RMN KH
សារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) មានអាសយដ្ឋានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ៥ ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ទំនាក់ទំនងតាមរយៈលេខ 012 278 222 / 097 723 2222 / 086 976 222 សូមអរគុណ...!
អង្គភាពសារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) ដំណើរការតាមលិខិតអនុញ្ញាតិលេខៈ ៧៥១៥ ន.ទ.ក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ របស់និយ័តករទូរគមនាគមន៏កម្ពុជា និង ប្រកាសលេខ ១៣៣ ព.ម ប្រក ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ របស់ក្រសួងព័ត៌មាន ។​ សូមអរគុណ...!

No title

 សាលាដំបូងភ្នំពេញ ចូលរួមផ្សព្វផ្សាយច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា



ភ្នំពេញ៖ សាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចូលរួមកិច្ចប្រជុំផ្សព្វផ្សាយច្បាប់ស្តីពី «ការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដែលរៀបចំឡើងតាមប្រព័ន្ធអនឡាញ Zoom ក្រោមអធិបតីភាព ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នាព្រឹកថ្ងៃអង្គារ ទី២១ ខែមេសា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៨:៣០ នាទី ដល់ម៉ោង ១៣:១៥ នាទី។

កិច្ចប្រជុំនេះ ត្រូវបានដឹកនាំចូលរួមដោយ ឯកឧត្តម ងួន ណារ៉ា ប្រធានសាលាដំបូង និងឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញា រួមជាមួយលោក លោកស្រី ជាអនុប្រធានសាលាដំបូង ព្រះរាជអាជ្ញារង ចៅក្រម មន្ត្រីលេខាធិការដ្ឋាន ក្រឡាបញ្ជី អាជ្ញាសាលា និងមន្ត្រីរដ្ឋបាលផ្សេងៗ សរុបចំនួន ៦០៥ នាក់។

ក្នុងឱកាសនោះ ឯកឧត្តម កើត រិទ្ធ បានមានប្រសាសន៍ថា ការរៀបចំផ្សព្វផ្សាយច្បាប់នេះ មានគោលបំណងធានាប្រសិទ្ធភាពនៃការអនុវត្តច្បាប់ស្តីពីការប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយក្រសួងយុត្តិធម៌បានអនុវត្តការផ្សព្វផ្សាយទៅកាន់សាលាជម្រះក្តី និងអង្គការអយ្យការគ្រប់ជាន់ថ្នាក់ទូទាំងប្រទេស។

ឯកឧត្តមបានបញ្ជាក់ថា ច្បាប់នេះបានកំណត់វិធានការផ្នែកព្រហ្មទណ្ឌយ៉ាងច្បាស់លាស់ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការបង្ការ ទប់ស្កាត់ និងបង្រ្កាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលកំពុងកើនឡើងក្នុងសង្គមបច្ចុប្បន្ន។

គួរបញ្ជាក់ថា កិច្ចប្រជុំបានប្រព្រឹត្តទៅក្រោមបរិយាកាសរីករាយ មានវិន័យ និងការយកចិត្តទុកដាក់ខ្ពស់ពីមន្ត្រីចូលរួមទាំងអស់ ដែលបង្ហាញពីការប្តេជ្ញាចិត្តក្នុងការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាពខ្ពស់៕









































Post a Comment (0)
Previous Post Next Post