អាជ្ញាធរក្រុងប៉ោយប៉ែត អំពាវនាវពលរដ្ឋគោរពប្រពៃណីខ្មែរ និងហាមលេងបាញ់ទឹកក្នុងឱកាសបុណ្យចូលឆ្នាំថ្មី
សារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) មានអាសយដ្ឋានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ៥ ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ទំនាក់ទំនងតាមរយៈលេខ 012 278 222 / 097 723 2222 / 086 976 222 សូមអរគុណ...!
អង្គភាពសារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) ដំណើរការតាមលិខិតអនុញ្ញាតិលេខៈ ៧៥១៥ ន.ទ.ក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ របស់និយ័តករទូរគមនាគមន៏កម្ពុជា និង ប្រកាសលេខ ១៣៣ ព.ម ប្រក ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ របស់ក្រសួងព័ត៌មាន ។​ សូមអរគុណ...!

អាជ្ញាធរក្រុងប៉ោយប៉ែត អំពាវនាវពលរដ្ឋគោរពប្រពៃណីខ្មែរ និងហាមលេងបាញ់ទឹកក្នុងឱកាសបុណ្យចូលឆ្នាំថ្មី

 អាជ្ញាធរក្រុងប៉ោយប៉ែត អំពាវនាវពលរដ្ឋគោរពប្រពៃណីខ្មែរ និងហាមលេងបាញ់ទឹកក្នុងឱកាសបុណ្យចូលឆ្នាំថ្មី


បន្ទាយមានជ័យ ៖ នាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ ដែលត្រូវនឹងថ្ងៃ១១រោច ខែចែត្រ ឆ្នាំពុទ្ធសករាជ ២៥៦៩ ឯកឧត្តមបណ្ឌិត ប៉ាន់ ខែមប៊ុនថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងប៉ោយប៉ែត រួមជាមួយលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងលោក ព្រហ្ម ពិសិដ្ឋ អធិការនគរបាលក្រុង បានអញ្ជើញចុះផ្សព្វផ្សាយ និងណែនាំដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។

ក្នុងឱកាសនោះ អាជ្ញាធរបានលើកទឹកចិត្តឱ្យប្រជាពលរដ្ឋចូលរួមលេងល្បែងប្រពៃណីខ្មែរ ដែលជាបេតិកភណ្ឌវប្បធម៌ដ៏មានតម្លៃរបស់ដូនតា ដើម្បីអភិរក្ស និងបន្តស្នាដៃប្រពៃណីឲ្យនៅរឹងមាំ។

ជាមួយគ្នានេះដែរ អាជ្ញាធរបានដាក់ចេញបម្រាមហាមឃាត់មិនឱ្យមានសកម្មភាពបាញ់ទឹក ឬគប់ទឹក ដែលត្រូវបានចាត់ទុកថាជាទង្វើប្រាសចាកពីប្រពៃណីខ្មែរ និងអាចបង្កឱ្យមានអសន្តិសុខសង្គមក្នុងអំឡុងពេលបុណ្យ។

លើសពីនេះ ឯកឧត្តមបណ្ឌិត ប៉ាន់ ខែមប៊ុនថន ក៏បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ឱ្យចូលរួមសន្សំសំចៃទឹកប្រើប្រាស់ ដោយសារតែរដូវប្រាំងមានកម្តៅខ្ពស់ ដែលអាចបណ្តាលឱ្យខ្វះខាតទឹកនៅតាមតំបន់មួយចំនួន។

អាជ្ញាធរបានអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់ចូលរួមគោរពតាមការណែនាំ និងសហការគ្នារក្សាសន្តិសុខ សណ្តាប់ធ្នាប់ និងអភិរក្សប្រពៃណីជាតិ ដើម្បីធ្វើឱ្យពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រព្រឹត្តទៅដោយសុខសាន្ត និងមានអត្ថន័យ។







Post a Comment (0)
Previous Post Next Post