ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅភ្នំពេញ បន្តទាក់ទាញភ្ញៀវយ៉ាងច្រើន ខណៈមិនទាន់បិទបញ្ចប់
សារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) មានអាសយដ្ឋានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ៥ ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ទំនាក់ទំនងតាមរយៈលេខ 012 278 222 / 097 723 2222 / 086 976 222 សូមអរគុណ...!
អង្គភាពសារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) ដំណើរការតាមលិខិតអនុញ្ញាតិលេខៈ ៧៥១៥ ន.ទ.ក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ របស់និយ័តករទូរគមនាគមន៏កម្ពុជា និង ប្រកាសលេខ ១៣៣ ព.ម ប្រក ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ របស់ក្រសួងព័ត៌មាន ។​ សូមអរគុណ...!

ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅភ្នំពេញ បន្តទាក់ទាញភ្ញៀវយ៉ាងច្រើន ខណៈមិនទាន់បិទបញ្ចប់

 ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅភ្នំពេញ បន្តទាក់ទាញភ្ញៀវយ៉ាងច្រើន ខណៈមិនទាន់បិទបញ្ចប់



ភ្នំពេញ៖ ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ គ.ស ២០២៦ នៅរាជធានីភ្នំពេញ មិនទាន់បិទបញ្ចប់នៅឡើយទេ ខណៈបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវជាតិ-អន្តរជាតិ បន្តមកដើរលេងកម្សាន្តយ៉ាងច្រើនកុះករ ជាពិសេសនៅថ្ងៃទី៤ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦។
នៅល្ងាច និងរាត្រីថ្ងៃទី១៧ មេសា ឆ្នាំ២០២៦នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ រួមជាមួយមន្ត្រីពាក់ព័ន្ធ បានអញ្ជើញចុះទស្សនាបរិយាកាសសប្បាយរីករាយរបស់ប្រជាពលរដ្ឋ ក៏ដូចជាសកម្មភាពលក់ដូររបស់អាជីវករ ក្នុងតំបន់រៀបចំព្រឹត្តិការណ៍។ ក្នុងឱកាសនោះផងដែរ ឯកឧត្តមក៏បានទស្សនាការប្រកួតអុកចត្រង់ ដែលកំពុងប្រព្រឹត្តទៅយ៉ាងស្វិតស្វាញនៅក្នុងភូមិវប្បធម៌។

លោកស្រី ដោ សម្ផស្ស នាយិការរង និងជាអ្នកនាំពាក្យរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ការចុះទស្សនានេះ គឺដើម្បីពិនិត្យមើលស្ថានភាពទូទៅនៃការកម្សាន្តរបស់ប្រជាពលរដ្ឋ និងការប្រកបអាជីវកម្មរបស់អាជីវករ ក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ដែលរៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ។

យោងតាមរបាយការណ៍ ក្នុងរយៈពេល ៣ថ្ងៃដំបូង នៃពិធីបុណ្យចូលឆ្នាំថ្មី និងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» នៅរាជធានីភ្នំពេញ មានភ្ញៀវជាតិ និងអន្តរជាតិ មកដើរលេងកម្សាន្តសរុបជាង ៤.៣ លាននាក់។ ក្នុងនោះ ថ្ងៃទី១ មានចំនួន ៩៨៣,០៨០នាក់ (ភ្ញៀវបរទេស ៧,០៦៨នាក់), ថ្ងៃទី២ មានចំនួន ១,៥៦៥,៣៦៧នាក់ (ភ្ញៀវបរទេស ១៧,៩៤០នាក់) និងថ្ងៃទី៣ មានចំនួន ១,៨២៧,៩៩០នាក់។

ជាពិសេស ស្ថានភាពសន្តិសុខ និងសុវត្ថិភាព ក្នុងអំឡុងពេលប្រារព្ធពិធី ត្រូវបានធានាយ៉ាងល្អប្រសើរ ដោយមិនមានហេតុការណ៍ធ្ងន់ធ្ងរណាមួយកើតឡើងឡើយ បង្កើនភាពជឿជាក់ និងភាពសប្បាយរីករាយដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» ឆ្នាំ២០២៦ ត្រូវបានរៀបចំរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦។ មកដល់ពេលនេះ ព្រឹត្តិការណ៍បានឈានដល់ថ្ងៃទី៤ ហើយនៅសល់២ថ្ងៃទៀត សម្រាប់បងប្អូនប្រជាពលរដ្ឋបន្តចូលរួមកម្សាន្ត។

អាជ្ញាធរអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរទាំងអស់ បន្តចូលរួមកម្សាន្តឱ្យបានច្រើនកុះករ ដើម្បីរួមចំណែកបង្កើនបរិយាកាសសប្បាយរីករាយ និងសាមគ្គីភាពជាតិ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះ៕



































Post a Comment (0)
Previous Post Next Post