មហិច្ឆតាវាតទី​យោធារបស់​ជប៉ុនបាន​លេចឡើង​​យ៉ាង​ច្បាស់ក្រឡែត
សារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) មានអាសយដ្ឋានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ៥ ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ទំនាក់ទំនងតាមរយៈលេខ 012 278 222 / 097 723 2222 / 086 976 222 សូមអរគុណ...!
អង្គភាពសារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) ដំណើរការតាមលិខិតអនុញ្ញាតិលេខៈ ៧៥១៥ ន.ទ.ក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ របស់និយ័តករទូរគមនាគមន៏កម្ពុជា និង ប្រកាសលេខ ១៣៣ ព.ម ប្រក ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ របស់ក្រសួងព័ត៌មាន ។​ សូមអរគុណ...!

មហិច្ឆតាវាតទី​យោធារបស់​ជប៉ុនបាន​លេចឡើង​​យ៉ាង​ច្បាស់ក្រឡែត

 មហិច្ឆតាវាតទី​យោធារបស់​ជប៉ុនបាន​លេចឡើង​​យ៉ាង​ច្បាស់ក្រឡែត


រសៀល​ថ្ងៃទី ៩ ខែ​មេសា លោកវរសេនីយ៍ឯក Zhang Xiaogang អ្នក​នាំពាក្យ​ក្រសួង​ការពារជាតិ​ចិន​បាន​ប្រកាស​ព័ត៌មាន​អំពីបញ្ហា​ពាក់ព័ន្ធយោធា​ក្នុង​ពេល​ថ្មីៗ​កន្លង​ទៅនេះ ។

        មាន​អ្នក​សារព័ត៌មាន​លើក​សំណួរ​ថា តាម​ការ​ផ្សាយ​ដំណឹង​ឱ្យ​ដឹងថា រដ្ឋ​មន្ត្រី​ក្រសួង​ការ​ពារ​ជាតិ​ជប៉ុន​ ​ប្រកាស​ថា បាន​ដាក់​ពង្រាយ​​មីស៊ីល​រយៈ​ចម្ងាយ​ឆ្ងាយ ដែល “មានសមត្ថភាព​​វាយ​ប្រហារ​ទៅលើមូលដ្ឋានសត្រូវ​​”រួចហើយ​ អ្នក​វិភាគ​សម្គាល់ឃើញថា ទង្វើ​នេះ​មាន​ចេតនា​សំដៅ​ចំពោះ​ប្រទេស​ចិន​យ៉ាងជាក់​ច្បាស់ ។ តើ​ប្រទេស​ចិន​មាន​ការ​អធិប្បាយ​យ៉ាង​ដូច​ម្តេច​ចំពោះបញ្ហា​នេះ ?​​
        
លោក Zhang Xiaogang បាន​ឆ្លើយតប​ថា  ជប៉ុន​ពន្លឿន​ការ​ធ្វើ​“យោធូបនីយកម្មឡើងវិញ” ហើយ​ដើរ​ឆ្ពោះទៅរក​សភាពមាន​គ្រោះថ្នាក់​ដែលមិន​អាច​គ្រប់​គ្រងបាន​យ៉ាង​ឆាប់រហ័ស ប្រការ​នេះ​បាន​ល្មើសនឹង​ការ​រឹតត្បឹត​នៃ​ “រដ្ឋ​ធម្ម​នុញ្ញសន្តិភាព” និង​គោលការណ៍​ “ស្វ័យការពារ”  របស់​ជប៉ុន​ មហិច្ឆតាវាទី​យោធារបស់​ជប៉ុនបាន​លេចឡើង​​យ៉ាងច្បាស់​ក្រឡែត​​ ។ ប្រការ​ដែល​គួរតែ​គូសបញ្ជាក់ គឺ​កងទ័ព​ចិន​មាន​សមត្ថភាព​គ្រប់គ្រាន់ក្នុង​​ការ​វាយ​តបវិញ​ចំពោះ​ការ​គំរាម​កំហែង​និង​ការ​បង្ករឿង  ហើយ​នឹង​ធ្វើ​ឱ្យ​អ្នក​ឈ្លានពាន​បង់តម្លៃ​ដែល​មិនអាច​​រ៉ាប់រងបាន​​ ដើម្បីគាំពារ​អធិបតេយ្យភាពជា​តិ សន្តិសុខ​និង​ផលប្រយោជន៍​ខាង​ការ​អភិវឌ្ឍរបស់ចិន​ ៕


Post a Comment (0)
Previous Post Next Post