រែទី៣ ទៅកាន់ពន្ធនាគារខេត្តក្រចេះ និងពន្ធនាគារខេត្តព្រៃវែង ដើម្បីបន្ធូរភាពចង្អៀតណែននៅក្នុងមណ្ឌល។

ប្រតិបត្តិការផ្ទេរទណ្ឌិតនេះ ត្រូវបានអនុវត្តក្រោមការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ក្នុងនោះ ទណ្ឌិតចំនួន ៣០នាក់ ត្រូវបានផ្ទេរទៅកាន់ពន្ធនាគារខេត្តក្រចេះ និងទណ្ឌិតចំនួន ៣០នាក់ទៀត ត្រូវបានផ្ទេរទៅកាន់ពន្ធនាគារខេត្តព្រៃវែង ដោយដំណើរការផ្ទេរនេះ បានអនុវត្តក្រោមការចុះបញ្ជាផ្ទាល់ពី លោក វរអគ្គានុរក្សថ្នាក់លេខ១ សោម បញ្ញា ប្រធានការិយាល័យសន្តិសុខ នៃអគ្គនាយកដ្ឋានពន្ធនាគារ។

ការផ្ទេរទណ្ឌិតខាងលើ មានគោលបំណងសំខាន់ក្នុងការរៀបចំការគ្រប់គ្រងទណ្ឌិតឱ្យមានប្រសិទ្ធភាព និងបន្ធូរភាពចង្អៀតណែននៅមណ្ឌលអប់រំកែប្រែទី៣។

រូបភាព៖ មណ្ឌលអប់រំកែប្រែទី៣ ពន្ធនាគារខេត្តក្រចេះ និងពន្ធនាគារខេត្តព្រៃវែង។







Post a Comment (0)
Previous Post Next Post