BREAKING NEWS៖ មន្ត្រីជាន់ខ្ពស់២រូប និងជនសង្ស័យ២នាក់ ត្រូវបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីស៊ីសំណូក និងសម្អាតប្រាក់
សារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) មានអាសយដ្ឋានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ៥ ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ទំនាក់ទំនងតាមរយៈលេខ 012 278 222 / 097 723 2222 / 086 976 222 សូមអរគុណ...!
អង្គភាពសារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) ដំណើរការតាមលិខិតអនុញ្ញាតិលេខៈ ៧៥១៥ ន.ទ.ក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ របស់និយ័តករទូរគមនាគមន៏កម្ពុជា និង ប្រកាសលេខ ១៣៣ ព.ម ប្រក ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ របស់ក្រសួងព័ត៌មាន ។​ សូមអរគុណ...!

BREAKING NEWS៖ មន្ត្រីជាន់ខ្ពស់២រូប និងជនសង្ស័យ២នាក់ ត្រូវបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីស៊ីសំណូក និងសម្អាតប្រាក់

 BREAKING NEWS៖ មន្ត្រីជាន់ខ្ពស់២រូប និងជនសង្ស័យ២នាក់ ត្រូវបញ្ជូនទៅតុលាការ ពាក់ព័ន្ធករណីស៊ីសំណូក និងសម្អាតប្រាក់



ភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ បានសម្រេចបញ្ជូនមន្ត្រីជាន់ខ្ពស់២រូប ព្រមទាំងជនសង្ស័យ២នាក់ទៀត ទៅកាន់តុលាការ នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ ពាក់ព័ន្ធនឹងករណីសង្ស័យទទួលសំណូកពីក្រុមប្រតិបត្តិការ Online Scams និងការសម្អាតប្រាក់។

បើតាមការបញ្ជាក់ពីលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានឲ្យដឹងថា មន្ត្រីដែលត្រូវបានបញ្ជូនរួមមាន ឧត្តមសេនីយ៍ឯក អ៊ុក ហៃសីឡា អគ្គនាយករងអន្តោរប្រវេសន៍ និងឧត្តមសេនីយ៍ទោ សរ សំណាង ស្នងការរងរាជធានីភ្នំពេញ ព្រមទាំងជនសង្ស័យ២នាក់ទៀត។

ប្រភពដដែលបញ្ជាក់ថា ការបញ្ជូននេះធ្វើឡើងនៅវេលាម៉ោងប្រមាណ ៤៖៣០នាទីរសៀល ដើម្បីអនុវត្តន៍នីតិវិធីតាមផ្លូវច្បាប់ បន្ទាប់ពីមានការស្រាវជ្រាវ និងប្រមូលភស្តុតាងពាក់ព័ន្ធនឹងសកម្មភាពស៊ីសំណូកពីបណ្ដាញបោកប្រាស់តាមអនឡាញ និងការសម្អាតប្រាក់។

សំណុំរឿងនេះកំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីសាធារណជន ខណៈអាជ្ញាធរបានបន្តចាត់វិធានការយ៉ាងតឹងរឹងលើបទល្មើសពុករលួយ និងបទល្មើសបច្ចេកវិទ្យា ដែលកំពុងកើតមានកាន់តែច្រើននៅក្នុងសង្គម៕



Post a Comment (0)
Previous Post Next Post