ប.ស.ស. អបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨ មីនា ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ»
សារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) មានអាសយដ្ឋានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ៥ ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ទំនាក់ទំនងតាមរយៈលេខ 012 278 222 / 097 723 2222 / 086 976 222 សូមអរគុណ...!
អង្គភាពសារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) ដំណើរការតាមលិខិតអនុញ្ញាតិលេខៈ ៧៥១៥ ន.ទ.ក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ របស់និយ័តករទូរគមនាគមន៏កម្ពុជា និង ប្រកាសលេខ ១៣៣ ព.ម ប្រក ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ របស់ក្រសួងព័ត៌មាន ។​ សូមអរគុណ...!

ប.ស.ស. អបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨ មីនា ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ»

 ប.ស.ស. អបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិនារី ៨ មីនា ក្រោមប្រធានបទ «សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រី និងគ្រួសារ» 


-----------------------

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៦នេះ បេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានរៀបចំពិធីអបអរសាទរខួបលើកទី១១៥ ទិវាអន្តរជាតិ ៨មីនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “សន្តិភាព និងសន្តិសុខសម្រាប់ស្ត្រីនិងគ្រួសារ“ ដែលប្រព្រឹត្តក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយក ប.ស.ស. ស្តីទី ដើម្បីរំលឹកដល់គុណតម្លៃ និងសមិទ្ធផលដ៏អស្ចារ្យរបស់នារី ក្នុងវិស័យសន្តិសុខសង្គម និងការអភិវឌ្ឍជាតិ។


ក្នុងឱកាសដ៏វិសេសវិសាលនោះ ឯកឧត្តមបណ្ឌិតអគ្គនាយកស្ដីទី បានលើកយកទស្សនៈបុរាណពីមុនថា «ស្ត្រីបង្វិលកន្ទុយចង្ក្រានមិនជុំ» ប៉ុន្តែបច្ចុប្បន្ននេះស្ត្រីគឺបានចូលរួមចំណែកក្នុងវិស័យការងារជាច្រើនក្រសួងស្ថាប័ន និងក្លាយជាថ្នាក់ដឹកនាំកំពូលផងដែរ ដើម្បីធ្វើការប្រៀបធៀប និងបង្ហាញពីការវិវត្តន៍ជាវិជ្ជមាននៃសង្គមសម័យថ្មី ជាពិសេសនៅក្នុងអង្គភាព ប.ស.ស. ផ្ទាល់តែម្ដង។ ឯកឧត្តមបណ្ឌិតបានគូសបញ្ជាក់ថា បច្ចុប្បន្ន ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានមន្ត្រី និងបុគ្គលិកជាស្រ្តីសរុបរហូតដល់ ១ ០៦០នាក់ ក្នុងនោះជិត ៤០០នាក់ កំពុងកាន់តួនាទីជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ដែលនេះជាសក្ខីភាពសបញ្ជាក់ឱ្យឃើញថា ស្រ្តីមិនត្រឹមតែមានសមត្ថភាពខ្ពស់ក្នុងការគ្រប់គ្រងការងារប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាសសរស្តម្ភដ៏រឹងមាំ ក្នុងការជំរុញប្រព័ន្ធសន្តិសុខសង្គមនៅកម្ពុជាឱ្យរីកចម្រើនប្រកបដោយមោទនភាព។


ក្នុងស្មារតីលើកកម្ពស់តម្លៃស្ត្រី ឯកឧត្តមបណ្ឌិតបានប្រសាសន៍បន្ថែមថា ប.ស.ស. មិនត្រឹមតែជាអង្គភាពផ្តល់សេវាប៉ុណ្ណោះទេ ប៉ុន្តែជាថ្នាលនៃ «នារីរតនៈ» ដែលមន្ត្រី និងបុគ្គលិកជាស្ត្រីគ្រប់រូបបាននិងកំពុងបង្ហាញពីសមត្ថភាពពិតក្នុងការបម្រើសេវាសាធារណៈជូនដល់សមាជិករបស់ខ្លួន។ ការពង្រឹងកិច្ចគាំពារសង្គមជូនស្ត្រី និងគ្រួសារ បានក្លាយជាយន្តការដ៏សំខាន់ក្នុងការធានាស្ថិរភាពសេដ្ឋកិច្ច និងការអភិវឌ្ឍសង្គមជាតិទាំងមូល។ សកម្មភាពទាំងអស់នេះ គឺសុទ្ធសឹងតែស្របតាមចក្ខុវិស័យដ៏ខ្ពង់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងមុំទី៤ នៃយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលចាត់ទុកស្ត្រីជាស្នូលនៃសន្តិសុខ និងសុភមង្គលគ្រួសារ។


ជាទីបញ្ចប់ ឯកឧត្តមបណ្ឌិតអគ្គនាយកស្ដីទី បានសម្តែងនូវមនោសញ្ចេតនាដឹងគុណយ៉ាងជ្រាលជ្រៅ និងវាយតម្លៃខ្ពស់ចំពោះស្មារតីលះបង់ និងការខិតខំប្រឹងប្រែងមិនខ្លាចនឿយហត់របស់មន្ត្រី និងបុគ្គលិកជាស្ត្រីទាំងអស់ ដែលបានបំពេញតួនាទីទ្វេដងប្រកបដោយប្រសិទ្ធភាព ទាំងក្នុងកិច្ចការងារអង្គភាព និងការមើលថែគ្រួសារ។ ទន្ទឹមនឹងនេះ ឯកឧត្តមបណ្ឌិតបានអំពាវនាវដល់គ្រប់ផ្នែកពាក់ព័ន្ធ ឱ្យបន្តជំរុញការផ្តល់តម្លៃ លើកទឹកចិត្ត និងបង្កើនកិច្ចគាំពារដល់ស្ត្រីឱ្យបានកាន់តែខ្លាំងក្លា ដើម្បីប្រែក្លាយពួកគាត់ឱ្យទៅជាធនធានដ៏មានសក្តានុពលបំផុត ក្នុងការកសាងសុភមង្គលគ្រួសារ ស្ថិរភាពសង្គមជាតិ និងការអភិវឌ្ឍប្រព័ន្ធសន្តិសុខសង្គមឱ្យកាន់តែរឹងមាំ និងមានចីរភាព៕









Post a Comment (0)
Previous Post Next Post