RMN KH
សារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) មានអាសយដ្ឋានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ៥ ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ទំនាក់ទំនងតាមរយៈលេខ 012 278 222 / 097 723 2222 / 086 976 222 សូមអរគុណ...!
អង្គភាពសារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) ដំណើរការតាមលិខិតអនុញ្ញាតិលេខៈ ៧៥១៥ ន.ទ.ក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ របស់និយ័តករទូរគមនាគមន៏កម្ពុជា និង ប្រកាសលេខ ១៣៣ ព.ម ប្រក ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ របស់ក្រសួងព័ត៌មាន ។​ សូមអរគុណ...!

No title

 ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាធិបតីក្នុងពិធីវេរភត្ត និងពូនភ្នំខ្សាច់ ថ្ងៃទី២ នៃបុណ្យចូលឆ្នាំខ្មែរ



ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ព្រមទាំងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានអញ្ជើញជាធិបតីក្នុងពិធីវេរភត្តប្រគេនព្រះសង្ឃ និងពូនភ្នំខ្សាច់ នៅថ្ងៃទី២ នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ត្រូវនឹងថ្ងៃវីរៈវ័នបត។

ពិធីនេះបានប្រារព្ធឡើងនៅបរិវេណ វត្តភ្នំ នាព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៦ ដោយមានការចូលរួមពីមន្រ្តីរាជការ ព្រះសង្ឃ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ ក្នុងបរិយាកាសសាមគ្គីភាព និងគោរពប្រពៃណីជាតិ។

ពិធីពូនភ្នំខ្សាច់ ត្រូវបានចាត់ទុកថា ជាប្រពៃណីដ៏មានន័យជ្រាលជ្រៅក្នុងព្រះពុទ្ធសាសនា ដោយជាការរំឭកដល់ព្រះចូឡាមណីចេតិយ និងព្រះសារីរិកធាតុនៃព្រះសម្មាសម្ពុទ្ធ។ ការរំឭកនេះ ស្មើនឹងការគោរពដល់ព្រះពុទ្ធបរមគ្រូ ដែលមានគុណធម៌ដ៏អស្ចារ្យចំពោះសត្វលោក រួមមាន បញ្ញាគុណ ករុណាគុណ និងវិសុទ្ធគុណ។

តាមទំនៀមបុរាណ ការចូលរួមពូនភ្នំខ្សាច់ គឺមានន័យដូចជាការចូលរួមសាងសង់ព្រះចេតិយ ថ្វាយព្រះសម្មាសម្ពុទ្ធផ្ទាល់ ដែលជាការបង្កើនសេចក្ដីជ្រះថ្លា និងបង្កើនបុណ្យកុសលសម្រាប់ជីវិត។

ពិធីនេះបានបង្ហាញពីការរួមចំណែកក្នុងការអភិរក្ស និងលើកតម្កើងអត្តសញ្ញាណវប្បធម៌ខ្មែរ ឲ្យបន្តរឹងមាំជារៀងរហូត៕












Post a Comment (0)
Previous Post Next Post