អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ទាន់ពេល ក្រោយទទួលបណ្ដឹងករណីក្មេងមួយក្រុមបម្រុងបង្ហោះម៉ូតូ និងបង្កសម្លេងរំខាននៅខណ្ឌ៧មករា
សារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) មានអាសយដ្ឋានទីស្នាក់ការស្ថិតនៅតាមបណ្តោយផ្លូវបេតុង ផ្ទះលេខ៥ ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ទំនាក់ទំនងតាមរយៈលេខ 012 278 222 / 097 723 2222 / 086 976 222 សូមអរគុណ...!
អង្គភាពសារព័ត៌មាន​ រស្មី ញូស៍ (www.mrrnews.com.kh) ដំណើរការតាមលិខិតអនុញ្ញាតិលេខៈ ៧៥១៥ ន.ទ.ក ចុះថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ របស់និយ័តករទូរគមនាគមន៏កម្ពុជា និង អាជ្ញាបណ្ណលេខ ០៣០ ប្រក ព.ម ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៦ របស់ក្រសួងព័ត៌មាន ។​ សូមអរគុណ...!

អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ទាន់ពេល ក្រោយទទួលបណ្ដឹងករណីក្មេងមួយក្រុមបម្រុងបង្ហោះម៉ូតូ និងបង្កសម្លេងរំខាននៅខណ្ឌ៧មករា

 អាវុធហត្ថរាជធានីភ្នំពេញ ចុះអន្តរាគមន៍ទាន់ពេល ក្រោយទទួលបណ្ដឹងករណីក្មេងមួយក្រុមបម្រុងបង្ហោះម៉ូតូ និងបង្កសម្លេងរំខាននៅខណ្ឌ៧មករា


រាជធានីភ្នំពេញ ៖ តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ របស់អាវុធហត្ថរាជធានីភ្នំពេញ នៅវេលាម៉ោង ២៣:៥០នាទី ថ្ងៃទី ១៦ ខែឧសភា ឆ្នាំ២០២៦ មានប្រជាពលរដ្ឋបានរាយការណ៍ថា មានក្មេងៗមួយក្រុមបានប្រមូលផ្ដុំគ្នា បម្រុងធ្វើសកម្មភាព បង្ហោះម៉ូតូ និងបង្កសម្លេងរំខានដល់ប្រជាពលរដ្ឋ នៅចំណុច ផ្លូវលេខ១៤១ កែងផ្លូវលេខ២៤២ ភូមិ១១ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ក្រោយទទួលបានព័ត៌មានភ្លាម កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ប្រចាំមូលដ្ឋានខណ្ឌ៧មករា បានចុះអន្តរាគមន៍ដល់ទីតាំងកើតហេតុ និងធ្វើការសួរនាំក្រុមក្មេងៗទាំងនោះ ដោយបានធ្វើការអប់រំ ណែនាំឱ្យបញ្ឈប់រាល់សកម្មភាពទំនើង ដែលអាចបង្កផលប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ ការសិក្សា បំផ្លាញទ្រព្យសម្បត្តិ និងធ្វើឱ្យប៉ះពាល់ដល់កិត្តិយសគ្រួសារ ព្រមទាំងបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋនៅជុំវិញ និងនាំឱ្យកើតមានភាពអនាធិបតេយ្យក្នុងសង្គម។

បន្ទាប់ពីការអប់រំ និងធ្វើការណែនាំរួច កម្លាំងសមត្ថកិច្ចបានឱ្យក្រុមក្មេងៗទាំងនោះបំបែកគ្នា និងត្រឡប់ទៅលំនៅដ្ឋានវិញ ដើម្បីបញ្ចៀសការបង្កហេតុ ឬសកម្មភាពដែលអាចប៉ះពាល់ដល់សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ៕




Post a Comment (0)
Previous Post Next Post