លោក Xi Jinping៖ ការបើកផ្លូវសិក្សាសម្រាប់សិស្សានុសិស្សនៅតំបន់ខ្ពង់រាប
សារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) មានអាសយដ្ឋានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ៥ ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ទំនាក់ទំនងតាមរយៈលេខ 012 278 222 / 097 723 2222 / 086 976 222 សូមអរគុណ...!
អង្គភាពសារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) ដំណើរការតាមលិខិតអនុញ្ញាតិលេខៈ ៧៥១៥ ន.ទ.ក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ របស់និយ័តករទូរគមនាគមន៏កម្ពុជា និង ប្រកាសលេខ ១៣៣ ព.ម ប្រក ចុះថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១ របស់ក្រសួងព័ត៌មាន ។​ សូមអរគុណ...!

លោក Xi Jinping៖ ការបើកផ្លូវសិក្សាសម្រាប់សិស្សានុសិស្សនៅតំបន់ខ្ពង់រាប

 លោក Xi Jinping៖ ការបើកផ្លូវសិក្សាសម្រាប់សិស្សានុសិស្សនៅតំបន់ខ្ពង់រាប


ការអប់រំគឺជាមូលដ្ឋានគ្រឹះសម្រាប់ការកសាងប្រទេសដ៏ខ្លាំងក្លា និងការស្តារភាពរុងរឿងរបស់ប្រជាជាតិឡើងវិញ។
ក្នុងអំឡុងពេលមហាសន្និបាតសភាទាំងពីររបស់ចិនឆ្នាំ ២០២៥ ប្រធានរដ្ឋចិនលោក Xi Jinpingបានពិភាក្សាអំពីការអប់រំជាមួយសមាជិកសភាទាំងឡាយ ដោយសង្កត់ធ្ងន់ថា "យើងត្រូវតែយល់ឲ្យស៊ីជម្រៅអំពីតម្រូវការនៃការធ្វើទំនើបកម្មតាមបែបផែនចិនចំពោះការអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងធនធានមនុស្ស​ ដើម្បីពង្រឹងតួនាទីគាំទ្រនៃការអប់រំចំពោះវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងធនធានមនុស្ស"។
លោក Zeng Qiang នាយកសាលាមធ្យមសិក្សាជនជាតិ Guoluo ​ទីក្រុង Xining ខេត្ត Qinghai បានមានប្រសាសន៍ថា "ក្នុងអំឡុងពេលនៃមហាស្និបាតសភាទាំងពីរឆ្នាំមុន លោកអគ្គលេខាធិការបក្សបានលើកឡើងសំណូមពរចំពោះការបង្កើត និងកែលម្អយន្តការបែងចែកធនធានអប់រំដែលកាន់តែសមហេតុផល និងមានប្រសិទ្ធភាពជាងមុន ។ បច្ចុប្បន្ននេះ ការផ្លាស់ប្តូរទំហំប្រជាជនដែលមានអាយុចូលរៀន និងតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម បាននាំមកនូវបញ្ហាប្រឈមថ្មីៗសម្រាប់ការអប់រំ។ ការយកចិត្តទុកដាក់របស់លោកអគ្គលេខាធិការបក្ស​បានផ្តល់ឱ្យយើងនូវជំនឿចិត្តកាន់តែច្រើនក្នុងការធ្វើការអប់រំឱ្យ​បានល្អ"។
សាលានេះ ដែលត្រូវបានសាងសង់ឡើងដោយមានជំនួយពី ទីក្រុងសៀងហៃ បានចុះឈ្មោះសិស្សជាង ២០០០ នាក់ដែលមកពីតំបន់ខ្ពង់រាបចាប់តាំងពីការបើកដំណើរការនៅឆ្នាំ ២០១៩ មក ក្នុងនោះភាគច្រើនមកពីតំបន់ខ្ពង់រាប Guoluo ដែលមានរយៈកម្ពស់ជាង ៤២០០ ម៉ែត្រ ដែលបានកសាងស្ពានមួយឆ្ពោះទៅរកអនាគតសម្រាប់សិស្សានុសិស្សនៅតំបន់ខ្ពង់រាប។
ក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះ សាលាមធ្យមសិក្សាជនជាតិ Guoluo បានមានការផ្លាស់ប្តូរជាច្រើន៖ សាលាបានបន្ថែមឧបករណ៍បង្រៀនឆ្លាតវៃ និងឧបករណ៍ប្រឌិតធ្វើពិសោធន៍ជាច្រើនឈុត ហើយគ្រូបង្រៀនឆ្នើមៗមួយចំនួនមកពីទីក្រុងសៀងហៃបានមកផ្តល់ជំនួយ ដោយគ្របដណ្តប់លើមុខវិជ្ជាជាច្រើនដូចជា គីមីវិទ្យា និងកីឡាជាដើម​ដែលធ្វើឱ្យ គោលគំនិតបង្រៀនជឿនលឿនត្រូវបានចាក់ឫសនៅទីនេះ។
ការអភិវឌ្ឍនៃការអប់រំបានធ្វើឱ្យក្តីស្រមៃរបស់កុមារនៅលើខ្ពង់រាបកាន់តែច្បាស់។ ដូចសិស្សម្នាក់បាននិយាយថា "សាលានេះបានពង្រីកការយល់ដឹងរបស់ខ្ញុំ និងធ្វើឱ្យខ្ញុំមានការគិតពិចារណាកាន់តែច្រើន។ ខ្ញុំសង្ឃឹមថានឹងអាចចូលរៀននៅមហាវិទ្យាល័យគរុកោសល្យហើយបន្ទាប់ពីបញ្ចប់ការសិក្សា ខ្ញុំនឹងត្រឡប់ទៅស្រុកកំណើតរបស់ខ្ញុំវិញ ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍក្នុងតំបន់"៕




Post a Comment (0)
Previous Post Next Post