អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចុះរៀបចំសណ្ដាប់ធ្នាប់លើផ្លូវលេខ 128K ដោយអាជីវករលក់ដូរផ្លែឈើ លើចិញ្ចើមផ្លូវ ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ជិតផ្សារអូឌឹម ដើម្បីដោះស្រាយបញ្ហាកក់ស្ទះចរាចរណ៍
សារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) មានអាសយដ្ឋានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ៥ ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ទំនាក់ទំនងតាមរយៈលេខ 012 278 222 / 097 723 2222 / 086 976 222 សូមអរគុណ...!
អង្គភាពសារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) ដំណើរការតាមលិខិតអនុញ្ញាតិលេខៈ ៧៥១៥ ន.ទ.ក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ របស់និយ័តករទូរគមនាគមន៏កម្ពុជា និង ប្រកាសលេខ ១៣៣ ព.ម ប្រក ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ របស់ក្រសួងព័ត៌មាន ។​ សូមអរគុណ...!

អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចុះរៀបចំសណ្ដាប់ធ្នាប់លើផ្លូវលេខ 128K ដោយអាជីវករលក់ដូរផ្លែឈើ លើចិញ្ចើមផ្លូវ ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ជិតផ្សារអូឌឹម ដើម្បីដោះស្រាយបញ្ហាកក់ស្ទះចរាចរណ៍

 អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ចុះរៀបចំសណ្ដាប់ធ្នាប់លើផ្លូវលេខ 128K ដោយអាជីវករលក់ដូរផ្លែឈើ លើចិញ្ចើមផ្លូវ ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងសាំង ជិតផ្សារអូឌឹម ដើម្បីដោះស្រាយបញ្ហាកក់ស្ទះចរាចរណ៍



ភ្នំពេញ ៖ នៅរសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ គណៈបញ្ជាការឯកភាពខណ្ឌពោធិ៍សែនជ័យ បានសហការជាមួយអាជ្ញាធរសង្កាត់ត្រពាំងក្រសាំង និងមន្ត្រីពាក់ព័ន្ធ ចុះអនុវត្តវិធានការរៀបចំសណ្ដាប់ធ្នាប់លើផ្លូវលេខ 128K ជិតតំបន់ផ្សារអូឌឹម ដើម្បីដោះស្រាយបញ្ហាកក់ស្ទះចរាចរណ៍ដែលកើតមានជាប្រចាំថ្ងៃ។

ប្រតិបត្តិការនេះ ផ្តោតលើការរៀបចំអាជីវករលក់ដូរផ្លែឈើ ដែលបានយកចិញ្ចើមផ្លូវ និងផ្លូវសាធារណៈធ្វើជាទីតាំងអាជីវកម្ម ព្រមទាំងការតសំយ៉ាបដាក់ឆ័ត្រលើផ្លូវ បណ្តាលឲ្យរាំងស្ទះដល់ចរាចរណ៍ និងប៉ះពាល់ដល់អ្នកធ្វើដំណើរតាមដងផ្លូវ ព្រមទាំងប៉ះពាល់ដល់ សណ្ដាប់ធ្នាប់សាធារណៈ។

យោងតាមការរាយការណ៍ បញ្ហាកក់ស្ទះនៅតំបន់នេះ កើតឡើងដោយសារសកម្មភាពលក់ដូរដែលរាលដាលលើចិញ្ចើមផ្លូវ ដោយមិនមានការរៀបចំឲ្យបានត្រឹមត្រូវ។

ប្រជាពលរដ្ឋមួយចំនួនក៏បានលើកឡើងថា ការលក់ដូរនេះ មិនមានភាពច្បាស់លាស់ពីផ្លូវច្បាប់ ឬការអនុញ្ញាតផ្លូវការនោះទេ ដែលអាចបណ្តាលឲ្យមានភាពអនាធិបតេយ្យ និងប៉ះពាល់ដល់សង្គម ប្រសិនបើគ្មានការគ្រប់គ្រងយ៉ាងតឹងរឹង។

អាជ្ញាធរបានធ្វើការណែនាំដល់អាជីវករ ឲ្យបញ្ឈប់ការលក់ដូរលើចិញ្ចើមផ្លូវ និងរៀបចំទីតាំងអាជីវកម្មឲ្យបានសមស្រប ដើម្បីធានាឲ្យមានសណ្ដាប់ធ្នាប់ល្អប្រសើរ កាត់បន្ថយការកក់ស្ទះ និងបង្កើនសុវត្ថិភាពក្នុងការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ។

គួរបញ្ជាក់ថា បញ្ហាការលក់ដូររាលដាលលើចិញ្ចើមផ្លូវ មិនត្រឹមតែបង្កការកក់ស្ទះចរាចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់បរិស្ថាន អនាម័យ និងសោភ័ណភាពទីក្រុងផងដែរ។

សកម្មភាពរៀបចំសណ្ដាប់ធ្នាប់នេះ បានអនុវត្តក្រោមការណែនាំរបស់លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ ដោយមានការដឹកនាំផ្ទាល់ពីលោក លាង ដាវីត នាយករងរដ្ឋបាលខណ្ឌ ព្រមទាំង លោក ចាន់ ភារ៉ា ក្រុមប្រឹក្សាសង្កាត់ត្រពាំងក្រសាំង និងអាជ្ញាធរមូលដ្ឋានជាច្រើនរូប ចូលរួមអនុវត្ត ដើម្បីធានាបាននូវសុវត្ថិភាពចរាចរណ៍ ការពារបរិស្ថាន និងលើកកម្ពស់របៀបរស់នៅរបស់ប្រជាពលរដ្ឋឲ្យមានភាពប្រសើរឡើង៕





Post a Comment (0)
Previous Post Next Post